កសិករឈ្មោះ សំ សៀ ភេទប្រុស អាយុ ៥៣ឆ្នាំ មានសមាជិកសរុប ៤នាក់ ក្នុងនោះសមាជិកសកម្មក្នុងផលិតកម្មដំណាំស្រូវ ២នាក់។ គាត់ជាកសិកររស់នៅភូមិច្បារអំពៅ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។ សព្វថ្ងៃគាត់ប្រកបរបរធ្វើស្រែដែលមានផ្ទៃដីសរុប ៤ហិកតា ពូជស្រូវដែលគាត់ធ្វើការបង្កបង្កើនផលមាន ពូជស្រូវ OM 5451 ជាប្រភេទពូជស្រូវទុកផលិតចេញជាស្រូវចំណី។ ពីការដាំដុះដំណាំស្រូវលោកពូ និងគ្រួសារ បានឆ្លៀតយកពេលវេលាទំនេរបន្ដិចបន្ដួចធ្វើការដាំដុះដំណាំ បន្លែ ឈើហូបផ្លែ ចិញ្ចឹមសត្វ និងនេសាទត្រីទុកសម្រាប់ការហូបចុកក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ ពេលវេលាដាំដុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ និងប្រមូលផលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។