0 43 Share ជី គឺជាកត្តាសំខាន់ក្នុងការបង្កើនទិន្នផល និងប្រាក់ចំណេញ។ ប៉ុន្តែកសិករត្រូវប្រឈមនឹងការកើនឡើងថ្លៃដើម ដែលធ្វើឲ្យប្រាក់ចំណេញថយចុះ។ ដូច្នេះមន្រ្តីកសិកម្មឃុំមានតួនាទីសំខាន់ក្នុងជំរុញកសិករលើការប្រើជីឲ្យមានប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមចំណាយលើជី ដែលជាចំណុចសំខាន់សម្រាប់រក្សា និងបង្កើនចំណេញ! វិធីសាស្រ្តសំខាន់ៗ៖ ប្រើជីធម្មជាតិទ្រាប់បាត ធ្វើឲ្យដីមានសុខភាពល្អ ជួយឲ្យឬសដុះលូតលាស់ស្រូបទឹកនិងជីបានល្អ ប្រើ Biostimulants (ប្រីសារធាតុជំរុញ) ជំរុញឲ្យឬស និងស្លឹកមានកម្លាំង បង្កើនសមត្ថភាពស្រូបយកជី និងប្រើបានអស់ ប្រើ NPK និងសារធាតុផ្សេងទៀតបំប៉នបន្ថែមតាមដំណាក់កាលលូតលាស់ ដើមស្លឹក | ផ្កា | ផ្លែ ផ្គត់ផ្គង់ត្រឹមត្រូវតាមដំណាក់កាល → ទិន្នផលកើនឡើង និងកាត់បន្ថយបរិមាណជី អនុវត្តបច្ចេកទេសល្អផ្សេងៗ ពង្រាបដីឲ្យបានស្មើល្អ គ្រប់គ្រងទឹកឲ្យសមស្រប ប្រើពូជល្អ កំណត់ចន្លោះដំណាំឲ្យសមរម្យ ចំណុចសំខាន់: ប្រើជីឲ្យត្រឹមត្រូវ បន្សំជាមួយបច្ចេកទេសសមស្រប = ចំណាយថយចុះ + ទិន្នផលកើនឡើង + ប្រាក់ចំណេញកាន់តែកើន 0 43 Share