ការណែនាំលើការវិភាគថ្លៃដើមផលិតកម្មស្រូវ និងការធ្វើការជាមួយកសិករ ដើម្បីបង្កើនប្រាក់ចំណេញតាមរយៈការកាត់បន្ថយថ្លៃដើម
I- គោលបំណង
ការវិភាគថ្លៃដើមគឺមានសារៈសំខាន់សម្រាប់មន្ត្រីកសិកម្មឃុំ
១) សម្រាប់ជាមូលដ្ឋានវាស់វែង (Baseline) ពីភាពជោគជ័យរបស់មន្ត្រីកសិកម្មឃុំ ដោយ គោលបំណងរបស់គឺកាត់បន្ថយនូវថ្លៃដើមផលិតរបស់កសិករ។ សម្រាប់ឆ្នាំដំបូងគឺមន្ត្រី កសិកម្មឃុំម្នាក់ត្រូវមានទិន្នន័យការវិភាគថ្លៃដើមយ៉ាងតិចណាស់ឱ្យបានកសិករចំនួន ២០ គ្រួសារ ដោយកំណត់ចំនួនសំណាកទៅតាមប្រភេទយ៉ាងតិចណាស់ចំនួន ១០សំណាក (ឧ. កសិករផលិតដោយប្រើប្រាស់ពូជផ្ការំដួលមានចំនួន ១០ គ្រួសារ ឬ ២០ គ្រួសារ សម្រាប់ប្រភេទតែមួយក៏បានដែរ)។
២) សម្រាប់ជាជំនួយស្មារតីដល់កសិករក្នុងការធ្វើការសន្និដ្ឋាន លើការចំណេញ ឬខាតក្នុង ដំណើរការផលិតស្រូវរបស់ពួកគាត់។
ប្រាក់ចំណេញ ឬខាត ក្នុងផលិតកម្មស្រូវស្មីនឹងថ្លៃលក់ស្រូវ ដក ថ្លៃដើមផលិត (ឧទាហរណ៍ តម្លៃស្រូវ ១គក ស្មើនឹង ១០០០ រៀល ថ្លៃដើមស្មើនឹង ៦០០ រៀល ដូចនេះប្រាក់ចំណេញស្មើនឹង ៤០០ រៀល/គក)។ ការវិភាគថ្លៃដើមជួយឱ្យកសិករផ្លាស់ប្តូរផ្នត់គំនិតពីការលក់ស្រូវបានតម្លៃថ្លៃ មកគិតពីថ្លៃដើមផលិតផង។
ដើម្បីកាត់បន្ថយថ្លៃដើមត្រូវ៖
១)- បង្កើនទិន្នផល ដោយរក្សាចំណាយសរុបនៅដដែល
២) – កាត់បន្ថយចំណាយសរុបតែទិន្នផលនៅដដែល
៣) – បង្កើនទិន្នផល និងបង្កើនចំណាយដោយការកើននូវចំណាយទាបជាងការកើនទិន្នផល
៤)- បង្កើនទិន្នផល និងបន្ថយចំណាយ
II- ការណែនាំអំពីរបៀបគណនាថ្លៃដើម
ចំពោះថ្លៃដើម យើងត្រូវយក ចំណាយសរុប គិតក្នុង១ហិកតា ចែកនឹងទិន្នផលសរុបក្នុង១ហិកតា។
ឧទាហរណ៍ទី១៖ ថ្លៃដើមលើការផលិតស្រូវ
ការចំណាយលើការផលិតស្រូវសរុបស្មើនឹង ១ ៥០០ ០០០ រៀល ក្នុង ១ហិកតា (លើកលែងថ្លៃ ជួលដី និងថ្លៃការប្រាក់គឺមិនត្រូវបូកបញ្ចូលទេ) ទិន្នផលទទួលបាន ៣០០០ គីឡូក្រាម ក្នុង ១ ហិកតា ។
ឧទាហរណ៍ទី២៖ ថ្លៃដើមលើការប្រើប្រាស់ជីក្នុង១ហិកតា
ការចំណាយការប្រើប្រាស់ជីសរុបស្មើនឹង ៦០០ ០០០រៀល ក្នុង១ហិកតា ទិន្នផលទទួលបាន ៣០០០ គីឡូក្រាម ក្នុង១ហិកតា ។
ឧទាហរណ៍ទី៣៖ ថ្លៃដើមលើការប្រើប្រាស់ថ្នាំកសិកម្មក្នុង១ហិកតា
ការចំណាយលើកសិកម្មសរុបស្មើនឹង ៣០០០០០ រៀល ក្នុង ១ហិកតា ទិន្នផលទទួលបាន ៣០០០ គីឡូក្រាម ក្នុង១ហិកតា ។
III- វិធានការដើម្បីកាត់បន្ថយថ្លៃដើម
១) – បង្កើនទិន្នផល ដោយរក្សាចំណាយសរុបនៅដដែល
២)- កាត់បន្ថយចំណាយសរុបតែទិន្នផលនៅដដែល
៣) – បង្កើនទិន្នផល និងបង្កើនចំណាយដោយការកើននូវចំណាយទាបជាងការកើនទិន្នផល
៤) – បង្កើនទិន្នផល និងបន្ថយចំណាយ
វិធានទី៤ គឺជាវិធានការដែលសំខាន់ជាងគេបំផុតដែលមន្ត្រីកសិកម្មឃុំដឹកនាំកសិករអនុវត្តន៍តាម រយៈការជំរុញការធ្វើស្រែល្អ និងក្រុមសមកាលកម្ម។ ទិន្នន័យទាក់ទងថ្លៃដើមដែលមន្ត្រីកសិកម្មឃុំគ្រប់រូបត្រូវមាន (មន្ត្រីកសិកម្មឃុំម្នាក់ ត្រូវជ្រើសរើស កសិករចំនួន២០គ្រួសារ ដើម្បីវិភាគថ្លៃដើមផលិត ឬ យ៉ាងតិចបំផុត ១០ គ្រួសារ សម្រាប់ប្រភេទស្រូវចំនួន មួយពូជ)
១)- ប្រភេទពូជ (ផ្ការំដួល)
២)- សំណាក (ចំនួនកសិករដែលសិក្សា)
៣) – ថ្លៃដើមគិតជាមធ្យម (រៀល/គក)
៤)- ថ្លៃដើមដែលទាបបំផុត (រៀល/គក)
៥)- ថ្លៃដើមដែលខ្ពស់បំផុត (រៀល/គក)
៦) – ថ្លៃដើមលើការចំណាយលើជី (ជីគ្រាប់ និងជីបំប៉ន) (រៀល/គក)
៧)-ថ្លៃដើមលើការចំណាយលើថ្នាំកសិកម្ម (ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ និងកសិកម្មផ្សេងៗ ទៀត) (រៀល/គក)