ការអភិវឌ្ឍខ្លួនតាមទ្រឹស្តី «កខគ»

0 1,729

ឆ្លងតាមបទពិសោធន៍ការងារកន្លងមក ខ្ញុំបានចងក្រងជាទ្រឹស្តីទាក់ទងការអភិវឌ្ឍខ្លួនឯង ដែល សម្រាប់ប្រើប្រាស់ខ្លួនឯងផង និងសម្រាប់ចែករំលែកដល់អ្នកដទៃផង។ ទ្រឹស្តីសំខាន់មួយ ដែលខ្ញុំ ចែករំលែកពេលនេះ គឺទ្រឹស្តី «កខគ»។

«ក» គឺមកពីពាក្យ ក្លាហាន មានន័យសំខាន់ចំនួន២ គឺទី១ មានសេចក្តីក្លាហានក្នុងការគិតធំ កំណត់គោលដៅធំ និងវែងឆ្ងាយ ហើយទី២ គឺក្លាហានក្នុងការចាប់ផ្តើមពីកិច្ចការតូចតាច និង ពីអ្វីដែលអាចធ្វើបាន។

«ខ» គឺមកពីពាក្យ ខិតខំ ដែលមានន័យថា ខិតឲ្យជិត និងឲ្យចំ ហើយខំឲ្យត្រូវ។ ដើម្បីសម្រេច គោលដៅវែងឆ្ងាយ យើងត្រូវចាប់ផ្តើមពីតូចហើយខំពង្រីកខ្លួនទៅមុខជាប់ជានិច្ច ដោយការខំ ប្រឹងប្រែងបែបនេះ ត្រូវធ្វើឲ្យត្រូវរបៀប និងត្រូវចំគោលដៅ។

«គ» គឺមកពីពាក្យ គិត ដែលមានន័យពីរគឺ គិតឆ្លុះបញ្ចាំងឡើងវិញ នូវអ្វីដែលបានធ្វើ និងគិតនូវ អ្វីដែលត្រូវធ្វើ​ ក៏ដូចជារបៀបដែលត្រូវធ្វើបន្តទៀត ដើម្បីឲ្យយើងធ្វើកិច្ចការបន្តទៅមុខទៀត កាន់តែល្អប្រសើរឡើង។

ជាសរុប ទ្រឹស្តី «កខគ» គឺចង់និយាយថា យើងម្នាក់ៗ ត្រូវក្លាហានក្នុងការគិត និងធ្វើអ្វីមួយ ខិតខំ ធ្វើឲ្យត្រូវតាមរបៀប និងត្រូវតាមគោលដៅ ហើយឧស្សាហ៍គិតឆ្លុះបញ្ចាំងឡើងវិញនូវអ្វី ដែល បានធ្វើ ដើម្បីឲ្យកិច្ចការរបស់យើងកាន់តែល្អប្រសើរឡើង។

បណ្ឌិត យ៉ង សាំងកុមារ

Leave A Reply

Your email address will not be published.