សហគមន៍ចម្ការសម្បូរនាគ

0 8,955

I. អំពីសហគមន៍សម្បូរនាគ

សហគមន៍សម្បូរសប្បាយ ជាសហគមន៍កសិកម្មបង្កើតដោយប្រជាពលរដ្ឋខ្មែរ ដែល ស្រឡាញ់ការងារកសិកម្ម និងជីវិតរស់នៅផ្សាភ្ជាប់ជាមួយធម្មជាតិ។ សហគមន៍ សម្បូរនាគ ជាផ្នែកមួយនៃសហគមន៍សម្បូរសប្បាយ។

ការរៀបចំ និងដំណើរការសហគមន៍កសិកម្មសម្បូរនាគ គឺអនុលោមទៅតាមច្បាប់ ស្តីពីសហគមន៍កសិកម្មនៃព្រះរាជាណាចក្រកម្ពុជា។

ទីតាំងគម្រោង៖ ភូមិស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ទំហំផ្ទៃដីដាំដុះសរុប ៤៩២ហិកតារ ដែលជាប្រភេទដីកសិកម្មស្របច្បាប់ មានប្លង់ ត្រឹមត្រូវ។ ហើយយើងសង្ឃឹមថានឹងមានសមាជិកជាង ២០០នាក់ចូលរួម។

II. គុណតម្លៃ គោលបំណង និងផលប្រយោជន៍សម្រាប់សមាជិក

គុណតម្លៃរបស់សហគមន៍៖

  • សេរីភាព
  • សុខភាព
  • សហការ
  • សុចរិតភាព

គោលបំណងវែងឆ្ងាយរបស់សហគមន៍ គឺនាំមកនូវភាពសម្បូរសប្បាយជូនសមាជិក និងសង្គមជាតិទាំងមូល។ គោលបំណងជាក់លាក់ គឺ៖

  1. ផលិតផ្លែស្រកានាគ និងកសិផលផ្សេងៗទៀតសម្រាប់ផ្គត់ផ្គងមកសមាជិក និង សម្រាប់លក់បានប្រាក់ចំណូលចែកជូនសមាជិក។
  2. ជាកន្លែងសម្រាប់សមាជិក និងសាធារណជន មករស់នៅ ស្នាក់ លំហែរកាយ និងជួបជុំគ្នា ដើម្បីសុខភាព មិត្តភាព និងបង្កើនចំណេះដឹង។
  3. ចូលរួមបង្កើតការងារ ប្រាក់ចំណូលជូនអ្នកជនបទ និងលើកស្ទួយវិស័យកសិកម្ម និងសុវត្ថិភាពស្បៀងនៅកម្ពុជា។

ជារួមគោលបំណងចុងក្រោយបន្ទាប់ពីរយៈពេល ២ទៅ ៥ឆ្នាំក្រោយ គឺសមាជិក គ្រប់រូបក្លាយជា សេដ្ឋីស្រុកស្រែ ដែល​មានដីចម្ការ អ្នកថែទាំដី និងដំណាំដោយចាំយកតែ ផល និងលុយសប្បាយ។

ផលប្រយោជន៍ជាក់លាក់សំខាន់ៗ ដែលោកអ្នកទទួលបានពីការចូលជាសមាជិក សម្បូរនាគ (ដ៣ + ស២)៖

ប្រយោជន៍ នៃ ដ៣

  1. ដីចម្ការ
  • ដីកម្មសិទ្ធិស្របច្បាប់មានប្លង់រឹង
  • មានរបងព្រំដី
  • មានប្រព័ន្ធទឹកស្រោចស្រព
  • មានភ្ជាប់ជាមួយបណ្តាញអគ្គិសនីបន្ថែមទៅថ្ងៃមុខ
  1. ដំណាំ (សម្រាប់ស្តង់ដារ ១ចម្ការ មានផ្ទៃដី ២៥អារ / ២៥០០ម៉ែត្រការ៉េ)
  • ស្រកានាគ ២៥០គុម្ព
  • ឈើហូបផ្លែចម្រុះ មាន ៥០ដើម៖ ចេក (១០ ទៅ ១៥គុម្ព) ល្ហុង (១០ ទៅ ១៥គុម្ព) ខ្នុរ (៥ ទៅ ១០គុម្ព) ទៀបស្វិត (៥ ទៅ ១០គុម្ព) ដូង (៥ ទៅ ១០គុម្ព) សាវម៉ាវ (៥ ទៅ ១០គុម្ព)
  • ឈើប្រណិត និងឈើលេខ១ ចំនួន ៥០ដើម (ធ្នង់ បេង ក្រញូង ។ល។)
  1. ដើមទុន និងចំណូល
  • ចំណូលពីផលិតផល ជាពិសេសស្រកានាគ (ចាប់ពីឆ្នាំទី២)
  • ចំណូលពីឈើប្រណិតនៅឆ្នាំទី២០
  • ចំណូលសរុបនឹងលើសដើមទុន ដែលសមាជិកបានចូលរួមនៅដំណាក់កាលដំបូង។

ប្រយោជន៍សម្រាប់ ស២

  1. កន្លែងសម្រាប់ដើរលេងសម្រាកលំហែរកាយ ដែលមានផលប្រយោជន៍ដល់ សុខភាព (ស១)៖
  • មានព្រៃសហគមន៍ ដែលត្រូវបានរៀបចំសម្រាប់ដើរកំសាន្តដើម្បី សុខភាពផ្សាភ្ជាប់ជាមួយធម្មជាតិ (ការងូតទឹកក្នុងព្រៃ / Forest Bathing) តោមគោលការណ៍ធម្មជាតិជប៉ុន។
  • មានអាគារសម្រាប់សម្រាកសមាធិ នៅក្នុងព្រៃសហគមន៍។
  • មានផ្ទះសំណាក់នៅលើដើមឈើក្នុងព្រៃ។
  • មានកន្លែងសម្រាប់ដើរកំសាន្ត និងស្ទូចត្រីតាមមាត់អូរ និងប្រឡាយ ប្រវែងជាង ២គីឡូម៉ែត្រ។
  • មានកន្លែងជិះកង់ និងជិះរទេះគោកំសាន្ត។
  • សួនផ្កាធម្មជាតិ។
  • សួនបន្លែរួម សម្រាប់សមាជិកគ្នាបរិភោគ។
  • អាគាររួម ដែលមានចង្ក្រាន បន្ទប់ច្រៀងកំសាន្ត បន្ទប់ទឹក បង្គន់ អនាម័យ និងកន្លែងសម្រាប់បោះតង់ចំនួន ៣កន្លែង។
  • មានកន្លែងសម្រាប់ការជួបជុំសិក្ខាសាលា និងការប្រជុំផ្សេងៗភ្ជាប់ ជាមួយផ្ទះសំណាក់។
  • មានកន្លែងសម្រាប់ឡើងមើលទេសភាព និងថតរូប (ប៉ម)។
  • មានមណ្ឌលសុខភាពតាមគោលការណ៍ធម្មជាតិ (មានការចូលរួម បន្ថែមពីសមាជិកនៅពេលក្រោយ)។
  1. ផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា (ស២)
  • បង្កើតការងារជូនកសិករ។
  • លើកស្ទួយវិស័យកសិកម្ម និងសុវត្ថិភាពចំណីអាហារ។
  • កាត់បន្ថយការនាំចូល និងបង្កើនការនាំចេញទៅក្រៅប្រទេស។

ដើម្បីទទួលបានផលប្រយោជន៍ខាងលើនេះ លោកអ្នកចូលរួមដើមទុន និងពេលវេលាខ្លះ គាំទ្រការដាំដុះ និងការផ្សព្វផ្សាយពីសហគមន៍សម្បូរនាគ។

ការចូលរួមជាទុនរបស់លោកអ្នក អាស្រ័យលើលទ្ធភាពទុន, ទំហំចម្ការ ដែលចង់បាន និង ពេលវេលាដែលនឹងចង់បានផលពីចម្ការ និងចំណូលត្រឡប់មកវិញ។

ទទួលបានសេដាំដុះ ថែទាំ និងទីផ្សារ (តម្លៃទីផ្សារជាក់ស្តែង)​រយៈពេល ៥ឆ្នាំ ទៅ ២០ឆ្នាំ (កិច្ចព្រមព្រៀងនេះ ក្នុងពេល៥ឆ្នាំម្តង ត្រូវពិភាក្សាឡើងវិញ ដោយសារសមាជិក ខ្លះមានបំណងចង់មើលថែទាំចម្ការខ្លួនដោយខ្លួនឯង។

សូមបញ្ជាក់ថា ការចូលរួមទុនរបស់លោកអ្នក មិនត្រឹមតែសម្រាប់ដីចម្ការ និងការដាំដុះ ថែទាំដំណាំលើដីចម្ការរបស់ខ្លួនទេ គឺក៏ចូលរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ កសិទេសចរណ៍របស់សហគមន៍ទាំងមូល។

III. គោលការណ៍ចូលជាសមាជិក

សមាជិក ចូលរួមចំណែកទុនលើការទិញដីបង់ថ្លៃដាំដុះ ថែទាំ និងការងារទីផ្សារ។ ក្រុមការងារសហគមន៍ទទួលខុសត្រូវលើការងារ ដាំដុះ​ ថែទាំ ទីផ្សារ និង ការសម្រប សម្រួលដំណើរផ្ទេរកម្មសិទ្ធិដីធ្លីដល់សមាជិកម្នាក់ៗ។

គោលការណ៍បង់ប្រាក់ និងបែងចែកផលក្នុងរយៈពេល ៥ឆ្នាំ

ល.រ ការបង់ប្រាក់ ឆ្នាំដំបូង

(បង់ប្រាក់១២ខែ)

ឆ្នាំទទួលបាន ការចែកផល 50%-50% ផលស្រកានាគសរុប ចែក៥០%-៥០%

រំពឹងទទួលពី

ឆ្នាំទី២ ដល់ឆ្នាំទី៥

ចំណូលសរុប​រំពឹង ទទួលបានពីឆ្នាំទី២ ដល់ឆ្នាំ ទី៥ (បើUS$០,៨ / Kg) ផ្សេងៗ
អ្នកបង់យកផ្ទៃដី «10 000m2/ចម្ការ»
1  $ 16,000/ចម្ការ ឆ្នាំទី ២ 36,000 Kg $ 28,800 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី២
2  $ 15,000/ចម្ការ ឆ្នាំទី ៣ 30,000 Kg $ 24,000 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៣
3  $ 13,000/ចម្ការ ឆ្នាំទី ៤ 20,000 Kg $ 16,000 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៤
4  $ 10,000/ចម្ការ ឆ្នាំទី ៥ 14,000 Kg $ 11,200 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៥
អ្នកបង់យកផ្ទៃដី «2 500m2/ចម្ការ»
1  $ 4,000/ចម្ការ ឆ្នាំទី ២ 9,000 Kg $ 7,200 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី២
2  $ 3,750/ចម្ការ ឆ្នាំទី ៣ 7,500 Kg $ 6,000 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៣
3  $ 3,250/ចម្ការ ឆ្នាំទី ៤ 5,000 Kg $ 4,000 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៤
4  $ 2,500/ចម្ការ ឆ្នាំទី ៥ 3,500 Kg $ 2,800 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៥

 

កំណត់សម្គាល់៖

  1. អ្នកបង់ $16000/ចម្ការ បានផលចាប់ពីឆ្នាំទី២ រីឯអ្នកបង់ $10000/ចម្ការ បានផលចាប់ពីឆ្នាំទី៥។
  2. អ្នកបង់ច្រើនដំបូង ឆាប់ទទួលបានផល និងបានផលច្រើន។
  3. ការបង់ប្រាក់ គឺបង់ត្រឹមឆ្នាំទី១ (ឬ១២ដង)ប៉ុណ្ណោះ។
  4. ផល និងចំណូលជាផែនការរំពឹងទុក ដែលខាងគម្រោង នឹងខំប្រឹងប្រែងធ្វើការឱ្យបានសម្រេច។
  5. ផល និងចំណូលខាងលើ មិនទាន់រាប់បញ្ចូលពីផលិតផលផ្សេងៗ
  6. ផលពីឈើប្រណិត
    • ផ្ទៃដី 10 000ម/ចម្ការ៖ US$1000 / ដើម * 200ដើម = US$200 000។ ត្រូវចែក 50% – 50%។
    • ផ្ទៃដី 2500ម/ចម្ការ៖ US$1000 / ដើម * 50ដើម = US$50 000។ ត្រូវចែក 50% – 50%។

IV. គោលការណ៍ចូលជាសមាជិក US$75/ខែ សម្រាប់ 2500ម2/ចម្ការ

សម្រាប់សមាជិក មានលទ្ធភាពតិច អាចចូលរួមបង់ក្នុងផ្ទៃដី 2500ម/ចម្ការ

    1. ទំហំផ្ទៃដីចម្ការ ៖ 2 500ម៉ែត្រការ៉េ
    2. បង់ប្រចាំខែ ៖ US$75/ខែ
    3. ចំនួនខែ ៖ 60ខែ
    4. ការចែកផល ៖ ចាប់ពីឆ្នាំទី៦
    5. កម្មសិទ្ធិដី ៖ ប្លង់រឹង (សេវាខាងគម្រោង)
    6. កសិផលផ្សេងៗ ៖ ខ្នុរ ទៀបស្វិត ល្ហុង ចេក ដូង (សរុប 50ដើម)
    7. ឈើប្រណិត  ៖ 50 ដើម (US$1000/ដើម)
    8. នីតិវិធីចូលជាសមាជិកភាព
    9. បំពេញពាក្យចុះឈ្មោះជាសមាជិកភាព
    10. បង់លុយសមាជិកភាព
    • សម្រាប់សមាជិកយកចាប់ពី 2 500ម៉ែត្រការ៉េ ដល់ 7 500ម៉ែត្រការ៉េ ត្រូវបង់ 25ដុល្លារ (សម្រាប់សមាជិកចាស់ បង់ 15ដុល្លារ)
    • សម្រាប់សមាជិកយកចាប់ពី 10 000ម៉ែត្រការ៉េ (1 ហិកតារ) ត្រូវបង់ 50ដុល្លារ (សម្រាប់សមាជិកចាស់ បង់ 25ដុល្លារ)។
  1. ក្រោយបានបំពេញទម្រង់ពាក្យសមាជិកភាពរួច សមាជិកនឹងត្រូវធ្វើកិច្ចព្រម ព្រៀងបន្ថែមជាមួយខាងសហគមន៍សម្បូរនាគគម្រោងទី២។
  2. សមាជិក តម្រូវឱ្យបង់ប្រាក់ក្នុងរយៈពេល​១២ខែ (១ឆ្នាំ)ឱ្យគ្រប់ចំនួនទៅតាម ផ្ទៃដីដែលខ្លួនចង់វិនិយោគ។
  3. សមាជិក ដែលមិនបានបង់ទៀតទាត់ក្នុងរយៈពេល៣ខែជាប់ៗគ្នា ដោយ គ្មានការជូនដំណឹង នឹងត្រូវបានបញ្ឈប់ពីសមាជិកភាព។ សម្រាប់សមាជិក ដែលចង់លាឈប់ ឬត្រូវបានបញ្ឈប់ពីសមាជិកភាព គម្រោងប្រគល់ ជូន វិញនូវទុនសន្សំត្រឹមតែចំនួនថ្លៃដើមដែលបានសន្សំប៉ុណ្ណោះ។
  4. ក្រុមការងារគម្រោង

១. ប្រធានគម្រោង                                              បណ្ឌិត យ៉ង សាំង កុមារ

២. អ្នកសម្របសម្រួលទំនាក់ទំនង និងព័ត៌មាន   លោក អាន វិចិត្រ

៣. អ្នកសម្របសម្រួលកិច្ចសន្យា                           លោក លីន គីមឆែ

៤. អ្នកទំនាក់ទំនងសមាជិក                               កញ្ញា អ៊ុន សោភ័ណ

៥. គណនេយ្យករ                                                 លោក សែម ហាក់

          ៥. ប្រធានក្រុមការងារបច្ចេកទេសដាំដុះ             លោក ផែន វ៉ាន់ឌី

*** គម្រោងនេះ នឹងរៀបចំចុះឈ្មោះជា​សហគមន៍កសិកម្មនៅមន្ទីរកសិកម្មខេត្តព្រះវិហារ។

ព័ត៌មានបន្ថែមសូមទាក់ទង៖

០១៧ ៣៥១៧៦៣ / ០៦៩ ៦៣៥ ៧១១ (លីន គីមឆែ)

០៦៩ ៩៨៨ ២៨២ (សែម ហាក់)

០៩៣ ៧៤៦ ១១៥ (អ៊ុន សោភ័ណ)

០៩៦ ២៩៥ ៨៤៨៧ / ០៩៧ ៨៦៣ ៦៩១២ (ថូ ណារិទ្ធ)

០៧០ ៥១៥៦៥៧ / ០៨៥ ៤៩៤០០៨ (អាន វិចិត្រ)

 

Leave A Reply

Your email address will not be published.