កម្មវិធី សន្សំផលទុរេន ១២០០០រៀល/គីឡូក្រាម

0 620

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។ កត្តាមួយចំនួនដែលធ្វើឱ្យទុរេនធម្មជាតិខ្មែរនៅតែមានតម្លៃខ្ពស់៖

១. ការដាំដុះទុរេននៅមានតិចនៅឡើយ

២. ផលក៏មិនសូវខ្ពស់

៣. កន្លែងដាំដុះទុរេននៅឆ្ងាយពីទីក្រុង ធ្វើឱ្យថ្លៃដឹកជញ្ជូនខ្ពស់ (នៅតំបន់ខ្លះ)

ប៉ុន្តែនៅស្រុកខ្មែរមានសក្កានុពលខ្ពស់ចំពោះទីតាំងដែលអាចដាំដុះទុរេនបានជាពិសេសតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងតំបន់ភ្នំ។

ដោយឡែកក្រុមការងារសម្បូរទុរេននៃសហគមន៍សម្បូរសប្បាយ យើងគាំទ្រឱ្យមានការពង្រីកការដាំដុះ នៅតាមតំបន់ទាំងនោះ។ បច្ចុប្បន្ន យើងកំពុងធ្វើការងារនៅខេត្តកំពតស្រុកឈូក។ សម្រាប់ការពង្រីកនៅអូរសោម តំបន់ជូរភ្នំក្រវ៉ាញ គឺយើងបើកឱកាសឱ្យប្រជាពលរដ្ឋខ្មែរដែលចូលចិត្តបរិភោគទុរេន និងអ្នកលក់បន្ត អាចចូលរួមជាសមាជិក ដោយបង់លុយគាំទ្រការដាំដុះទុកជាមុន។

ចំពោះអត្ថប្រយោជន៍អ្នកដែលចូលជាសមាជិក៖

១. ទទួលបានទុរេនខ្មែរធម្មជាតិប្រភពមកពីអូរសោមពិតប្រាកដតម្លៃ១២០០០រៀលក្នុង១គីឡូ។

២. ផ្តល់ការគាំទ្រ និងពង្រីកការដាំដុះក្នុងស្រុកដើម្បីឱ្យសម្បូរទុរេនបរិភោគសម្រាប់ខ្មែរគ្រប់រូប។

ចំពោះលុយដែលទទួលបានពីការបង់របស់សមាជិកជាមុននេះ គឺក្រុមការងារដាំទុរេន យកទៅប្រើប្រាស់សម្រាប់គាំទ្រ និងពង្រីកការដាំដុះទុរេនបន្ថែម នៅលើទឹកដីអូរសោមតែម្តង។ ទាំងអ្នកបរិភោគ និងអ្នកចង់យកមកលក់តបង់ថ្លៃមុន១គីឡូ ថ្លៃ១២០០០រៀល ដែលយ៉ាងតិចបំផុតម្នាក់អាចបង់ក្នុងចំនួនបរិមាណទុរេនចាប់ពី ៥០គីឡូ។ ការទទួលពាក្យចូលរួមចាប់ពីខែកក្កដា និងខែសីហា ឆ្នាំ២០២០។ចំណែកផលទុរេននឹងទទួលបាន គឺចាប់ពីចន្លោះខែឧសភាដល់ខែសីហា ឆ្នាំ២០២១។

សម្រាប់អ្នកមិនមែនជាសមាជិកសហគមន៍សម្បូរសប្បាយណាមួយទេ ត្រូវបង់ថ្លៃសេវារដ្ឋបាលដំបូងចំនួន១០០០០រៀល(ប្រាក់សមាជិកភាព)។

សូមបញ្ជាក់ថា អ្នកចូលជាសមាជិកសន្សំផលទុរេនអាចមានឱកាសទិញផលិតផលផ្សេងៗទៀតនៅហាងកសិផលធម្មជាតិទួលគោកដែលមានប្រភពមកពីតំបន់អូរសោម(ស្បៃក្តោប ស្បៃបូកគោ ការ៉ុត ក្រវ៉ាញ និងប័រ) ធូរថ្លៃជាងអ្នកផ្សេងនិងមានការចញ្ចុះចម្លៃចំពោះទស្សនកិច្ចសិក្សាទៅតំបន់អូរសោម៕

ព័ត៌មានបន្ថែម និងការចុះឈ្មោះសូមទំនាក់ទំនង

១. ហ៊ាន ពុទ្ធី:           ០៩២៧៨០៩៧៥/០៧០៧៨០៩៧៥

២. រស់ ឈុនលី:       ០៧៧៧២៦៦៩៩/០៧០៦៦៩៩៧២

២. លីន គីមឆែ:        ០១៧៣៥១៧៦៣

៣. អាន វិចិត្រ:         ០៨៥៤៩៤០០៨

Leave A Reply

Your email address will not be published.