សហគមន៍សម្បូរស្បៀង

0 543

ជំងឺកូវីដ១៩ បានចាប់ផ្តើនៅចិន នៅខែធ្នូ ឆ្នាំ២០១៩ បានកំពុងគំរាមកំហែងពិភពលោក ទោះបីជា ស្ថានភាពនៅចិនមានលក្ខណៈធូរស្រាលក៏ដោយ។ អ្វីដែលបារម្ភបំផុតផងនោះ គឺបាន កើតមានឡើងនៅកម្ពុជាដែរ ដែលព័ត៌មានចុងក្រោយមានកើនដល់ ១២នាក់ហើយ។

សេណារីយោអាក្រក់ ដែលកើតមានឡើងគឺនៅពេលជំងឺនេះ បានផ្ទុះនៅអឺរ៉ុប និងអាមេរិក ដែលជាទីផ្សារធំបំផុតសម្រាប់ការនាំចេញរបស់កម្ពុជា វាគឺនាំមកនូវការបិទរោងចក្រ ដែលប៉ះពាល់ ដល់ជីវភាពកម្មកររាប់សែននាក់ និងប្រជាពលរដ្ឋរាប់លាននាក់។ សេណារីយោអាក្រក់មួយទៀត គឺបើមានផ្ទុះនៅប្រទេសតំបន់មេគង្គវៀតណាម និងថៃ ដែលនាំឱ្យមានការបិទព្រំដែន (ដូចការណ៍ នៅអឺរ៉ុប) នឹងមានផលប៉ះពាល់ខ្លាំងដល់សន្តិ សុខស្បៀង ជាពិសេសផ្លែឈើ បន្លែ ត្រី សាច់ ។ល។

ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសន្តិសុខស្បៀងយើងបង្កើតសហគមន៍សម្បូរស្បៀង ក្នុងគោលបំណងធានាឱ្យអ្នករស់នៅទីក្រុងទទួលបាន ជាពិសេស អង្ករ បន្លែ ផ្លែឈើ សាច់ កាហ្វេ ស្ករត្នោតប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យគឺទាបជាងតម្លៃលក់រាយធម្មតា ៥%។ យើង នឹងសហការជាមួយកសិករ និងសិប្បករ ដើម្បីធានាបាននូវការផលិត និងស្តុកទុកទៅតាម តម្រូវការជាក់លាក់។

មានកសិករនៅខេត្តតាកែវ កំពត កំពង់ស្ពឺ បាត់ដំបង និងខេត្តផ្សេងទៀតត្រៀមសហការ ជាមួយ។ អ្វីដែលសំខាន់គឺសមាជិកដែលជាអ្នករស់នៅទីក្រុងត្រូវផ្តល់បរិមាណតម្រូវការជាក់លាក់ (តម្រូវការតិចបំផុត) ហើយធ្វើការកក់លុយមុនចំនួន៖

  1. ៥សែនរៀល សម្រាប់រយៈពេលធានា៣ខែ
  2. ១លានរៀលសម្រាប់រយៈពេលធានាពី ៣ ទៅ៦ខែ និង
  3. ២លានរៀល សម្រាប់រយៈពេលពី ៦ខែ ទៅ១ឆ្នាំ។

លោកអ្នកដែលរស់នៅទីក្រុង ហើយចង់ចូលជាសមាជិក សូមធ្វើការចុះឈ្មោះ និង បង់ប្រាក់កក់ទៅតាមលក្ខខណ្ឌទាំង៣ ករណី។ លោកអ្នក ទទួលបានផលិតផលទាំងអស់នៅហាង សហគមន៍កសិផលធម្មជាតិទួលគោក ដែលមានទីតាំង ផ្ទះលេខ១៥១ ផ្លូវ៥៩២កែង៣៣៥។ ក្រៅពីនេះ ក៏មានសេវាដឹកជញ្ជូនដល់ផ្ទះ សម្រាប់អ្នករស់នៅភ្នំពេញ (ក្រោម ២០ដុល្លារ មានគិតថ្លៃសេវាដឹកជញ្ជូនបន្ថែម)

ការទទួលពាក្យចាប់ផ្ដើមនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ចំនួនសមាជិកកំណត់ត្រឹមតែ ១០០នាក់សិន ដោយអទិភាពសមាជិកសហគមន៍សម្បូរសម្បាយជាមុនសិន។

ព័ត៌មានបន្ថែម៖

  1. សុខរ៉ា ០៩២ ៧៤៩ ០០០
  2. វិចិត្រ ០៨៥ ៤៩៤ ០០៨
  3. គីមឆែ ០១៧ ៣៥១៧៦៣

 

Leave A Reply

Your email address will not be published.