សិក្ខាកាម ត្រូវរៀនសូត្រពីអ្វីខ្លះក្នុងកម្មវិធីយុវសហគ្រិន?

0 1,138

ក្នុងឆ្នាំ២០២០នេះ ខ្ញុំគ្រោងរើសយុវជន ១០០នាក់បន្ថែម (នៃផែនការយុវសហគ្រិនកសិកម្ម ១០ ០០០នាក់) មកនៅហាត់រៀននៅសាលាកសិដ្ឋានពន្លកបៃតងនៅសហគមន៍សម្បូរសប្បាយព្រៃក្តួច និងមនោសុខ។

វគ្គមានរយៈពេល​ ៦ខែដោយមានប្រាក់ឧបត្ថម្ភសរុប ៤លានរៀលសម្រាប់សិស្សម្នាក់។ នៅពេលរៀនចប់ យើងមានផ្តល់ការងារជាអ្នកគ្រប់គ្រងកសិដ្ឋាន ឬជាគ្រូកសិកម្មដែលមានប្រាក់ខែចាប់ពីជាង១លានរៀនទៅ ឬជួយគាំទ្រឲ្យបង្កើតកសិដ្ឋានដោយខ្លួនឯង។

ទស្សន:របស់យើងគឺ «កសិដ្ឋានជាសាលា ដំណាំជាគ្រូ និង​ចង់ចេះអ្វីមួយត្រូវធ្វើអ្វីមួយ។»

វគ្គថ្មីចាប់ផ្តើមខែមេសា ឆ្នាំ២០២០ខាងមុខ។

បញ្ហាប្រឈមរបស់យើងគឺការសាងសង់ផ្ទះស្នាក់របស់សិស្សនៅបន្ថែម ដែលត្រូវស្វែងថវិកាបន្ថែម។ អ្នក ដែលចង់ចូលរួម គាំទ្រថវិកាដល់សាលាពន្លកបៃតង នឹងទទួលបានមកវិញនូវបន្លែ និងផ្លែឈើចំនួនជាង ១៥មុខតាមគោលការណ៍ចូលរួម ៤០០០រៀលបានផ្លែឈើ និងបន្លែមួយគីឡូក្រាម និងបានចូលរួមចំណែកជួយដល់យុវកសិករ និងកសិកម្មខ្មែរ។

កសិផលជាង១៥មុខមាន

  1. ល្ហុងសាច់រឹង
  2. ផ្លែផាសិន
  3. ផ្លែស្រកានាគ
  4. ចេក
  5. ឪឡឹក
  6. ត្រប់វែង
  7. ត្រប់ស្រួយ
  8. តាសក់
  9. ម្រះ
  10. សណ្តែកកួរ
  11. អូក្រាឬពោតបារាំង
  12. ខ្ទឹមស្លឹក
  13. ការ៉ុត​ (តាមរដូវ)
  14. ស្ពៃក្តោប​(តាមរដូវ)
  15. បន្លែផ្សេងៗទៀត។ល។

បន្លែផ្លែឈើនេះជាផលិតផលដាំដោយសិស្សសាលាពន្លកបៃតង និងកសិករសហការ។

សូមរួមគ្នាគាំទ្រកសិករខ្មែរជំនាន់ថ្មីដាំបន្លែផ្លែឈើខ្មែរសម្រាប់ជាតិខ្មែរ។

ព័ត៌មានបន្ថែមសូមទាក់ទង និងចូលជាសមាជិកក្រុមគាំទ្រសាលាកសិដ្ឋានពន្លកបៃតងតាមរយៈ៖

លោក វិចិត្រ        ០៧០ ៥១ ៥៦ ៥៧/ ០៨៥ ៤៩ ៤០ ០៨

លោក​ គីមឆែ       ០១៧ ៣៥ ១៧ ៦៣

អរគុណ។

 

 

Leave A Reply

Your email address will not be published.