ការកសាងមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំតាម «កខគ»

0 2,744

ដើម្បីឱ្យបុគ្គម្នាក់ក្លាយជាអ្នកដឹកនាំ ទទួលបានជោគជ័យ ខ្ញុំយល់ថាត្រូវកសាងមូលដ្ឋានគ្រឹះចំនួន៣ ប្រៀបដូចជាមុំចង្ក្រាន៣ដុំ។ មូលដ្ឋានគ្រឹះទាំង៣នោះគឺ ក្លាហាន (ក) ខិតខំ (ខ) គិត (គ) ដែល ហៅយ៉ាងខ្លីថា «កខគ»។

១. ក្លាហាន មានន័យថា យើងត្រូវធ្វើខ្លួនឱ្យក្លាយជាមនុស្សក្លាហានជាងគេ ដែលក្នុងនោះមាន

• ក្លាហានក្នុងការគិត (ហ៊ានគិតធំ គិតវែងឆ្ងាយ)
• ក្លាហានក្នុងការធ្វើនូវអ្វីដែលបានគិត
• ក្លាហានក្នុងការទទួលខុសត្រូវនូវទង្វើរបស់ខ្លួន

២. ខិតខំ មានន័យថា ត្រូវខិតខំជាងគេឱ្យបានច្រើនដូចជា

• ខិតខំជាប់ជានិច្ច
• ខិតខំធ្វើឱ្យអស់ពីសមត្ថភាព
• ខិតខំឱ្យត្រូវតាមរបៀប

៣. គិត ច្រើនជាងគេ

• គិតឱ្យបានច្បាស់មុនធ្វើ
• គិតបណ្តើរ ធ្វើបណ្តើរ
• គិតនូវអ្វី ដែលបានធ្វើដើម្បីទាញយកនូវមេរៀន និងបទពិសោធន៍ថ្មីៗ។

ជារួម តាមទ្រឹស្តី «កខគ» អ្នកដឹកនាំជាមនុស្សដែលក្លាហានជាងគេ(ក) ខិតខំជាងគេ(ខ) និងមាន ការគិតច្រើនជាងគេ(គ)។

Leave A Reply

Your email address will not be published.