គោលនយោបាយដីធ្លី ៧ចំណុចរបស់ គបម

0 3,807

ដើម្បីដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានដាក់ចេញនូវ គោលនយោបាយ៧ចំណុច (ដកស្រង់ចេញពីសៀវភៅបៃតង)៖

  1. ធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ពីបញ្ហាជម្លោះ និងការរំលោភលើសិទ្ធិដីធ្លី ព្រមទាំង ធ្វើការដោះស្រាយ​បញ្ហានេះឱ្យបានក្នុងរយៈពេល២ឆ្នាំ។
  2. ធ្វើការសិក្សាស្រាវជ្រាវលើចំនួនគ្រួសារកសិករ ដែលអត់មានដីធ្លីហើយធ្វើការគាំទ្រឱ្យពួក គាត់ទទួលបានដីប្រកបមុខរបរកសិកម្មតាមរយៈការអភិវឌ្ឍដីសម្បទានសង្គមកិច្ច។
  3. ធ្វើការដកហូតមកវិញនូវដីសម្បទានសេដ្ឋកិច្ច ដែលមិនបានប្រើប្រាស់ដើម្បីយកមកធ្វើជាដីសម្បទានសង្គមកិច្ច។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

  1. ធ្វើការចុះបញ្ជីកម្មសិទ្ធិដីធ្លីជាប្រព័ន្ធឱ្យបានចង់សព្វគ្រប់ក្នុងរយៈពេល២ឆ្នាំដោយបញ្ជូនមន្ត្រី សុរិយោដីចុះធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន។ រាល់ការចុះបញ្ជីដីធ្លី និងការដូរ កម្មសិទ្ធិត្រូវកំណត់ឱ្យរយៈពេលយ៉ាងយូរបំផុតរយៈពេល២សប្តាហ៍ ហើយហាមដាច់ខាតនូវ ការយកលុយថែមក្រៅប្រព័ន្ធ។

អត្ថបទ៖ គោលនយោបាយដោះស្រាយបញ្ហាទុនជូនកសិករ

  1. យុវជនយុវនារី ដែលចង់ចាប់ផ្តើមមុខរបរកសិកម្ម តែអត់មានដី នឹងត្រូវទទួលបានការគាំទ្រ ឱ្យទទួលបានដីនៅក្នុងតំបន់សម្បទានសង្គមកិច្ច។
  2. រៀបចំឱ្យមានគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីនៅថ្នាក់ស្រុក ក្រុង ខណ្ឌ ដែលមាន សមត្ថភាពសម្រុះសម្រួលបញ្ចប់រឿងវិវាទក្រៅប្រព័ន្ធតុលាការ។

អត្ថបទ៖ បន្តជំពូកនយោបាយចាស់ ឬផ្តើមជំពូកនយោបាយថ្មី ?

  1. រៀបចំឱ្យមានឡើងវិញ និងការពារដីនិងព្រៃ ដែលជាកម្មសិទ្ធិរបស់សហគមន៍នៅគ្រប់ភូមិឃុំ។

Leave A Reply

Your email address will not be published.