អំពីបណ្ឌិត យ៉ង សាំងកុមារ
ខ្ញុំបាទឈ្មោះ យ៉ង សាំងកុមារ មានស្រុកកំណើតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ទាក់ទងការសិក្សា ខ្ញុំរៀនចប់ថ្នាក់បណ្ឌិតកសិកម្ម នៅសកលវិទ្យាល័យឡែបស៊ិកនៃប្រទេសអាល្លឺមង់នៅឆ្នាំ១៩៩៥ បន្ទាប់ពីចំណាយពេលសិក្សា និងរស់នៅទីនោះអស់រយៈពេលជិត ១១ឆ្នាំ (១៩៨៤-១៩៩៥) ។
ប្រវត្តិការងារសំខាន់ៗរបស់ខ្ញុំមានដូចជា៖
- សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ១៩៩៥-២០០៣
- បម្រើការនៅអង្គការក្រៅរដ្ឋាភិបាលជប៉ុន (JVC) និងបារាំង (GRET) ពីឆ្នាំ១៩៩៥-១៩៩៧
- ស្ថាបនិក និងនាយក/ប្រធានអង្គការសេដាក ពីឆ្នាំ១៩៩៧-២០១៥
- អភិបាលនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា ២០១០-២០១៦
- បច្ចុប្បន្ន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចំណេះភាសាបរទេស៖ អង់គ្លេស អាល្លឺម៉ង់ និង បារាំង
ធ្លាបបានទទួល ពានរង្វាន់ Ramon Magsaysay Award 2012
ខ្ញុំបង្កើតគេហទំព័រ saingkoma.com នេះឡើង ក្ក្នុងគោលបំណងចែករំលែកនូវទស្សនៈ ការយល់ដឹងនិងបទពិសោធន៍ទាក់ទងការងារកសិកម្ម ការអភិវឌ្ឍជំនាញនិងមុខរបរ ការសិក្សានិងការអភិវឌ្ឍខ្លួនឯង ភាពជាអ្នកដឹកនាំ ប្រវត្តិសាស្ត្រ ទស្សនៈនយោបាយ និងចំណេះដឹងផ្សេងៗ៕
ទំព័រ WikiPedia: លោកបណ្ឌិត យ៉ង សាំងកុមារ