ភាពជោគជ័យរបស់មន្រ្តីកសិកម្មឃុំ

ភាពជោគជ័យរបស់មន្រ្តីកសិកម្មឃុំត្រូវវាស់វែងតាមចំនួនកសិករដែលមានការកើនឡើងប្រាក់ចំណូលកសិកម្ម។ ក្នុងការគាំទ្រគ្រួសារកសិករ ដើម្បីបង្កើនប្រាក់ចំណូល មន្រ្តីកសិកម្មឃុំត្រូវអនុវត្តន៍វិធីសាស្រ្ត និងសកម្មភាពសំខាន់ៗដូចខាងក្រោម៖

1. សិក្សាវិភាគសេដ្ឋកិច្ចផលិតកម្មរបស់គ្រួសារកសិករ
– ផលិតកម្មដូចជា ស្រូវ ស្វាយចន្ទី ដំឡូង ពោត និងផ្សេងៗ
– ផ្តោតលើផលទទួលបាន ប្រាក់ចំណូល ចំណាយ ចំណេញ/ខាត និងបច្ចេកទេសកសិកម្មដែលកសិករបានអនុវត្ត។

2. វិភាគចំណុចខ្លាំង និងចំណុចខ្សោយ
– កំណត់ឱកាសកែលម្អ
– រៀបចំផែនការដើម្បីបង្កើនប្រាក់ចំណេញ តាមរយៈការកែលម្អការគ្រប់គ្រងផលិតកម្ម គុណភាពផលិតផល និងការប្រយ័ត្នប្រយែងចំណាយ។

3. គាំទ្រកសិករក្នុងការអនុវត្តផែនការកែលម្អ
– ផ្តល់ជំនួយបច្ចេកទេស
– ជំរុញការអនុវត្តវិធីសាស្រ្តថ្មីៗ
– ធ្វើតាមដាននិងកត់ត្រាជាប្រចាំ។

4. វាយតម្លៃលទ្ធផលនៃការអនុវត្តផែនការ

– វាស់វែងអត្រាកើនឡើងប្រាក់ចំណូល
– ពិនិត្យកម្រិតជោគជ័យ និងរៀបចំផែនការបន្ត។

ក្រុមគោលដៅសំខាន់៖
យើងណែនាំឲ្យមន្រ្តីកសិកម្មឃុំផ្តោតលើកសិករដែលមានប្រាក់ចំណេញទាប និងជួបបញ្ហាលំបាកខ្លាំងក្នុងការប្រមូលផ្តុំទុនសម្រាប់ដំណើរការផលិតកម្មសំខាន់ ដើម្បីឲ្យពួកគេចូលរួមទទួលបានអត្ថប្រយោជន៍ច្បាស់លាស់ពីការកែលម្អ។

Comments (0)
Add Comment