បង្កើនប្រាក់ចំណេញ ដោយប្រើជីឲ្យមានប្រសិទ្ធភាព!

ជី គឺជាកត្តាសំខាន់ក្នុងការបង្កើនទិន្នផល និងប្រាក់ចំណេញ។
ប៉ុន្តែកសិករត្រូវប្រឈមនឹងការកើនឡើងថ្លៃដើម ដែលធ្វើឲ្យប្រាក់ចំណេញថយចុះ។
ដូច្នេះមន្រ្តីកសិកម្មឃុំមានតួនាទីសំខាន់ក្នុងជំរុញកសិករលើការប្រើជីឲ្យមានប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមចំណាយលើជី ដែលជាចំណុចសំខាន់សម្រាប់រក្សា និងបង្កើនចំណេញ!
វិធីសាស្រ្តសំខាន់ៗ៖
ប្រើជីធម្មជាតិទ្រាប់បាត
ធ្វើឲ្យដីមានសុខភាពល្អ
ជួយឲ្យឬសដុះលូតលាស់ស្រូបទឹកនិងជីបានល្អ
ប្រើ Biostimulants (ប្រីសារធាតុជំរុញ)
ជំរុញឲ្យឬស និងស្លឹកមានកម្លាំង
បង្កើនសមត្ថភាពស្រូបយកជី និងប្រើបានអស់
ប្រើ NPK និងសារធាតុផ្សេងទៀតបំប៉នបន្ថែមតាមដំណាក់កាលលូតលាស់
ដើមស្លឹក | ផ្កា | ផ្លែ
ផ្គត់ផ្គង់ត្រឹមត្រូវតាមដំណាក់កាល → ទិន្នផលកើនឡើង និងកាត់បន្ថយបរិមាណជី
អនុវត្តបច្ចេកទេសល្អផ្សេងៗ
ពង្រាបដីឲ្យបានស្មើល្អ
គ្រប់គ្រងទឹកឲ្យសមស្រប
ប្រើពូជល្អ
កំណត់ចន្លោះដំណាំឲ្យសមរម្យ
ចំណុចសំខាន់:
ប្រើជីឲ្យត្រឹមត្រូវ បន្សំជាមួយបច្ចេកទេសសមស្រប
= ចំណាយថយចុះ + ទិន្នផលកើនឡើង + ប្រាក់ចំណេញកាន់តែកើន
Comments (0)
Add Comment