ការចូលរួមចំណែកជាបន្លែនិងផ្លែឈើដល់វីរៈកងទ័ពនៅសមរភូមិមុខ

បន្លែស្រស់ៗ ប្រមាណ១តោន បានផ្តល់ជូនបងៗ វីរៈកងទ័ពជួមុខ ការពារព្រំដែននៅខេត្តព្រះវិហារ។

ព្រឹកថ្ងៃទី ២៩ សីហា ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននាំយកអំណោយ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់ជូនវីរៈជនតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដែលកំពុងការពារទឹកដី នៅតំបន់ បូសស្បូវ-ជាំតែ ។
ជួសមុខឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់ បានសម្តែងការគោរពអរគុណចំពោះវីរៈភាពរបស់កងកម្លាំងខេមរភូមិន្ទក្នុងការប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់សៀម។
សំភារៈបានផ្តល់មាន៖ ចេកណាំវ៉ា ត្រយូងចេក ត្រកួន ត្រសក់ ស្ពៃ ត្រឡាច សណ្តែកគួរ ត្រប់វែង ខ្ទឹមស មី បារី និងក្រម៉ា..។
ទាំងសមរភូមិមុខ និងសមរភូមិក្រោយ ឈរជាធ្លុងមួយក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
Comments (0)
Add Comment