យើងខ្ញុំសូមចែករំលែករបាយការណ៍ការបូកសរុបការងារដំបូងក្នុងការជួយសម្របសម្រួលទីផ្សារសម្រាប់ស្រូវសែនក្រអូបរបស់មន្រ្តីកសិកម្មឃុំខេត្តកំពង់ចាមដូចខាងក្រោមនេះ ៖
ខ្ញុំបាទជំនួសមុខអោយកសិករសហការសាកល្បងដាំពូជស្រូវជាតិស្រូវសែនក្រអូប និងមន្ត្រីកសិកម្មឃុំទាំងអស់ក្នុងខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលបានដាក់ចេញនូវវិធានការទប់តម្លៃស្រូវ និងលោកគ្រូ យ៉ង សាំងកុមារ ក្នុងជួយតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំក្នុងការសម្របសម្រួលទីផ្សារស្រូវយ៉ាងកក់ក្ដៅ ព្រមទាំងបងៗម្ចាស់រោងម៉ាស៊ីនស្រូវភូមិយេីងដែលមានការយោគយល់ខ្ពស់ដល់យេីងខ្ញុំជាមន្ត្រីថ្មីមានភាពខ្វះខាតខ្លាំងលេីផ្នែកសម្របសម្រួល ជាពិសេសបងបានផ្ដល់ការយោគយល់មែនទែនដល់កសិករទាំងតម្លៃ គុណភាព និងពេលវេលារហូតយប់ជ្រៅទាំងពីរលេីក។
ឆ្លងកាត់បទពិសោធន៍នៃការសម្របសម្រួលនេះ (កសិករ២២នាក់ ស្មេី៥៥ហិកតា សរុបជាង២០០តោន)យេីងខ្ញុំជាមន្ត្រីកសិកម្មឃុំព្រមទាំងកសិករបានជជែកគ្នានិងប្ដេជ្ញាកែលម្អចំណុចបីធំៗគឺ៖
- គុណភាពស្រូវ៖ភាពសុទ្ធ កម្រឹតទុំ និងពង្រឹងបន្ថែមទៀតការកាត់បន្ថយសំណល់ថ្នាំពុលអោយបានអតិបរមាដោយប្រេីគោលការស្រែល្អដែលក្រសួងបានដាក់ចេញ។
- រៀបចំក្រុមផលិតអោយបានធំ រឹងមាំជាងនេះធានាបានទាំងបរិមាណស្រូវ និងគុណភាពដែលឆ្លេីយតបទៅនឹងតម្រូវការរោងម៉ាស៊ីន និងភាពជាប់លាប់នៃការផ្គត់ផ្គង់។
- សម្រួលពេលវេលា ការដឹកជញ្ជូន និងបញ្ជាក់ពីគោលការណ៍វាយតម្លៃនិងកំណត់តម្លៃស្រូវដំណេីរការនៅរោងម៉ាស៊ីន និងការទូទាត់ប្រាក់ដល់កសិករអោយបានច្បាស់ និងល្អជាងនេះ។
ហេីយយេីងខ្ញុំរងចាំជានិច្ចរាល់កិច្ចសហការ ដែលរោងម៉ាស៊ីនត្រូវការអោយអស់ពីសមត្ថភាព ជាពិសេសការសម្របសម្រួលឲ្យកសិករចូលរួមកិច្ចសន្យាផលិតកម្មកសិកម្មនៅរដូវក្រោយដេីម្បីជាផលប្រយោជន៍កសិករ រោងម៉ាស៊ីន និងសង្គមជាតិយេីង។
ជាចុងក្រោយខ្ញុំបាទ សូមគោរពជូនពរលោកគ្រូ និងបងៗសូមមានសុខភាពល្អ រកទទួលទានកាន់តែមានបាន មានសុភមង្គលក្នុងគ្រួសារកាន់តែច្រេីន និងសម្រេចបាននូវរាល់ភារកិច្ចការងារថ្មីៗបន្ថែមទៀត។
ឡឹម ម៉េងលី