កម្នវិធីវគ្គបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំនៅខេត្តកំពង់ធំ

កម្នវិធីវគ្គបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំនៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី 17 កក្កដា 2025 លើប្រធានបទ “ផលិតកម្មម្រេច និងស្វាយចន្ទីប្រកបដោយចេរភាព” ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខណ្ឌគម្រោង CAPSAFE EU–Germany និងមានសិក្ខាកាមជាមន្រ្តីកសិកកម្មឃុំនិងកសិករបង្គោលចំនួន 169 នាក់មកពីខេត្តកំពង់ធំនិងខេត្តក្រចេះ។
វគ្គបណ្តុះបណ្តាលនេះ ជាការចូលរួមចំណែកសំខាន់ក្នុងការពង្រឹងសមត្ថភាពប្រតិបត្តិការងាររបស់មន្រ្តីកសិកម្ម ក្នុងការធ្វើការបម្រើកសិករ ក្នុងការលើកស្ទួយប្រាក់ចំណូលពីផលិតកម្មកសិកម្ម ជាពិសេសផលិតកម្មស្វាយចន្ទី និងម្រេច ដែលជាដំណាំមានសារៈសំខាន់សេដ្ឋកិច្ចជាតិ និងជីវភាពកសិករ។

Comments (0)
Add Comment