កម្មវិធីបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំលើប្រធានបទ Global GAP

កម្មវិធីបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំលើប្រធានបទ Global GAP (ស្តង់ដាកសិកម្មល្អជាលក្ខណៈសកល) ដែលរៀបចំនៅមន្ទីរកសិកម្មខេត្តកំពង់ចាម ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនបញ្ជាក់វិញ្ញាបនបត្រ Control Union និងអង្គការភូមិស្អាត ដោយមានការចូលរួមពីមន្រ្តីកសិកម្មចំនួន 70 នាក់មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ រតនគីរី ក្រចេះ និងបាត់ដំបង។វគ្គនេះនឹងជួយពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីកសិកម្មឃុំក្នុងការជួយគាំទ្រដល់កសិករអ្នកដាំទុរេននិងកសិផលផ្សេងទៀតទទួលបានវិញ្ញាបនបត្រកសិកម្មល្អដែលសំខាន់សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។

Comments (0)
Add Comment