🌳 មមោកព្រៃ៖ ជីធម្មជាតិពីព្រៃសហគមន៍
ផលប្រយោជនៃដីមមោកព្រៃ
🌱 ១. បង្កើនជីជាតិដី
– សំបូរទៅដោយសារធាតុចិញ្ចឹមធម្មជាតិ (N, P, K និងសារធាតុដានផ្សេងៗ)។
– បញ្ចេញសារធាតុចិញ្ចឹមបន្តិចម្តងៗ ដើម្បីឲ្យដំណាំលូតលាស់ប្រក្រតី។
– ជួយកាត់បន្ថយការពឹងផ្អែកលើជីគីមី។
🌾 ២. បង្កើនរចនាសម្ព័ន្ធដី និងសមត្ថភាពរក្សាសំណើមក្នុងដី
– ធ្វើឲ្យដីផុសល្អ ងាយឲ្យឫសដំណាំដុះលូតលាស់ និងបង្កើតសមត្ថភាពស្រូបយកជី
– ជួយដីអាច រក្សាសំណើមក្នុងដី បានច្រើន ជាពិសេសក្នុងរដូវប្រាំង។
– ការពារការហូរសឹកនិងរក្សាដីឲ្យមានជីជាតិល្អ។
🦠 ៣. បង្កើនសត្វល្អិតតូចៗ និងមីក្រូសរីរាង្គក្នុងដី
– សំបូរទៅដោយ សត្វល្អិតតូចៗក្នុងដី និងមីក្រូសរីរាង្គ ដែលធ្វើឲ្យដីរស់ឡើងវិញ។
– ជួយបំបែកសារធាតុសរីរាង្គ និងបញ្ចេញសារធាតុចិញ្ចឹមឲ្យដំណាំប្រើ។
– ជួយការពារដំណាំពីជំងឺ។
🌿 ៤. បង្កើនការលូតលាស់ និងភាពធន់របស់ដំណាំ
– ជួយឲ្យឫសដំណាំរឹងមាំ និងដំណាំមានសុខភាពល្អ។
– ដំណាំអាចទប់ទល់នឹងការខ្វះទឹក និងសត្វល្អិតបានល្អជាងមុន។
– បង្កើនទិន្នផល និងគុណភាពផលដំណាំតាមវិធីធម្មជាតិ។
♻️ ៥. គាំទ្រកសិកម្មជាសហគមន៍ និងចីរភាព
កសិករអាចប្រមូល មមោក ពីព្រៃសហគមន៍។
បង្កើតប្រាក់ចំណូលឲ្យសហគមន៍តាមរយៈថ្លៃសេវាប្រមូល។
ជួយអភិរក្សព្រៃ និងជំរុញការផលិតជីសរីរាង្គក្នុងសហគមន៍។
💡 ណែនាំសម្រាប់មន្រ្តីកសិកម្មឃុំ (CAOs):
👉 មមោកព្រៃ លាយជាមួយលាមកសត្វ និងធ្យូងជីវ (Biochar) ដើម្បីផលិតជីសរីរាង្គមានគុណភាពខ្ពស់។
👉 លើកទឹកចិត្តឲ្យ អ្នកសហគ្រិនក្នុងសហគមន៍ ទិញមមោកពីសហគមន៍ ហើយផលិតជីសរីរាង្គលក់ត្រឡប់មកវិញក្នុងតម្លៃសមរម្យ។ វាជាប្រព័ន្ធ ឈ្នះ ឈ្នះ (Win–Win) សម្រាប់ទាំងកសិករ និងសហគមន៍ព្រៃឈើ។