អត្ថន័យសំខាន់ ៣ នៃថ្ងៃ៩ វិច្ឆិកា

0 131

៩ វិច្ឆិកា ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលពិភពលោក និងខ្មែរបានដឹង ហើយខាងក្រោមនេះគឺជាអត្ថន័យសំខាន់ ៣ របស់ថ្ងៃប្រវត្តិសាស្ត្រនេះ៖

  • អត្ថន័យសំខាន់ទី ១៖ ទិវាឯករាជ្យ

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះប្រជាពលរដ្ឋខ្មែរ ត្រៀមប្រារព្ធខួបទី ៦៦ នៃទិវាឯក​រាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-២០១៩។

តាមពិត ថ្ងៃ៩ វិច្ឆិកា មិនមែនត្រឹមតែជាទិវាឯករាជ្យជាតិទេ គឺជាទិវាឯកភាពជាតិដែរ ពីព្រោះ​ក្នុង សម័យនោះ ប្រទេសកម្ពុជាមិនត្រូវបានចែកដោយសារនិន្នាការក្រុមនយោបាយទេ ប៉ុន្តែក្នុងសម័យ​កាលនោះ​យើ​ង​ឃើញថា ប្រទេស វៀតណាម និងប្រទេសកូរ៉េ ត្រូវបានបែងចែកជាពីរ (ខាងជើង និងខាង​​ត្បូង) ហើយប្រទេសឡាវ ក៏ត្រូវបែងចែកជាតំបន់ ដែលគ្រប់គ្រងដោយក្រុមផ្សេងៗ​គ្នាដែរ (សន្និសីទក្រុងហ្សឺណែវ ១៩៥៤)។

  • អត្ថន័យសំខាន់ទី២៖ ការរលំរលាយរបបកុម្មុយនីសនៅអ៊ឺរ៉ុបខាងកើត

ថ្ងៃ៩ វិច្ឆិកា ១៩៨៩ ជាថ្ងៃដែលជញ្ជាំងបែងចែកទីក្រុងប៊ែឡាំង ដែលជាអតីត (បច្ចុប្បន្នជារដ្ឋធានី វិញហើយ) រដ្ឋធានីប្រទេសអាល្លឺម៉ង់ ។ វាជាការចាប់ផ្តើមនៃការឈាន​ទៅការរលំរលាយ នៃរបបកុម្មុយ នីសនិយមនៅអ៊ឺរ៉ុបខាងកើត ការរលាយសហភាពសូវៀត និងការបញ្ចប់សង្គ្រាមត្រជាក់ ក៏ដូចជាការកែ ទម្រង់នៅប្រទេសវៀតណាម និងប្រទេស​ចិន។ ហេតុការណ៍នេះ ក៏ចូលរួមជំរុញឱ្យមានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលនាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាព សេរីភាព និងការអភិវឌ្ឍ​ជូនប្រជាជាតិខ្មែរ។

  • អត្ថន័យសំខាន់ទី៣៖ ការចាប់ផ្តើមនៃវប្បធម៌នយោបាយថ្មី?

ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃដែលលោក សម រង្ស៊ី ជ្រើសរើសសម្រាប់ការវិល​ត្រឡប់​មកវិញជាថ្មី មកជាន់ទឹកដីកម្ពុជា ដែលគាត់ធ្លាប់ចេញចូលច្រើនលើកច្រើនសាររួចមក​ហើយ។ សាធារណជនមួយ ចំនួន យល់ថាអាចជាការសន្យាចុងក្រោយបំផុតទាក់ទង​និងការ​វិល​ត្រឡប់​មកវិញជាថ្មី របស់គាត់។ តែអ្វី មិនច្បាស់លាស់នោះគឺ តើគាត់ពិតជាវិល​ត្រឡប់​មកមែន ឬក៏អត់ទេ? តើគាត់ វិលត្រឡប់មកក្នុងគោល បំណងអ្វីដែរ ដែលម្តង​គាត់ថា មកចាប់នាយករដ្ឋមន្ត្រីកំពុងកាន់អំណាច ឯម្តងគាត់ថាមកដោយសន្តិភាព អហិង្សា។

ដោយឡែកខាងរាជរដ្ឋាភិបាល ហាក់បីដូចជាបង្កភាពភ័យខ្លាចជ្រុល ក្នុងចំណោម​ប្រជា​ពលរដ្ឋ ជុំវិញផែនការវិលត្រឡប់មួយ ដែលគ្មានភាពច្បាស់លាស់របស់អ្នកន​យោបាយមួយរូប។

ទោះជាយ៉ាងណាក៏ដោយ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងនាំមកនូវរបត់នៃផ្នត់គំនិត​ជុំវិញការធ្វើ នយោបាយនៅកម្ពុជា ជាពិសេសការដូរពីផ្នត់គំនិតនយោបាយដូចជា «មាន​មួយ​អត់មួយ» «ទឹកឡើងត្រី ស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» «ក្បត់ជាតិ» «ស្នេហាជាតិ» មកផ្នត់គំនិតវប្បធម៌នយោបាយថ្មី ជាពិសេស ការយោគយល់គ្នាទៅវិញ​ទៅមកចំពោះទស្សនៈនយោបាយខុសគ្នា ការគោរពសិទ្ធិសេរីភាព នយោបាយរបស់​ប្រជា​ពលរដ្ឋ​គ្រប់រូប គ្រប់ក្រុម គ្រប់បក្ស ជាពិសេស ការរក្សានូវគុណតម្លៃអហិង្សា សាមគ្គីជាតិ ឯកភាពជាតិ ក្នុងសង្គមពហុគំនិត ពហុបក្ស៕

ប្រភពអត្ថបទ៖ http://gdpcambodia.org/GDP_archives/2058/?fbclid=IwAR3w0goe1IL814goRRMphhB4CGePBAfg7Bzqdl5YVAuy90r1qgNRHnPM7yU

Comments
Loading...