គម្រោងសម្បូរសប្បាយជាមួយផ្លែស្រកានាគ

0 270

ផ្លែស្រកានាគ កំពុងក្លាយជាផ្លែឈើពេញនិយមនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក ជាពិសេសដោយសារវាមានផលប្រយោជន៍ច្រើនដល់សុខភាព វាសម្បូរវីតាមីន (វីតាមីន C វីតាមីន B សារធាតុសរសៃ និងសារធាតុចិញ្ចឹមជាច្រើនទៀត)។

ផលប្រយោជន៍សំខាន់ដល់សុខភាព មានដូចជាការជួយដល់ប្រព័ន្ធរំលាយអាហារ បេះដូង ឆ្អឹង ធ្មេញ ការពារជំងឺមហារីក កាត់បន្ថយបញ្ហាទាក់ទងជំងឺទឹកនោមផ្អែម កាត់ បន្ថយជំងឺឆ្អឹងឆ្អែង ជួយដល់ជំងឺខ្វះឈាមក្រហម ជួយព្យាបាលស្នាមជាំរបួសបានលឿន និងជួយដល់សុខភាពស្បែក សុខភាពភ្នែក និងជួយប្រព័ន្ធការពាររាងកាយទាំងមូល។

គេនិយមបរិភោគផ្លែស្រកានាគជាផ្លែឈើស្រស់ ជាផ្លែឈើក្រឡុក។ គេ ក៏មានកែច្នៃផ្លែ ស្រកានាគជាម្ស៉ៅសម្រាប់ប្រើប្រាស់ដែរ។ បច្ចុប្បន្ន តម្រូវការផ្លែស្រកានាគបន្តការកើន ឡើងទាំងនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារពិភពលោក។ ដោយឡែក នៅកម្ពុជាដើម្បី បំពេញនូវតម្រូវការគឺត្រូវនាំចូលពីប្រទេសជិតខាង។

វៀតណាម ជាប្រទេសឈានមុខគេក្នុងការផលិត និងនាំចេញស្រកានាគដោយ ៨០% នៃស្រកានាគផលិតក្នុងស្រុក ត្រូវបាននាំចេញ។ នៅឆ្នាំ២០១៨ វៀតណាមនាំស្រកានាគ ចេញទៅកាន់ប្រមាណ ៤០ប្រទេស ដែលនាំប្រាក់ចំណូលប្រមាណ ១១០០លានដុល្លារ ហើយបរិមាណនេះនឹងកើនឡើងថែមទៀត។

ខ្ញុំ យល់ថាប្រជាពលរដ្ឋខ្មែរយើង ដែលពាក់ព័ន្ធ និងចាប់អារម្មណ៍លើវិស័យកសិកម្មគួរ រួមគ្នាបង្កើនការដាំដុះស្រកានាគដើម្បីចូលទីផ្សារដោយឈរលើសក្តានុពល និងឱកាស ដូចខាងក្រោមនេះ៖

  1. ស្រកានាគជាដំណាំសមស្របសម្រាប់ការដាំដុះនៅគ្រប់តំបន់ អាកាសធាតុស្រុក ខ្មែរ។
  2. ស្រកានាគ ងាយស្រួលដាំ ជាពិសេសមិនសូវត្រូវការទឹកច្រើន តែបើចង់បានផល ខ្ពស់ត្រូវការស្រោចស្រពបន្ថែម
  3. ស្រកានាគឱ្យផលរហូតដល់២០ឆ្នាំ ប្រសិនបើមានការថែទាំបានត្រឹមត្រូវ
  4. ស្រកានាគ មានទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក សំខាន់អ្នកដាំត្រូវចេះ សហការគ្នាបានល្អ

ដើម្បីទទួលបានជោគជ័យ យើងក៏ត្រូវជួបនូវការប្រឈមក្នុងការដាំស្រកានាគដូចខាង ក្រោម៖

  1. ការដាំស្រកានាគ ត្រូវការដើមទុនជាពិសេសរយៈពេល ២ឆ្នាំដំបូងលើការដាំ ថែទាំ ទម្រាំវាឱ្យផលដែលអាចទូទាត់ចំណាយបាន។ ចាប់ពីចន្លោះឆ្នាំទី៣ ទៅទី៥ ស្រកានាគចាប់ផ្តើមឱ្យផលខ្ពស់។
  2. ការដាំដុះ ថែទាំត្រូវអនុវត្តតាមបច្ចេកទេសបានល្អ ដូចជាការរើសពូជ ការធ្វើ បង្គោលឱ្យវាឡើង ការតាក់តែងមែក ការការពារកុំឱ្យមានភាពជាំទឹក ការបង្កាត់ លម្អង ការបន្ថែមពន្លឺដើម្បីឱ្យបានផ្លែគ្រប់រដូវ ការដាក់ជី និងការការពារដំណាំពី ការបំផ្លាញផ្សេងៗ។ បើអនុវត្តបានត្រឹមត្រូវ ស្រកានាគ១គុម្ព អាចឱ្យផលខ្ពស់ជាង ២៥គីឡូក្រាមក្នុង ១គុម្ព។
  3. ធនធានមនុស្សគ្រប់គ្រាន់ទាំងអ្នកដាំ អ្នកដឹកនាំការដាំដុះ និងអ្នកទីផ្សារ
  4. ការប្រកួតប្រជែងទីផ្សារ ជាពិសេសជាមួយស្រកានាគនាំចូលពីវៀតណាម ដែល តម្រូវឱ្យអ្នកដាំខ្មែរចេះសហការគ្នា រក្សាគុណភាពជាពិសេសតាមគោលការណ៍ សុវត្ថិភាព និងសរីរាង្គ ធានាឱ្យបាននូវបរិមាណគ្រប់គ្រាន់ និងទៀងទាត់ ព្រមទាំង ធានានូវតម្លៃប្រកួតប្រជែង។ ការចងក្រងគ្នាជាសមាគម និងជួយឱ្យអ្នកដាំស្រកា នាគខ្មែរ អាចទប់ទល់ជាមួយការប្រឈមសំខាន់ៗ ជាពិសេសរឿងទីផ្សារ និងការ សហការរៀនសូត្រពីគ្នាទៅវិញទៅមកខាងរឿងបច្ចេកទេស។

បច្ចុប្បន្ន តម្លៃស្រកានាគនាំចូលពីវៀតណាម លក់បោះដុំនៅភ្នំពេញប្រមាណ ៣០០០ រៀលក្នុង ១គីឡូក្រាម។ ដោយឡែកស្រកានាគខ្មែរដាំតាមគោលការណ៍ធម្មជាតិ មាន តម្លៃចាប់ពី ៥០០០រៀលរហូតដល់ជាង ១០០០០រៀលមួយគីឡូក្រាម។

ចំពោះប្រជាពលរដ្ឋ ដែលរស់នៅទីក្រុង ដែលចង់ចូលរួមចំណែកលើកស្ទួយវិស័យ កសិកម្ម សុវត្ថិភាពចំណីអាហារ និងវិស័យការងារតាមជនបទ អាចចូលរួមជាមួយ គម្រោងគាំទ្រអ្នកដាំផ្លែស្រកានាគតាមជំហានសំខាន់ៗដូចខាងក្រោម៖

  1. ចូលរួមជសមាជិកសួនស្រកានាគ នៅសហគមន៍សួនគ្រួសារសម្បូរសប្បាយ ព្រៃក្តួច ដែលជាការចាប់ផ្តើមពី ២០ ០០០គុម្ពស្រកានាគ (២០១៩/ ២០២០) ដើម្បីឆ្ពោះទៅសម្រេច គោលបំណងធំ (២០២២)។
  2. ធ្វើការពង្រីកបន្ថែមទាំងសមាជិកទាំងផ្ទៃដីដាំដុះ (២០២០ – ២០២២) ដែលត្រូវ ពង្រីកដល់ចំនួន ៥លានគុម្ពទូទាំងប្រទេស ដែលអាចត្រូវការផ្ទៃដី ៣០០០ហត និងកម្លាំងពលកម្មដាំដុះ ១៥ ០០០នាក់​ ឬ​ចូលរួមជាសមាជិកក្រុមគាំទ្រអ្នកដាំ ស្រកានាគ ដោយផ្តល់ទុនដល់អ្នកដាំហើយទទួលបានមកវិញនូវស្រកានាគ សម្រាប់បរិភោគក៏ដូចជាសម្រាប់យកទៅលក់បន្ត លោកអ្នកអាចធ្វើការចូលរួម ចំណែកជាទុនក្នុងរយៈពេល២ឆ្នាំដំបូងទម្រាំអ្នកដាំស្រកានាគទទួលបានផល ផ្តល់ត្រឡប់មកវិញ។

ព័ត៌មានលម្អិតទាក់ទងជាមួយក្រុមការងារគម្រោងសម្បូរសប្បាយ៖

  1. លោក គីមឆែ 017 351763 / 099 777 812
  2. លោក វិចិត្រ 085 494 008/ 070 515 657 ឬ អាចចូលរួម FB Group Messenger តាម៖ https://m.me/join/AbbQe_DTMBGMLAxo
Comments
Loading...