ការការពារលើកស្ទួយមុខមាត់ និងកិត្តិយសខ្មែរ

0 239

ខ្មែរយើង កំពុងមានការពិភាក្សាខ្វែងគំនិតច្រើនរឿងមុខមាត់ និងកិត្តិយសខ្មែរនៅក្រៅប្រទេស ជាពិសេសក្រោយព្រឹត្តិការណ៍កើតមានឡើងនៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី។

ក្នុងនាមជាជនជាតិខ្មែរមួយរូបដែរ ខ្ញុំយល់ថាការការពារ និងលើកស្ទួយមុខមាត់និងកិត្តិយសខ្មែរជារឿងសំខាន់សម្រាប់យើងជាខ្មែរទាំងអស់គ្នា។ មានកិច្ចការជាច្រើន ដែលយើងម្នាក់ៗអាចរួមគ្នាធ្វើបាន។ ឧទាហរណ៍ បើយើងចង់លើកស្ទួយមុខមាត់ និងកិត្តិយសខ្មែរ សូមរួមគ្នាបង្កើត និងគាំទ្រកសិដ្ឋាន សហគ្រាស ក្រុមហ៊ុនក្នុងស្រុកដើម្បីផលិត និងបង្កើតការងារក្នុងស្រុកឱ្យបានកាន់តែ ច្រើនដើម្បីកាត់បន្ថយការនាំចូលផលិតផលពីក្រៅស្រុក កាត់បន្ថយការទៅធ្វើកម្មករនៅស្រុកគេ និងបង្កើនការនាំវចេញនូវផលិតផលពិសេសៗទៅលក់ក្រៅប្រទេស។

ដូចគ្នាដែរយើងរួមគ្នាធ្វើឱ្យប្រទេសខ្មែរជាប្រទេសដែលទេសចរណ៍ចូលចិត្តមកលេងកំសាន្ត ដោយសារការសម្បូរតំបន់ទេសចរណ៍ សម្បូរពលរដ្ឋល្អ សម្បូរចំណីអាហារ និងផលិតផលល្អ។ ក្រៅពីនេះ ក៏នៅមានកិច្ចការសំខាន់ៗច្រើនទៀតទាក់ទងរឿងលើកកម្ពស់មុខមាត់ខ្មែរ ដូចជា វិស័យកីឡា វិស័យអប់រំ សុខាភិបាល (ធ្វើឱ្យខ្មែរ ងាកមកឱ្យតម្លៃពេទ្យខ្មែរ)។ល។ តែដើម្បីឱ្យ មុខមាត់ កិត្តយសខ្មែរមានភាពល្អប្រសើរនៅគ្រប់វិស័យ ទាល់តែមានការដឹកនាំនយោបាយ ដែលគិតរឿងនេះដែរ។

Comments
Loading...