សួនគ្រួសារសម្បូរសប្បាយ

0 628

សម្បូរអ្នកកំពុងរស់នៅប្រកបមុខរបរការងារនៅទីក្រុង ចង់មានសួនដំណាំផ្ទាល់ខ្លួនមួយដែលផ្តល់ផលសម្រាប់បំពេញតំរូវការខ្លះៗប្រចាំថ្ងៃដូចជាបន្លែ ផ្លែឈើ ក៏ដូចជាត្រូវការកន្លែងសម្រាប់លំហែរកាយពេលឈប់សម្រាក ដែលផ្សាភ្ជាប់ជាមួយធម្មជាតិ។ ដើម្បីឆ្លើយតបតំរូវការនេះ យើងខ្ញុំបានដឹកនាំរៀបចំឱ្យមានគម្រោង «សហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ»។ គំរោងនេះ បានចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។

ក – គោលបំណង និងផលប្រយោជន៍ដែលលោកអ្នកទទួលបានពីគម្រោង
គោលបំណងគម្រោង
គោលបំណងនៃគម្រោងនេះ គឺបង្កឱកាសឱ្យប្រជាពលរដ្ឋរស់នៅតាមទីក្រុង ទទួលបានសួនដំណាំគ្រួសារ និង នាំមកនូវផលដំណាំ មានដូចជាបន្លែ ផ្លែឈើសំខាន់ៗ បំពេញតំរូវការរបស់គ្រួសារ និងបង្កើតបរិស្ថានសម្រាប់ ជីវិតរស់នៅផ្សាភ្ជាប់ជាមួយធម្មជាតិ ប្រកបដោយផាសុខភាព ក៏ដូចជាសម្រាប់ជីវិតរស់នៅពេលចូលនិវត្តន៍។ គម្រោងនេះ ក៏ផ្តល់ឱកាសដល់អ្នកទីក្រុងចូលរួមវចំណែកអភិវឌ្ឍកសិកម្ម និងចំណីអាហារសរីរាង្គ ព្រមទាំង បង្កើតការងារតាមជនបទ។
ផលប្រយោជន៍ជាក់លាក់ទាំង១១ មានដូចជា៖

1. ទទួលបានសួនមួយ ដែលជាកម្មសិទ្ធិស្របច្បាប់ផ្ទាល់ខ្លួន ដែលសួនមួយឡូតិ៍ទំហំជាមធ្យម ៨០០ ម៉ែត្រក្រឡា។
2. ទទួលបានផលដំណាំ បន្លែ ផ្លែឈើសរីរាង្គជារៀងរាល់សប្តាហ៍ក្នុងរយៈពេល៦ខែទៅ។ ១ឆ្នាំក្រោយ ពេលចូលជាសមាជិកភាព ផលដំណាំបានមកពីសួន នឹងចូលរួមចំណែកកាត់បន្ថយចំណាយប្រចាំថ្ងៃ របស់លោកអ្នកលើចំណីអាហារទិញពីផ្សារ។
3. ទទួលបានសេវាទីផ្សារ ដែលនាំមកនូវចំណូលបន្ថែមពីការលក់ផលិតផលរបស់សួនលោកអ្នក។
4. អាចសង់លំនៅដ្ឋានលើសួន ដូចជាផ្ទះទី២ ឬផ្ទះសម្រាប់សំរាកលំហែរកាយ។
5. មានព្រៃឈើសហគមន៍ និងស្រះសហគមន៍សម្រាប់ផលប្រយោជន៍រួម។
6. មានទីធ្លា និងផ្លូវសម្រាប់ដើរ ជិះកង់កំសាន្ត។
7. មានអាគារសហគមន៍ សម្រាប់ការជួបជុំ និងពិធីផ្សេងៗ ដែលអាចដាក់បានមនុស្សជាង១០០នាក់។
8. មានកន្លែងសម្រាប់បោះតង់រួមគ្នា។
9. ទទួលបានការណែនាំបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងសុខភាពតាមគោលការណ៍ធម្មជាតិ។
10. ចូលរួមចំណែកការងារដល់អ្នកភូមិ ដែលធ្វើការដាំដុះថែទាំដំណាំ។
11. មានសេវាដឹកជញ្ជូនពីភ្នំពេញទៅចម្ការមួយខែម្តង ដោយសមាជិកចូលរួមចំណែកថ្លៃឈ្នួលរថយន្ត។
12. មានឱកាសទទួលបានការកសាងមិត្តភាពជាមួយអ្នកដែលមានចិត្តគំនិតស្រដៀងគ្នា។

បច្ចេកទេសរៀបចំសួនដំណាំជាលក្ខណៈគ្រួសារ

ខ – ទីតាំងគម្រោង និងលក្ខណៈសំខាន់ៗរបស់សួននិមួយៗ

ទីតាំងគម្រោង
1. ទីតាំងរបសគម្រោង គឺស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ចម្ងាយប្រមាណ ១០០ គ.ម ពី រាជធានីភ្នំពេញ (តាមផ្លូវជាតិលេខ៣ ឬផ្លូវជាតិលេខ៤។
2. ដី ដែលរៀបចំសួនគឺស្ថិតនៅជិតតំបន់ភ្នំ មានតបណ្តាញអគ្គិសនីទៅដល់ និងមានសុវត្ថិភាពល្អ។
3. ស្ថិតនៅជិតតំបន់ទេសចរណ៍ធម្មជាតិអន្លង់ភ្ញៀវ និងវត្តពុទ្ធគីរី។
លក្ខណៈសំខាន់ៗ
4. ដីទំហំជាមធ្យម ៨០០ ម៉ែត្រក្រឡា។
5. មានដីសម្រាប់សង់ផ្ទះ ដែលប្រហែល១០ភាគនៃផ្ទៃដីសួនសរុប(អាស្រ័យលើការឯកភាពពីម្ចាស់ដី)។
6. មានការរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រព។
7. មានរបងបង្គោលឈើ ឬបង្គោលស៊ីម៉ង់ និងខ្សែលួសសម្រាប់ដីចម្ការនិមួយៗ។
8. មានការដាំឈើហូបផ្លែ បន្លែ និងដំណាំផ្សេងៗទៀតទៅតាមការឯកភាពគ្នារវាងម្ចាស់ដី និងអ្នកដឹកនាំ គម្រោង និងលក្ខណៈពិសេសរបស់តំបន់។

គ – ការចំណាយលើការវិនិយោគ និងប្រតិបត្តិការ

  1. ដី និងការរៀបចំ
  2. ប្រព័ន្ធទឹក
  3. ការដាំដុះ
  4. ការថែទាំចម្ការ
  5. ការប្រមូលផល និងផ្ញើផលិតផល ១សប្តាហ៍មួយដង
  6. សេវាទីផ្សារលក់កសិផល
  7. សេវាថែទាំសម្រាប់សហគមន៍ទាំងមូល
    គួរបញ្ជាក់ផងដែរ ការសាងសង់ផ្ទះលើដីសួនផ្ទាល់ខ្លួន មិនមែនជាបន្ទុករបស់អ្នកដឹកនាំគម្រោងទេ តែយើងអាច ជួយសម្របសម្រួលជួយការងារសាងសង់ជូនបាន។

ឃ – លក្ខខណ្ឌនៃការចូលរួម
1. ដាក់ពាក្យសុំចូលជា សមាជិកហើយចុះកិច្ចសន្យាជាមួយប្រធានគំរោង បន្ទាប់ពីបានយល់ និងយល់ ព្រមលើគំនិត និងគោលការណ៍របស់គម្រោង។
2. បង់ប្រាក់សមាជិកភាពដំបូង (ប្រាក់កក់) ចំនួន ២០០ដុល្លារ។
3. បង់ប្រាក់សមាជិកភាពប្រចាំខែចាប់ពី ១៤០ដុល្លារមួយខែ ដែលរយៈពេលបង់រហូតដល់៩៣ខែ។ គោលការណ៍ ១៤០ដុល្លារ១ខែនេះ សម្រាប់តែអ្នកចាប់ផ្តើមបង់ចាប់ពីខែកញ្ញា ២០១៩។ បន្ទាប់ពី ១០០ខែក្រោយមក (ឥឡូវនៅសល់៩៣ខែ) លោកអ្នកនឹងទទួលបានសួនដំណាំមួយជាកម្មសិទ្ធិស្របច្បាប់ និងទទួលបានផលបន្លែផ្លែឈើ ក៏ដូចជាប្រាក់ចំណូលខ្លះៗបន្ថែមរៀងរាល់ខែយ៉ាងយូរបំផុត ចាប់១២ខែក្រោយចូលជាសមាជិក។ ប្រាក់សមាជិកភាពប្រចាំខែ ត្រូវបែងចែកជា ៥៖ បង់ថ្លៃវិនិយោគ បង់ថ្លៃសេវាដាំដុះថែ ទាំ សេវាគ្រប់គ្រង និងទីផ្សារ ការចូលរួមទ្រទ្រង់កម្មវិធីបណ្តុះបណ្តាលកសិកម្ម និងអភិវឌ្ឍសហគមន៍ជិតខាង។
4. មានពេលទៅមើលសួនយ៉ាងតិចណាស់១ខែម្តង។
5. ត្រូវគោរព និងអនុវត្តតាមគោលការណ៍ និងស្តង់ដារកសិកម្មសរីរាង្គ។
6. រាល់ចំណូលដែលបានពីការលក់ផលិតផលក្រោមការចាត់ចែងរបស់ម្ចាស់គម្រោង ត្រូវបែងចែកចំនួន ៥០ភាគរយទៅម្ចាស់សួន និង៥០ភាគរយ ទៅក្រុមការងារដែលគ្រប់គ្រងសួន។

ង – រចនាសម្ព័ន្ធគ្រប់គ្រងគម្រោង

  1. ប្រធានគម្រោង បណ្ឌិត យ៉ង សាំង កុមារ
  2. ជំនួយការ លោក លីន គីមឆែ 017 351 763 លោកអាន វិចិត្រ 070 515 657 / 085 494 008

បច្ចុប្បន្នភាព ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩

ពីក្រុមការងារគម្រោងសួនគ្រួសារសម្បូរសប្បាយ

Comments
Loading...