ភាពជោគជ័យរបស់វៀតណាមក្នុងការរកចំណូល១០ពាន់លានដុល្លារក្នុង១ឆ្នាំពីឧស្សាហកម្ម កែច្នៃឈើ និងមេរៀនសម្រាប់កម្ពុជា

0 277

ប្រទេសវៀតណាម កំពុងទទួលជោគជ័យយ៉ាងធំធេងក្នុងការនាំផលិតផលឈើកែច្នៃចេញទៅ ក្រៅប្រទេស។

នៅឆ្នាំ២០១៨ ប្រទេសនេះនាំឈើ និងផលិតផលឈើកែច្នៃបានចំណូលប្រមាណជាង៩ពាន់លានដុល្លារសហរដ្ឋអាមេរិចដោយកើនប្រមាណ ១៥%បើធៀបទៅនឹងឆ្នាំ២០១៧។ វិស័យកែច្នៃ ឈើនាំនូវប្រាក់ចំណេញ (Trade Surplus) ប្រហែល ៧ពាន់លានដុល្លារ។

នៅឆ្នាំ២០១៩នេះ ការនាំចេញក៏បន្តកើនឡើងថែមទៀត។ ឧទាហរណ៍ក្នុងរយៈពេល ៤ខែដំបូង ការនាំចេញផលិតផលឈើរបស់វៀតណាមរកបានចំណូលចំនួន ៣,១២ពាន់លានដុល្លារ សហរដ្ឋអាមេរិក គឺកើនប្រមាណ ១៦ ទៅ ១៨ភាគរយ បើធៀបទៅនឹងរយៈពេលដដែលនៅឆ្នាំ ២០១៨។ គេ រំពឹងថា នៅឆ្នាំ២០១៩ វៀតណាម នឹងអាចរកចំណូលបានជាង​ ១០ពាន់លានដុល្លារពី ការនាំចេញផលិតផលឈើ (Vietnamnews.com ថ្ងៃទី ២៧ ឧសភា ២០១៩)។ ការនាំចេញផលិត ផលឈើ នឹងនាំមកនូវប្រាក់មកវៀតណាមកាន់តែប្រសើរច្រើនទៀតនៅពេលដែល​វៀតណាម ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអ៊ឺរ៉ុប (FTA)។

វិស័យកែច្នៃឈើ នៅវៀតណាមមិនត្រឹមតែនាំមកនូវប្រាក់ចំណូលរាប់លានទេ គឺបង្កើតការងារ ជូនប្រជាពលរដ្ឋប្រមាណ ៥សែននាក់ថែមទៀត (amchamvietnam.com។

ឈរលើឱកាស និងភាពជោគជ័យកន្លងមក វៀតណាមមានផែនការនាំផលិតផលឈើចេញ ដែលនាំមកនូវប្រាក់ចំណូល ២០ពាន់លាន គឺប្រមាណជា ២ដងនៃប្រាក់ចំណូលបច្ចុប្បន្ន។

គួរបញ្ជាក់ថា វៀតណាមនាំឈើចូលពីច្រើនប្រទេសក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ជា បណ្តើរៗ វៀតណាមក៏បង្កើនការដាំដុះដើមឈើក្នុងស្រុក ដើម្បីបំពេញនូវតម្រូវការរបស់វិស័យ កែច្នៃផលិតផលឈើ។

សូមបញ្ជាក់ថា ទីផ្សារផលិតផលឈើពិភពលោក មានទំហំប្រមាណ ២០០ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ នេះ ជាឱកាសមួយសម្រាប់កម្ពុជាដែរ ប៉ុន្តែមកដល់ពេលនេះកម្ពុជាមិនទាន់ មានគោលនយោបាយប្រកបដោយប្រសិទ្ធិភាពក្នុងការគាំទ្រដល់ឧស្សាហកម្មកែច្នៃផលិតផល ឈើប្រកដោយនិរន្តរភាព ដែលធ្វើឱ្យកម្ពុជាយើង នៅតែបន្តបាត់បង់ព្រៃឈើ និងបាត់បង់ប្រាក់ ចំណូលជាច្រើនជារៀងរាល់ឆ្នាំ។ ការគាំទ្រ និងលើកស្ទួយការដាំដើមឈើ ហើយការគាំទ្រ ឧស្សាហកម្មកែច្នៃឈើនៅក្នុងប្រទេស ប្រកបដោយនិរន្តរភាព នឹងចូលរួមចំណែកលើកស្ទួយ វិស័យសេដ្ឋកិច្ច និងការងារព្រមទាំងចូលរួមចំណែកអភិរក្សធនធានព្រៃឈើនៅកម្ពុជាផងដែរ។

Comments
Loading...