របៀបផលិតជី ជីវ:ទឹក

0 365

ផ្លែឈើទុំអាចធ្វើជាជីបំប៉ន​សំរាប់ការលូតលាស់ដល់រុក្ខជាតិ និងសត្វបានយ៉ាងល្អ ចំពោះវិធីសាស្រ្ត​នៃ​ការ​ផលិតជីជីវ:ទឹក (ជីជីវ:​ទឹកដែលផ្សំឡើងពីផ្លែឈើទុំ និងស្កររងូ) មានបង្ហាញជូនដូចខាងក្រោម៖

១. សារធាតុផ្សំ

  • ផ្លែឈើទុំដូចជា ផ្លែចេក និងល្ហុង…ចំនួន ៣គីឡូក្រាម (៣ភាគ)
  • ស្ករត្នោត ឬស្កររងូរ ចំនួន ១ គីឡូក្រាម (១ភាគ)។

២. របៀបធ្វើ

  • យកផ្លែឈើទុំមកបកសំបកចេញ រួចចិតជាចំណិតតូចៗ
  • ចាក់ស្ករត្នោត ឬស្កររងូលាយចូលជាមួយផ្លែឈើ រួចច្របល់វាឲ្យសព្វ
  • ចាក់សារធាតុទាំអស់ដែលបានច្របល់រួចចូលទៅក្នុងកែវ រួចបិទគម្របឲ្យជិតរក្សាទុកក្រោមម្លប់ត្រជាក់ ។ ​ក្នុងកំឡុងពេលរក្សាទុកនេះ ត្រូវមូលគម្របបន្ធូរប្តិចរួចបិទវិញ ដើម្បីឲ្យមានខ្យល់ចូលរយ:ពេល ២ ទៅ ៣នាទី។ រក្សាទុករយ:ពេល​១៥ថ្ងៃ អាចយកមកលាយជាមួយទឹកស្រោចទៅលើដំណាំបាន។

៣. របៀបប្រើ

  • យកទឹកមេជី ៣ទៅ៥ ស្លាបព្រាបាយ លាយជាមួយទឹកធម្មតា ១០លីត្រ សំរាប់ស្រោចលើដំណាំ
  • គេអាចប្រើទឹកមេជីនេះ ស្រោចទៅលើគំនរជីកំប៉ុស្តគោកដើម្បីឲ្យជីឆាប់កាច់
  • អាចយកមេជីលាយជាមួយទឹក ឬចំណីសំរាប់បំប៉នសត្វចិញ្ចឹម (ជាពិសេសសត្វមាន់) ជួយឲ្យមានសុខភាពល្អឆាប់ធំ៕
  • ប្រភព ទស្សនាវដ្តីកសិករ

Comments
Loading...