យើងរួមគ្នាលើកស្ទួយវប្បធម៌នយោបាយសេរីពហុបក្ស

0 230

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ធ្វើនយោបាយដើម្បីលើកស្ទួយការបង្រួបបង្រួមជាតិ និងឯកភាពជាតិក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការបណ្តុះប្រជាពលរដ្ឋ អ្នក គាំទ្រ និងសមាជិកឱ្យស្រឡាញ់ខ្លួនឯង ប្រទេសជាតិ និងគណបក្សដែលខ្លួនគាំទ្រ។

ការធ្វើនយោបាយតាមរយៈការបណ្តុះនូវសេចក្តីស្អប់ និងងគំនុះគុំគួន ដើម្បីលើកស្ទួយ ប្រជាប្រិយបុគ្គលជានយោបាយបំបែកបំបាក់ជាតិ និងរារាំងការកសាងវប្បធម៌សេរីពហុបក្ស។

គបម សូមអំពាវនាវឱ្យគណបក្សនយោបាយ និងប្រជាពលរដ្ឋខ្មែរទាំងអស់ចាប់ផ្តើមរៀនរស់នៅ ជាមួយគ្នាក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការគោរពនូវសិទ្ធិសេរីភាព នយោបាយ និងការយោគយល់គ្នាទៅវិញទៅមកចំពោះទស្សនៈនយោបាយផ្សេងគ្នា។

Comments
Loading...