សមត្ថភាពរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជំងឺប៉េសជ្រូកអាហ្វ្រិកនៅតែជាសំណួរ?

0 385

ការផ្ទុះឡើងនៃជំងឺប៉េសជ្រូកអាហ្វិ្រកនៅកម្ពុជា កំពុងតែធ្វើតេស្តការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការ ការពារ ទប់ស្តាត់ និងដោះស្រាយបញ្ហានេះ។

ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋសកម្ម អាចធ្វើការតាមដានសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការចាត់ ចែងការងារដោះស្រាយបញ្ហាដូចខាងក្រោម៖

  1. សមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការហូរចូលជ្រូកពីប្រទេសជិតខាង ដែលក្នុងនោះ ក៏មានជ្រូកផ្ទុកជំងឺឱ្យចូលក្នុងដែនដីកម្ពុជា?
  2. សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការទប់ស្តាត់កុំឱ្យផ្ទុះនូវជំងឺនេះទូទាំងប្រទេស ព្រោះបច្ចុប្បន្នការ ផ្ទុះមានច្រើនខេត្តហើយ?
  3. សមត្ថភាពរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់កុំឱ្យយកសាច់ជ្រូកឈឺងាប់ធ្វើចរាចរណ៍ក្នុងទីផ្សារ?
  4. សមត្ថភាពរាជរដ្ឋាភិបាលក្នុងការជួយសម្រួលការខាតបង់របស់ប្រជាពលរដ្ឋ ដែលពឹងអាស្រ័យ លើរបរចិញ្ចឹមជ្រូកក្នុងការចិញ្ចឹមជីវិត?

ជារួម ស្ថានការណ៍មកដល់ពេលនេះ តើរាជរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយ បញ្ហាជំងឺប៉េសជ្រូកអាហ្វ្រិកនេះហើយ ឬនៅទេ?

ប្រភពអត្ថបទ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

Comments
Loading...