គបម ប្រើយន្តការរដ្ឋសភាតស៊ូមតិនយោបាយការពារប្រយោជន៍ប្រជាពលរដ្ឋ

0 244

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដឹកនាំសមាជិកសមាជិកាគណបក្ស យកលិខិតដាក់ជូនរដ្ឋសភាដើម្បីចង់ដឹងពីការឆ្លើយតបរបស់រដ្ឋសភាទៅលើញាត្តិរបស់ខ្លួន ដែលបានដាក់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅចំពោះការស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋសភាពលើករណីលុបបឹងតាមោក(បឹងកប់ស្រូវ)។

លោកយ៉េង វីរៈ បញ្ជាក់ថា៖ «គណៈកម្មាធិការទី១ ពួកគាត់បានធ្វើការហើយ។ គាត់ បានព្រាងលិខិតសម្រាប់ប្រធានរដ្ឋសភាចុះហត្ថលេខា ដើម្បីឱ្យដាក់ស្ថាបន័ជំនាញមន្ត្រីជំនាញពាក់ព័ន្ធត្រៀមការឆ្លើយតប»។

គបម ទទួលយកបានក្នុងករណីនេះ ដែលថារដ្ឋសភាបានទទួលញាត្តិ និងដឹងពីការសម្តែងកង្វល់របស់យើងលើបឹងធំចុងក្រោយរបស់រាជធានីភ្នំពេញ ហើយក៏បានចាត់ការតាមនីតិវិធី។ នេះជាការតស៊ូមតិដោយប្រើយន្តការសភារបស់គណបក្សនៅក្រៅរដ្ឋាភិបាលដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ។

មានការសម្តែងកង្វល់ពីសកម្មភាពអភិវឌ្ឍដែលមិនមានទិសដៅច្បាស់លាស់នេះពីពលរដ្ឋសកម្ម ហើយប្រជាពលរដ្ឋភ្នំពេញ ក៏កំពុងរង់ចាំមើលតំណាងរាស្រ្តល្អ ដែលទើបជាប់ឆ្នោតចេញមុខការពារប្រយោជន៍ម្ចាស់ឆ្នោតផងដែរ។

«ចំពោះលទ្ធផលយ៉ាងណា យើងនឹងបន្តតាមដាន» លោកយ៉េង វីរៈបន្ថែម។

ការណ៍សំខាន់ក្នុងការឆ្លើយតបរបស់មន្ត្រីជំនាញ ក្រោយទទួលបានលិខិតពីរដ្ឋសភាជាតិលើករណីអភិវឌ្ឍបឹងតាមោក មន្ត្រីជំនាញពាក់ព័ន្ធទាំងឡាយ គួរធ្វើការឆ្លើយបំភ្លឺជាសាធារណៈ ដើម្បីបង្ហាញពីសមត្ថភាពក្នុងការដឹកនាំកសាងជាតិឆ្លុះបញ្ជាំងពីគោលនយោបាយដឹកនាំរដ្ឋក្នុងអាណត្តិទី៦នេះ។

ប្រភទអត្ថបទ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

Comments
Loading...