ផលប្រយោជន៍នៃផ្លែផាសិនចំពោះសុខភាព

0 351

ការបរិភោគផ្លែផាសិន (ក្រូចវល្លិ) ទៀងទាត់ ជួយលើកស្ទួយសុខភាព និងកាត់បន្ថយបញ្ហាទាក់ទងទៅនឹងជំងឺផ្សេងៗជាច្រើន។
ផាសិន គឺជាប្រភេទផ្លែឈើដែលផ្តល់ឋាមពល និងជួយកាត់បន្ថយ និងការពារពីជំងឺជាច្រើនដល់អ្នកបរិភោគជាប្រចាំ។ ទាំង៩ចំណុចខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃផ្លែផាសិន៖
១. ជួយឱ្យរាងកាយយើងមានភាពស៊ាំនឹងជំងឺផ្សេងៗ ដោយសារផ្លែផាសិនសម្បូរសារធាតុអង់ទីអុកសុីដង់ និងសារធាតុចិញ្ចឹមផ្សេងៗទៀត
២. ជួយដល់សុខភាពប្រព័ន្ធដកដង្ហើម កាត់បន្ថយជំងឺក្អក និងជំងឺហឺត
៣. ជួយដល់សុខភាពប្រព័ន្ធបេះដូង
៤. កាត់បន្ថយបញ្ហាទាក់ទងទៅនឹងការឡើងឈាម និងសម្រួលឱ្យប្រព័ន្ធឈាមក្នុងរាងកាយដំណើរការបានល្អ
៥. ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ
៦. ជួយឱ្យមានដំណេកល្អ និងកាត់បន្ថយភាពតានតឹងក្នុងរាងកាយ
៧. ជួយដល់សុខភាពភ្នែក ដោយផាសិនសម្បូរវីតាមីន អា
៨. ជួយដល់សុខភាពឆ្អឹង
៩. អាចជួយការពារជំងឺមហារីក៕

Comments
Loading...