កម្មវិធីបណ្តុះបណ្តាលយុវសហគ្រិនកសិកម្មពន្លកបៃតង

0 1,200

យុវសហគ្រិនកសិកម្មពន្លកបៃតង ជាកម្មវិធីបណ្តុះបណ្តាលដែលត្រូវបានបង្កើតឡើងដើម្បី ហ្វឹកហ្វាត់ចំណេះជំនាញដល់យុវជនក្នុងការងារពាក់ព័ន្ធនិងកសិកម្ម ការងារគ្រប់គ្រងដោយ សាលាកសិដ្ឋានសរីរាង្គពន្លកបៃតង និងអង្គការសេដាក ដឹកនាំការងារទីផ្សារ ព្រមទាំងការងារ អភិវឌ្ឍសហគមន៍ជនបទ ដើម្បីជាប្រយោជន៍ដល់ការបង្កើត ការងារដល់ប្រជាពលរដ្ឋជនបទ និងកសាងសេដ្ឋកិច្ចនៅមូលដ្ឋាន។
ខាងក្រោមនេះ ជាព័ត៌មានសំខាន់ៗទាក់ទងទៅនិងកម្មវិធីបណ្តុះបណ្តាល

១ សក្តានុពល និងសមត្ថភាព ដែលបេក្ខជនត្រូវមាន

 1. ស្រឡាញ់ការងារកសិកម្ម
 2. ទៅរស់នៅតាមកសិដ្ឋាននៅតំបន់ជនបទ
 3. មានឆន្ទៈ និងសមត្ថភាពក្នុងការរៀននូវគំនិត និងរបៀបថ្មីទាំងការងារបច្ចេកទេស ការងារដឹកនាំគ្រប់គ្រង និងទីផ្សារ
 4. មានភាពឧស្សាហ៍ព្យាយាម
 5. មានសុចរិតភាព
 6. ធ្លាប់មានបទពិសោធន៍ការងារខ្លះៗ ជាពិសេសការងារកសិកម្ម និងការងារសង្គម
 7. បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង

២ ចំណេះ និងជំនាញសំខាន់ៗដែលទទួលបាន

 1. ដឹកនាំកសិករ (កម្មករជំនាញកសិកម្ម) ធ្វើការដាំដុះ ចិញ្ចឹមសត្វ
 2. ដឹកនាំ រៀបចំកសិដ្ឋានឱ្យក្លាយជាកន្លែងរៀនសូត្រ និងសម្រាប់ទេសចរណ៍
 3. គ្រប់គ្រងសម្ភារៈ ឧបករណ៍គ្រឿងយន្តនៅលើកសិដ្ឋាន
 4. គ្រប់គ្រងចំណូលចំណាយរបស់កសិដ្ឋាន
 5. គ្រប់គ្រងការងារទីផ្សារ និងទំនាក់ទំនង
 6. រក្សាការសហការល្អជាមួយសហគមន៍ជិតខាង និងអ្នកពាក់ព័ន្ធ
 7. ទទួលទស្សនកិច្ចសិក្សាផ្សេងៗ
 8. ធ្វើរបាយការណ៍ទៀងទាត់ពីសកម្មភាពលទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុ
  បណ្ឌិតយ៉ង សាំងកុមារ ដែលមានបទពិសោធន៍ការងារកសិកម្ម និងការងារបណ្តុះបណ្តាល យុវជន និងការងារដឹកនាំស្ថាប័នជាង២០ឆ្នាំ នឹងទទួលខុសត្រូវលើការងារបណ្តុះបណ្តាល និង ការជួយដល់បេក្ខជនដើម្បីមានសមត្ថភាពបំពេញតួនាទីជាសហគ្រិនបៃតង ជាពិសេសការងារ ដឹកនាំគ្រប់គ្រងកសិដ្ឋានសរីរាង្គ។

៣ ការឧបត្ថម្ភ

បេក្ខជនសហគ្រិនបៃតង ទទួលការឧបត្ថម្ភសរុបរហូតដល់ US$1000 ក្នុងរយៈពេលបណ្តុះបណ្តាល ៣ ទៅ៦ខែ (ទទួលបានប្រាក់ឧបត្តម្ភ ក្នុងការធ្វើការ និងបំពេញបេសកកម្មផ្សេងៗ ដើម្បីរៀនបង្កើនចំណេះ)។

៤ វិធីសាស្ត្រនៃការសិក្សា

 • បេក្ខជន ត្រូវស្នាក់នៅធ្វើកម្មសិក្សានៅកសិដ្ឋានពន្លកបៃតងខេត្តតាកែវ ខេត្តកំពត និង ខេត្តផ្សេងទៀត
 • បេក្ខជនស្នាក់នៅធ្វើកម្មសិក្សាជាមួយកសិដ្ឋានផ្សេងៗ
 • បេក្ខជនជួបជុំជាមួយគ្រូបណ្តុះបណ្តាល ១ខែចំនួន២ដងយ៉ាងតិចបំផុត
 • បេក្ខជនចូលរួមការងារសិក្សាពីទីផ្សារ
 • បេក្ខជនទទួលបានសៀវភៅ និងឯកសារផ្សេងៗសម្រាប់អាន និងស្រាវជ្រាវបន្ថែម
 • បេក្ខជនសរសេររបាយការណ៍រៀនសូត្រប្រចាំសប្តាហ៍ឱ្យបានទៀងទាត់បំផុត
 • បេក្ខជនចូលរួមសិក្ខាសាលា និងការប្រជុំផ្សេងៗទៅតាមភាពចាំបាច់

៥ ការចុះឈ្មោះចូលរួមកម្មវិធី «សហគ្រិនពន្លកបៃតង»

 • ចុះឈ្មោះចូលរួមសិក្ខាសាលា
 • ចូលរួមសិក្ខាសាលាណែនាំដំបូងស្តីពី កម្មវិធីបណ្តុះបណ្តាល នៅថ្ងៃទី ១៣ខែកក្កដា ឆ្នាំ២០១៩, ម៉ោង ៩ព្រឹក នៅភោជនីយដ្ឋានអូក្រា (ម្តុំឥន្ទ្រទេវី ទួលគោក)

 • ដាក់ពាក្យចូលរួមវគ្គបណ្តុះបណ្តាលក្រោយពីបានចូលរួមសិក្ខាសាលាណែនាំដំបូង
 • ចូលរួមវគ្គសាកល្បងរយៈពេល ១ខែ
 • ចូលរួមកម្មវិធីពេញលេញក្រោយឆ្លងផុតវគ្គសាកល្បង
 • បេក្ខជនត្រូវកក់លុយ US$២៥ ក្នុងពេលចាប់ផ្តើមវគ្គសាកល្បង ហើយទទួលបានលុយកក់ទាំងនោះវិញក្រោយចប់វគ្គសាកល្បងដែលខ្លួនជ្រើសរើស។ បើបេក្ខជន ចូលរួមមិនបានទៀងទាត់ក្នុងពេលវគ្គសាកល្បងនោះ មិនអាចទទួលបាន ប្រាក់់កក់នោះវិញឡើយ។

៦ ទំនាក់ទំនង

ព័ត៌មានផ្សេងៗទាក់ទងនិងកម្មវិធីយុវសហគ្រិនពន្លកបៃតងសូមទាក់ទង

 1. លោក អាន វិចិត្រ 085 49 40 08
 2. លោក លីន គីមឆែ 017 35 17 63 / 099 777 812
 3. ចូលរួមក្នុង Group Messenger តាមរយៈ៖ https://m.me/join/Abav3WT1Qm0AYA39
Comments
Loading...