ការអនុវត្តគោលនយោបាយ ដែលនាំឱ្យប្រទេសខ្មែរសម្បូរត្រី ទឹក និងព្រៃ

0 483

កន្លងមកតាមរយៈគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខ្ញុំធ្លាប់បានផ្តួចផ្តើម និងជំរុញនូវ គោលនយោបាយ ដែលធ្វើឱ្យប្រទេសកម្ពុជាសម្បូរត្រី ទឹក និងព្រៃឡើងវិញ។ ទោះបីជា គបម មិនទាន់ទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់គ្រាន់ដើម្បីទទួលបានឱកាស អនុវត្តគោលនយោបាយនេះ យើងក៏ចាប់ផ្តើមការងារនេះ បណ្តើរៗតាមគោលការណ៍ ធ្វើអ្វីដែលអាចធ្វើបាន។

សកម្មភាពសំខាន់ៗ ដែលយើងបាន និងកំពុងធ្វើគឺជំរុញឱ្យប្រជាពលរដ្ឋចូលរួមចំណែក ទៅតាមលទ្ធភាពមាន ដូចជា៖

  1. ការស្តារ និងជីកស្រះប្រឡាយទឹក។
  2. ការដាំដើមឈើតាមមាត់ស្រះ ប្រឡាយ តាមភូមិឋាន និងដីទុកចោល ។
  3. ការអភិរក្សត្រីធម្មជាតិតាមរយៈការព្រលែងពូជត្រីតាមស្រះប្រឡាយ។
  4. ការរួមគ្នាស្តារមួយចំណែកនៃអូរ ស្ទឹង ទៅតាមស្ថានភាព និងភាពចាំបាច់។
  5. ការសហការ និងគាំទ្រដល់សាលា និងវត្តអារាមក្នុងការដាំដើមឈើ និងការពារដើមឈើ ដែលមានស្រាប់។
  6. ការកាត់បន្ថយ ឬឈានទៅដល់ការបញ្ឈប់ថ្នាំពុលកសិកម្មទាំងស្រុង ជាពិសេសថ្នាំសម្លាប់ស្មៅ នៅតំបន់ជម្រាលដើម្បីកុំឱ្យថ្នាំពុលហូរចូលក្នុងទឹក។

ទោះបីជា អ្នកដឹកនាំប្រទេសរួមទាំងតំណាងរាស្ត្រទាំង ១២៥រូប មិនសូវបានយកទឹកទុកដាក់លើកិច្ចការនេះ យើងជាប្រជាពលរដ្ឋសកម្ម ត្រូវនាំគ្នាធ្វើអ្វីដែលអាចធ្វើបានដើម្បីកសាងកម្ពុជាឱ្យក្លាយជាប្រទេសមួយសម្បូរ សប្បាយដោយចាប់ផ្តើមពីការសម្បូរទឹក សម្បូរត្រី សម្បូរព្រៃឈើ។ យើងខ្ញុំ រីករាយក្នុងការធ្វើកិច្ចការនេះ ជាមួយប្រជាពលរដ្ឋខ្មែរគ្រប់រូប។

អត្ថបទសម្រាប់អានបន្ថែម៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

Comments
Loading...