ចំណុចសំខាន់ៗ នៃ ជម្ញឺប៉េស្តជ្រូកអាហ្វ្រិក

0 230

ជម្ញឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever ASF) ជាជម្ញឺដែលបង្កដោយមេរោគវីវុស ដែលមានការឆ្លង លឿនរហ័ស និងមានភាពគ្រោះថ្នាក់ខ្លាំងណាស់ដល់សត្វ។ វាជាជម្ញឺ ដែលមិនអាចព្យាបាលបាន និង អត្រាងាប់អាចដល់ ១០០ភាគរយ។
ជម្ញឺនេះ ធ្លាប់បានកើតនៅច្រើនប្រទេសដោយចាប់ផ្តើមនៅទ្វីបអាហ្វ្រិក។ ថ្មីៗនេះ ជម្ញឺ ASF នេះ កើតនៅប្រទេសចិន វៀតណាម និងបានមកដល់ប្រទេសកម្ពុជាដែរហើយ។
ជម្ញឺនេះ ត្រូវបានគេអះអាងថា មិនឆ្លងមកមនុស្សទេ តែទោះជាយ៉ាងណាក៏ដោយក៏យើងមិនគួរ បរិភោគសាច់ជ្រូកដែលមានជម្ញឺប៉េស្តអាហ្វ្រិកនេះដែរ។
សត្វជ្រូកដែលកើតជម្ងឺ ASF មានរោគសញ្ញាសំខាន់ៗមានដូចជា៖
1. សត្វក្តៅខ្លួនខ្លាំង
2. សត្វលែងសូវស៊ីចំណី ហើយរាងខ្សោយកម្លាំង
3. ស្បែកមានស្នាមដំបៅ និងជាំពណ៌ក្រហម។
4. ជ្រូករាក និងក្អួត
5. ជូនក្អកច្រើន និងពិបាកដកដង្ហើម
ប្រសិនបើលោកអ្នកជួបជ្រូក ដែលមានបញ្ហាខាងលើនេះ សូមប្រញ៉ាប់ទាក់ទងមន្ត្រីពេទ្យសត្វជា បន្ទាន់ហើយការពារកុំឱ្យសត្វនេះឆ្លងទៅសត្វផ្សេងទៀត។

Comments
Loading...