ផ្លែម្ជូរល្មម (Roselle)

0 458

ស្រទាប់ខាងក្រៅនៃផ្លែម្ជួរល្មម ដែលហាលស្ងួតធ្វើជាភេសជ្ជៈ មានរសជាតិឆ្ងាញ់ និងល្អដល់សុខភាព។

របៀបប្រើ និងបរិភោគ
• ដាំឬឆុងជាមួយទឹកក្តៅរហូតដល់ចេញជាតិពណ៌ក្រហមដែលមានរសជាតិជូរបន្តិច (ជូរល្មម)
• លាយជាមួយស្ករបន្ថែម ឬទឹកឃ្មុំ ដើម្បីឲ្យមានរសជាតិផ្អែម
• អាចបរិភោគដូចទឹកតែក្តៅ ឬលាយជាមួយទឹកកក។

ផលប្រយោជន៍សំខាន់ដល់សុខភាព
• សម្បូរវីតាមីន និងសារធាតុចិញ្ចឹម ជាពិសេសវីតាមីន A, C, D និង B និងសារធាតុកាលស្យូម(Ca)
• ជួយកាត់បន្ថយនិងការពារជំងឺបេះដូង បញ្ហាលើសឈាម និងជំងឺមហារីក
• ជួយដល់សុខភាពភ្នែក
• ជួយដល់សុខភាពឆ្អឹង និងកាត់បន្ថយការឈឺសន្លាក់ឆ្អឹង
• ជួយព្យាបាលគ្រុនផ្តាសាយ និងក្អក (បរិភោគដូចតែក្តៅ)
• ជួយកាត់បន្ថយបញ្ហាទឹកនោមផ្អែម (បរិភោគដោយមិនថែមស្ករ)
• ជួយលើកស្ទួយសុខភាពទូទៅ ការពារនឹងជំងឺផ្សេងៗ៕

Comments
Loading...