បណ្ឌិត យ៉ង សាំងកុមារ៖ «ប្រទេសខ្មែរ ជាប្រទេសសម្បូរទឹក»
ប្រទេសកម្ពុជា ជាប្រទេសសម្បូរទឹក តែខ្វះខាតការគ្រប់គ្រងទឹកដើម្បីប្រើប្រាស់ឲ្យបានគ្រប់រដូវ។ ដើម្បីដោះស្រាយបញ្ហាទឹកដែលនឹងបន្តកើតមានឡើងនូវរដូវខាងមុខទៀត បណ្ឌិត យ៉ង សាំងកុមារ ជំនាញកសិកម្ម និងជាអតីតប្រធានអង្គការសេដាក បានមានប្រសាសន៍ប្រាប់ គេហទំព័រសហគមន៍សម្បូរសប្បាយ នៅព្រឹកថ្ងៃទី២០ មីនា ២០១៩នេះថា លោកបណ្ឌិត គាំទ្រឲ្យមានយុទ្ធនាការជាតិមួយ៖
- គ្រប់ផ្ទះមានពាងស្តុកទឹកភ្លៀងចាប់ពី ១០ឡើងទៅ
- គ្រប់ភូមិមានស្រះទឹក ឬអាងទឹកសហគមន៍
- គ្រប់គ្រួសារមានស្រះទឹកមួយ។
លោកបណ្ឌិតបានបន្ថែមថា លើសពីនេះ រាជរដ្ឋាភិបាលត្រូវធ្វើការគាំទ្រនូវការពង្រឹងពង្រីកប្រព័ន្ធទឹកស្អាតឲ្យបានគ្រប់ភូមិ។ យើងយល់ថា ការធានាឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានទឹកស្អាតបរិភោគគ្រប់ពេលវេលា គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
«យើងត្រូវរួមគ្នាធ្វើឲ្យកម្ពុជា ជាប្រទេសសម្បូរទឹកគ្រប់រដូវ និងគ្រប់ទីកន្លែង»៕