ចម្ការ ឬចំការ?

0 858

ខ្ញុំ តែងសង្កេតឃើញមានការនិយមសរសេរពាក្យ «ចម្ការ» ឬ« «ចំការ»។ តាមវចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត ព.ស. ២៥១១ និងគ.ស. ១៩៦៧ គឺមានតែពាក្យ «ចម្ការ» ទេ គឺមានន័យថា ទី ដែលគេឆ្ការសម្រាប់ដាំដំណាំ (ទំព័រទី១៨៦)។ តាមន័យនេះ ពាក្យ «ចម្ការ» គឺមកពីពាក្យ «ឆ្ការ» គឺការត្រួសត្រាយព្រៃសម្រាប់បានទីធ្វើការដាំដុះ។ យោងតាមហេតុផលខាងលើនេះ យើងគួរនាំគ្នាសរសេរពាក្យ «ចម្ការ» ឱ្យបានត្រឹមត្រូវ។

អត្ថបទ៖ ​សហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ

Comments
Loading...