តើការបរិភោគចេកមុនចូលដេក ពេលយប់អាចល្អយ៉ាងដូចម្តេចខ្លះ ដល់សុខភាពលោកអ្នក?

0 2,037

ចេកជាផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ហើយការបរិភោគផ្លែចេកទៀងទាត់រាល់ថ្ងៃនាំផលប្រយោជន៏ជាច្រើនដល់សុខភាព។

តាមការអះអាងពីគេហៈទំព័រ realfarmacy.com និងឯកសារផ្សេងៗទៀត បើគេបរិភោគចេកពេលយប់ប្រហែលមួយម៉ោងមុនចូលដេក យើងទទួលបានផលប្រយោជន៍ច្រើនពីវា។ ខាងក្រោមនេះជាផលប្រយោជន៍នៃការបរិភោគចេក ពេលយប់មុនចូលដេក៖

  1. ចេកមានជាតិផ្អែម ឬជាតិស្ករដែលល្អដល់សុខភាព ផ្ដល់ថាមពលដល់អ្នកដែលឲ្យលោកអ្នកមានដំណេកល្អប្រសើរហើយមានកម្លាំងនៅពេលដែលអ្នកក្រោកពីដេក។
  2. ចេកសម្បូរដោយជាតិ សរសៃ (Fiber) ដែលជួយដល់ការរំលាយអាហារ និងកាត់បន្ថយការទល់លាមក។ ពេលការរំលាយអាហារដំណើរការបានល្អ វាក៏ជួយឲ្យលោកអ្នកដេកបានស្រួលដែរ។
  3. ចេកអាចជួយការស្រូបសារធាតុចិញ្ចឹមទ្រទ្រង់រាងកាយទាំងមូល។ ចេកសម្បូរម៉ាញ៉េស្យូម (Magnesium) និងប៉ូតាស្យូម (Potassium) ដែលរាងកាយយើងងាយស្រួលស្រូបយកសារធាតុទាំងនេះបើបរិភោគចេកនៅពេលយប់។
  4. ចេកមានសារធាតុ មេឡាតូនីន (Melatonin) ដែលអាចជួយឲ្យ លោកអ្នកដេកលក់ស្រួល។ សូមលោកអ្នកបរិភោគចេកយ៉ាងតិចបំផុតមួយម៉ោងមុនចូលដេកទទួលបានដំណេកល្អ។
  5. ចេកជួយកាត់បន្ថយការចុកដៃ ចុកជើង និងរមួលក្រពើនៅពេលយប់ ។ សារធាតុម៉ាញ៉េស្យូម និងប៉ូតាស្យូម នៅក្នុងចេកជួយការពារកុំឲ្យបញ្ហាទាំងនេះកើតឡើង។

តាមបទពិសោធន៍ជាក់ស្ដែង ការបរិភោគចេក ពេលយប់ប្រហែលមួយម៉ោងមុនចូលដេក នាំផលប្រយោជន៍ដល់ដំណេកល្អ និងសុខភាពជាទូទៅ។ លើសពីនោះ ទៀត បើលោកអ្នកបរិភោគចេកមួយផ្លែ ហើយទឹកឃ្មុំមួយស្លាបព្រា មុនចូលដេក ក៏កាន់តែល្អប្រសើរដល់សុខភាព និងជួយឲ្យលោកអ្នកទទួលដំណេកបានកាន់តែល្អប្រសើរ។ សូមលោកអ្នកធ្វើការសាកល្បងហើយចែករំលែកបទពិសោធន៍ដើម្បីផលប្រយោជន៍សុខភាពយើងទាំងអស់គ្នា។

 

Comments
Loading...