ការកែទម្រង់រដ្ឋបាលសាធារណៈដើម្បីបង្កើនជីវភាព និងសមត្ថភាពប្រកួតប្រជែងរបស់កសិករខ្មែរ

0 681

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវបានប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា មានគំនិតចង់ឱ្យមានការច្របាច់ ចូលគ្នានូវក្រសួងដែលពាក់ព័ន្ធខ្លាំងទៅនឹងការងារកសិកម្ម ដែលយើងយល់ថាជា គំនិតល្អ ហើយគួរ តែត្រូវបានអនុវត្តតាំងពីយូរមកហើយ។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

គំនិត ដែលលើកឡើងពីការច្របាច់ក្រសួងមួយចំនួនចូលគ្នាគឺ ស្របទៅតាមគោលនយោបាយ១២៥ ចំណុចរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដែលមានចែងក្នុងសៀវភៅបៃតង គឺ គោលនយោបាយចំណុចទី៦៤ ដែលធ្វើការបន្ថយក្រសួងពីចំនួន ២៨មកត្រឹមតែ ១៥ក្រសួង។ ក្នុង នោះ គបម គឺស្នើឱ្យមានការច្របាច់ចូលគ្នារវាងក្រសួង ៤មកក្រសួងតែមួយ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន។ ក្រៅពីនេះ ក៏មានក្រសួងសំខាន់ផ្សេងទៀតដែរ ដូចជាក្រសួងពាណិជ្ជកម្ម និងក្រសួងសិប្បកម្ម និងឧស្សាហកម្ម ដែលត្រូវសហការគ្នាល្អ ដើម្បីតម្រង់ទិសអភិវឌ្ឍន៍កសិកម្ម។ ការច្របាច់ចូលគ្នានេះ នឹងបង្កើនប្រសិទ្ធ ភាពការងារ តាមរយៈការសម្របសម្រួលការងារបានល្អប្រសើរ ក្រោមការដឹកនាំរបស់មេតែមួយ និង កាត់បន្ថយចំណាយ ជាពិសេសចំណាយលើថ្នាក់ដឹកនាំក្រសួង។ តែការបង្រួមក្រសួងគ្រាន់តែជាផ្នែក មួយនៃការកែទម្រង់ប្រព័ន្ធរដ្ឋបាល និងសេវាសាធារណៈទេ។ អ្វី ដែលសំខាន់ទៀត គឺការធានាឱ្យនៅ តាមមូលដ្ឋាន មានមន្ត្រីជំនាញ ដែលមានធនធាន សមត្ថភាព និងសេរីភាពធ្វើការ បម្រើកសិករនៅ គ្រប់ភូមិប្រកបដោយការទទួលខុសត្រូវខ្ពស់ជាពិសេស ការធានាឱ្យមានអ្នកជំនាញអភិវឌ្ឍន៍កសិកម្ម (គ្រូកសិកម្មល្អ) ចំនួន ៥០០០នាក់ (ប្រមាណតែ ១%នៃចំនួនមន្ត្រីរាជការសរុប) ចុះធ្វើការបម្រើ កសិករនៅគ្រប់ភូមិឃុំ ដូចមានចែងក្នុងគោលនយោបាយចំណុចទី១០ នៃសៀវភៅបៃតង។

អត្ថបទ៖ គោលនយោបាយដោះស្រាយបញ្ហាទុនជូនកសិករ

ប្រសិនបើ អ្នកដឹកនាំប្រទេស មិនព្រមកែទម្រង់ប្រព័ន្ធរដ្ឋបាល និងសេវាសាធារណៈឱ្យទាន់ពេលទេ វិស័យកសិកម្មកម្ពុជា ជាពិសេសកសិករខ្មែរ នឹងកាន់តែបាត់បង់សមត្ថភាពប្រកួតប្រជែងជាមួយ ប្រទេសជិតខាង ហើយវាអាចនាំមកនូវផលប៉ះពាល់មិនល្អដល់សង្គមជាតិ ជាពិសេសនៅពេលកម្ពុជា លែងទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអ៊ឺរ៉ុប។

អត្ថបទ៖ បន្តជំពូកនយោបាយចាស់ ឬផ្តើមជំពូកនយោបាយថ្មី ?

Comments
Loading...