សុវត្ថិភាពចំណីអាហារ – ករណីពុលស្រានៅស្រុកសំបូរ ខេត្តក្រចេះ

0 366

គណបក្សប្រជាធិបតេយ្យមូលដ្ឋានចូលរួមសោកស្ដាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារជនរងគ្រោះដោយសារការពុលស្រាកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៨នៅស្រុកសំបូរ ខេត្តក្រចេះដែលមានប្រជាជនរងគ្រោះ ៧៨ នាក់ ក្នុងនោះ ៥ នាក់បានបាត់បង់ជីវិត។ បញ្ហានេះ ជារឿងដដែលៗ ដែលកើតឡើងជាញឹកញាប់ ហើយមិនទាន់មានដំណោះស្រាយជាក់លាក់នៅឡើយ ដូចជាករណីពុលកាលពី ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅដែលធ្វើឲ្យបាត់ជីវិតប្រជាជនចំនួន ១៣ រូបផងដែរ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើសុំដល់រាជរដ្ឋាភិបាលពិចារណារលើគោលនយោបាយស្ដីពីសុវត្ថិភាពចំណីអាហារ ជាពិសេសទាក់ទងនឹងស្រាស ដូចខាងក្រោម៖

១. បន្តចុះស្រាវជា្រវឲ្យបានច្បាស់លាស់ពីករណីពុលស្រាទាំងនេះ និងផ្សព្វផ្សាយលទ្ធផលជាសាធារណៈ
២. ស្រង់ទិន្នន័យឲ្យបានច្បាស់លាស់ពីសិប្បកម្មផលិតស្រា ទូទាំងប្រទេស
៣. រៀបចំចុះបញ្ជីសិប្បកម្មផលិតស្រាទូទាំងប្រទេស
៤. រៀបចំកម្មវិធីជាតិ ដើម្បីគាំទ្រដល់សិប្បកម្មផលិតស្រាទាំងនេះ ឲ្យផលិតស្រាតាមបទដ្ឋានសុវត្ថិភាពចំណីអាហារ
៥. ត្រួតពិនិត្យឲ្យបានទៀងទាត់ លើពាណិជ្ជកម្មស្រានៅលើទីផ្សារ។ ដកហូត ឬដាក់ពិន័យចំពោះអាជីវករណាដែលជួញដូរស្រាគ្មានប្រភពច្បាស់លាស់ និងស្រារបស់សិប្បកម្មដែលមិនបានចុះបញ្ជីត្រឹមត្រូវ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបន្តតាមដានរាល់ដំណោះស្រាយឆ្លើយតបព្រឹត្តិការណ៍នេះជាបន្តទៀត៕

Comments
Loading...