ប្រវត្តិរូបសង្ខេប – បណ្ឌិត យ៉ង សាំង កុមារ

0 52,251

ប្រវត្តិរូបសង្ខេប

ឈ្មោះ៖ យ៉ង សាំង កុមារ (Yang Saing Koma)

ទីកន្លែងកំណើត៖ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ

ថ្ងៃខែឆ្នាំកំណើត៖ ១៨ កក្កដា ១៩៦៦

ឪពុក៖ យ៉ង សាំង (ស្លាប់) កើតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជាគ្រូបង្រៀន និងអធិការ អប់រំ

ម្តាយ៖ ទុយ ទុំ (ចាស់ជរា) កើតនៅស្រុកត្រាំកក់ ខេត្តតាកែវ

ភរិយា៖ នូ សុជាតិ កើតនៅថ្ងៃទី១៧ មករា ១៩៧៨ នៅស្រុកព្រែកប្រសប់ ខេត្តក្រចេះ

  • កំរិតអប់រំ៖ ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងជំនួញ
  • មុខរបរ៖ អ្នកគ្រប់គ្រងជំនួញ

កូន៖

– យ៉ង កុមារអមរេន្ទ្រ         ស្រី             អាយុ ១២ឆ្នាំ           សិស្ស

– យ៉ង កុមារសុទេពី           ស្រី             អាយុ ១០ឆ្នាំ            សិស្ស

– យ៉ង កុមារឥន្ទ្រៈ            ប្រុស            អាយុ ៦ឆ្នាំ             សិស្ស

ការសិក្សា៖

– ១៩៧០ – ១៩៧២៖ សាលាបឋមសិក្សាបឹងត្របែកខាងត្បូង

– ១៩៧៣ – ១៩៧៥៖ វិទ្យាល័យបឹងត្របែក

– ១៩៧៩ – ១៩៨០៖ សាលាសន្ធរម៉ុក

– ១៩៨០ – ១៩៨៤៖ សាលាបាក់ទូក

– ១៩៨៤ – ១៩៩៥៖ បន្តការសិក្សានៅប្រទេសអាល្លឺម៉ង់

+ ១៩៨៤ – ១៩៨៥៖ រៀនភាសាអាល្លឺម៉ង់ នៅវិទ្យាស្ថាន Herder ជាប់ជានិស្សិតរៀនភាសាអាល្លឺម៉ង់ពូកែបានមេដាយ Herder

+ ១៩៨៥ – ១៩៨៦៖ សិក្សាមុខវិជ្ជាវិទ្យាសាស្ត្រកុម្មុយនីស្តបាន១ឆ្នាំ

+ ១៩៨៦ – ១៩៩១៖ សិក្សាមុខវិជ្ជាកសិកម្មទទួលបានសញ្ញាបត្រវិស្វករកសិកម្មទទួលបានមេដាយជានិស្សិតរៀនពូកែចំនួន         ២ដង

+ ១៩៩១ – ១៩៩៥៖ ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រកសិកម្ម ជាមួយអាហារូបករណ៍របស់មូលនិធី Friedrich Naunamm (FNS)              ទទួលបានសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រកសិកម្ម នៅខែមីនា ឆ្នាំ១៩៩៥

ប្រវត្តិការងារ៖

– ១៩៩៥ – ២០០៣៖ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង

– ១៩៩៥ – ១៩៩៧៖ ទីប្រឹក្សាកសិកម្មរបស់អង្គការងារអន្តរជាតិ (JVC) អង្គការបារាំង (GRET) អង្គការ FAO-ESCAP

– ១៩៩៧ – ២០១៥៖ ស្ថាបនិក និងប្រធានអង្គការ CEDAC (មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជា) ដែលជាអង្គការខ្មែរធំជាងគេធ្វើការខាងវិស័យកសិកម្ម និងអភិវឌ្ឍជនបទ។

– ២០១០ – ២០១៦៖ អភិបាលរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា (បច្ចប្បន្នធនាគារស្ថាបនា)

– សីហា ២០១៤ – សីហា ២០១៥៖ សម្របសម្រួលបង្កើតគណបក្សប្រជាធិតេយ្យមូលដ្ឋាន (គបម/ GDP)

– ២០១៦ – ២០១៧៖ ប្រធានក្រុមពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋាននៃគបម

– ២០១៧ – បច្ចប្បន្ន៖ ប្រធានគណកម្មាធិការនាយក គបម

– ០៩ មិថុនា ២០១៧៖ សមាជ គបម ជ្រើសរើសជាបេក្ខជននាយករដ្ឋមន្ត្រី

ចំណេះដឹងភាសាបរទេស៖

– ភាសាអង់គ្លេស អាល្លឺម៉ង់ បាំរាំង (ខ្លះៗ)

ចំណង់ចំណូលចិត្តពេលទំនេរ៖

– អាន សរសេរ កីឡា ដំណើរកំសាន្តទៅកន្លែងផ្សេងៗ

បទពិសោធន៍ធ្វើដំណើរទៅក្រៅប្រទេស៖

– ប្រទេសដែលធ្លាប់ទៅទស្សនកិច្ច និងចូលរួមការប្រជុំផ្សេងៗមានចំនួនជាង២០ប្រទេស

ការងារសង្គមផ្សេងៗ៖

១. សមាជិកគណៈកម្មាធិការសមាគមនិស្សិតខ្មែរ នៅប្រទេសអាល្លឺម៉ង់ (១៩៨៦ – ១៩៨៩)

២. ប្រធានសមាគមកម្ពុជាអាល្លឺម៉ង់ (១៩៩៨ – ២០០២)

៣. ស្ថាបនិក និងប្រធានបណ្តាលពលរដ្ឋដើម្បីអភវិឌ្ឍន៍សង្គម (១៩៩៨-២០១៦)

៤. ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអង្គការក្រៅរដ្ឋាភិបាលចំនួន៤

៥. ស្ថាបនិក និងទីប្រឹក្សាបណ្តាញកសិករ និងធម្មជាតិ (២០០៣ – ២០១៥)

ពានរង្វាន់ផ្សេងៗ

– ពានរង្វាន់ជានិស្សិតរៀនពូកែចំនួន៣ដង កាលពេលនៅបន្តការសិក្សាក្នុងប្រទេសអាល្លឺម៉ង់។

– ២០១២៖ ពានរង្វាន់ Ramon Magsaysay (ណូបែលអាស៊ី) ពីប្រទេសហ្វីលីពីនចំពោះស្នាដៃអភិវឌ្ឍកសិករ។

ភ្នំពេញ ខែមិថុនា ឆ្នាំ២០១៨

Comments
Loading...