ការធ្វើនយោបាយដើម្បីកៅអីតំណាងរាស្ត្រ មិនមែនបំណងទី១របស់យើងទេ

0 3,491

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្កើតឡើងនៅឆ្នាំ២០១៥ ដើម្បីសាបព្រួសនូវវប្បធម៌ នយោបាយថ្មី និងធ្វើការត្រួសត្រាយផ្លូវ ក៏ដូចជាលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជាពិសេសយុវជន ឱ្យចូលរួមសកម្មក្នុងកិច្ចការនយោបាយដោយគ្មានការភ័យខ្លាច។

អត្ថបទ៖ គោលនយោបាយដីធ្លី ៧ចំណុចរបស់ គបម

សម្រាប់ការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ យើងចូលរួមបោះឆ្នោត ដោយដាក់បេក្ខជនប្រកួតនៅទូទាំងប្រទេសចំនួន២៧៥រូប ផលិតនូវសៀវភៅគោលនយោបាយ ១២៥ចំណុច (សៀវភៅបៃតង) រាប់ម៉ឺនក្បាល បោះពុម្ពនូវខិតបណ្ណស្តីពីគោលនយោបាយ អាទិភាពចំនួនរាប់លានសន្លឹកនិងធ្វើចលនាអ្នកស្ម័គ្រចិត្តចូលរួមការឃោសនា និងសង្កេតការណ៍ រាប់ម៉ឺននាក់ទូទាំងប្រទេស។ នេះមានន័យថា យើងចូលរួមប្រកួតការបោះឆ្នោត គឺដើម្បីទទួល បានឱកាសដឹកនាំប្រទេស មិនមែនដើម្បីគ្រាន់តែកំដរ លម្អ ឬបង្គ្រប់កិច្ចឱ្យគណបក្សកាន់អំណាចបច្ចប្បន្នទេ។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

យើងមិនចាំទទួលកៅអីពីការជួយ ឬពីគណបក្សកាន់អំណាចដូចការលើកឡើងរបស់មតិមួយ ចំនួន គឺយើងទទួលយកតែកៅអី ឬអាសនៈណាដែលប្រជាពលរដ្ឋបោះឆ្នោតឱ្យទទួលបាន សំឡេងគ្រប់គ្រាន់ពិតប្រាកដ។ ម្យ៉ាងវិញទៀត នៅពេលទទួលបានអាសនៈនៅសភាហើយ តែ យើងមិនអាចតស៊ូមតិដើម្បីទាមទារនូវការអនុវត្តគោលនយោបាយសំខាន់ៗមួយចំនួន ដើម្បី ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដូចជាកសិករ ចាស់ជរា កម្មករកម្មការិនី យុវជន យើងនឹងលាលែងពីតំណែងតំណាងរាស្ត្រមុនអាណត្តិដែរ។

អត្ថបទ៖ គោលនយោបាយដោះស្រាយបញ្ហាទុនជូនកសិករ

គោលបំណងវែងឆ្ងាយរបស់យើងនៃការធ្វើនយោបាយ គឺដើម្បីកសាងកម្ពុជាឱ្យក្លាយជាប្រទេស មួយដែលប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យភាពពេញលេញ  ហើយកៅអីតំណាងរាស្ត្រគ្រាន់តែជាមធ្យោបាយដើម្បីឈានទៅសម្រេចគោលបំណងវែងឆ្ងាយ របស់យើង។

អត្ថបទ៖ បន្តជំពូកនយោបាយចាស់ ឬផ្តើមជំពូកនយោបាយថ្មី ?

Comments
Loading...