ដូរតំណាងរាស្ត្រ ស្តាប់មេខាងលើ ដាក់តំណាងរាស្ត្រ ស្តាប់យុវជន

0 56,093

តំណាងរាស្ត្រ ដែលជាតំណាងយុវជនរបស់ គបម នឹងធ្វើការតស៊ូមតិជំរុញឱ្យមានការអនុវត្តគោលនយោបាយសំខាន់ៗបម្រើផលប្រយោជន៍យុវជនខ្មែរដូចខាងក្រោម៖

  1. យុវជនគ្រប់រូប អាចទទួលបានប្រាក់កម្ចីសម្រាប់បន្តការសិក្សារហូតដល់រយៈពេល៥ឆ្នាំដោយមួយឆ្នាំអាចខ្ចី បានរហូតដល់៥លានរៀល ហើយសងត្រឡប់មកវិញរយៈពេល២៥ឆ្នាំនៅពេលមានការងារធ្វើ។ សិស្ស និងនិស្សិតដែលរៀនពូកែ (និទ្ទេស A និងB) ទទួលបានអាហារូបករណ៍ពិសេសសម្រាប់បន្តការសិក្សានៅ ក្នុង និងក្រៅប្រទេស។

អត្ថបទ៖ គោលនយោបាយដោះស្រាយបញ្ហាទុនជូនកសិករ

  1. យុវជនយុវនារី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលចាប់ផ្តើមមុខរបរដោយខ្លួនឯងនៅតាមវិស័យ ផ្សេងៗត្រូវទទួលបានការគាំទ្រ ដូចជាក្រោម៖
    • ការបណ្តុះបណ្តាលបន្ថែមលើរបៀបចាប់ផ្តើម និងគ្រប់គ្រងជំនួញ
    • ផ្តល់ទុនចំណងដៃរហូតដល់៥លានរៀល (ទុនឱ្យដោយមិនសងមកវិញ)
    • ផ្តល់ការអនុគ្រោះពន្ធរយៈពេល៥ឆ្នាំ
    • ផ្តល់ទុនកម្ចីបន្ថែមមានការប្រាក់០,៥%ក្នុង១ខែ (៦%ក្នុង១ឆ្នាំ)
    • ផ្តល់ការសម្របសម្រួលឱ្យមានបណ្តាញសហការគ្នា ឬសមាគមយុវជនសហគ្រិនថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ
    • រៀបចំឱ្យមានពានរង្វាន់ប្រចាំឆ្នាំសម្រាប់យុវជនសហគ្រិនឆ្នើម។
  2. រៀបចំឱ្យមានមូលនិធិជាតិសម្រាប់ផ្តល់ថវិកាដល់យុវជនសម្រាប់យកទៅធ្វើការសិក្សាស្រាវជ្រាវយកថ្នាក់ អនុបណ្ឌិត ថ្នាក់បណ្ឌិត និងគម្រោងស្រាវជ្រាវផ្សេងៗដែលអ្នកស្រាវជ្រាវ ឬក្រុមស្រាវជ្រាវអាចទទួលបាន ថវិកាចាប់ពី១០លានរៀលរហូតដល់២០០លានរៀល។

អត្ថបទ៖ បន្តជំពូកនយោបាយចាស់ ឬផ្តើមជំពូកនយោបាយថ្មី ?

  1. រៀបចំឱ្យមានកម្មវិធីជាតិបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកនយោបាយដោយចាប់ផ្តើមពីមេភូមិ ក្រុមប្រឹក្សាឃុំ សង្កាត់ និងជាអនាគតបេក្ខជនតំណាងរាស្ត្រ។
  2. រៀបចំឱ្យមានកម្មវិធីយុវជនស្ម័គ្រចិត្តក្នុងបេសកកម្មកសាងជាតិ​​ ដែល​ទាក់​​ទង​​ការងារអភិវឌ្ឍសហគមន៍ ការងារវប្បធម៌ ការបម្រើការ​ក្នុង​កង​យោធ​​ពល​​ខេមរៈ​ភូមិន្ទ និងវិស័យផ្សេងៗ។ យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​នេះ ទទួល​បាន​​ការឧបត្ថម្ភពីរដ្ឋ ហើយ​មាន​អាទិភាព​ក្នុង​ការ​ទទួល​អាហារូប​ករណ៍​ ពិសេសដើម្បីបន្តការសិក្សា ថ្នាក់ឧត្តម និង​ក្រោយ​ឧត្តម​សិក្សា។

អត្ថបទ៖ ដូរពីតំណាងរាស្ត្រ ស្តាប់នាយករដ្ឋមន្ត្រី មកតំណាងរាស្ត្រស្តាប់រាស្ត្រ

  1. បង្កឱកាសឱ្យយុវជន យុវនារី ជាមធ្យម ២០.០០០ (ពីរម៉ឺន) នាក់ ក្នុង ១ឆ្នាំ បានទៅបន្តការសិក្សាធ្វើ កម្មសិក្សា ទស្សនកិច្ចសិក្សា និង​ចូល​រួម​កម្ម​វិធី​ផ្លាស់​ប្តូរ​បទពិសោធន៍ផ្សេងៗ​នៅក្រៅប្រទេស ជា​ពិសេស​នៅ​បណ្តា​ប្រទេសដែលមាន​ការរីក​ចម្រើនខ្ពស់។

អត្ថបទ៖ អ្នកមិនអាចដឹកនាំបានទេ ពេលអ្នកភ័យខ្លាច

  1. រៀបចំ​សាកល​វិទ្យាល័យ​ជាតិ​ឱ្យ​បាន ៣​ទៅ ៥​កន្លែង​នៅ​ទូទាំង​ប្រទេស ដែល​​មានកម្រិត​ស្តង់ដារ អន្តរជាតិ។ សាកលវិទ្យា​ល័យ​មាន​ទីធ្លារ​ទូលាយ មាន​អាគារ​​សិក្សា មន្ទីរពិសោធន៍ កន្លែងធ្វើកម្មសិក្សា ទីធ្លាកីឡា សួន​សាធារណៈ ប្រព័ន្ធអ៊ីនធើណែត កន្លែងស្នាក់នៅសម្រាប់និស្សិត និង​សាស្ត្រា​ចារ្យ និង ចំណត​រថយន្ត​សាធារណៈ​ផ្សា​ភ្ជាប់​ជាមួយ​ទី​ប្រជុំ​ជន​ធំៗ។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

Comments
Loading...