ទស្សនទានខ្មែរបុរាណទាក់ទងភាពជាអ្នកដឹកនាំ

0 8,441

អ្នកដឹកនាំ(Leader)ឬខ្មែរនិយមហៅថា មេដឹកនាំ ជាច្រើនអនុវត្តន៍តាមគោលការណ៍ទស្សនៈសំខាន់ៗដូចជា៖

១. មាតាធិបតេយ្យ

២. ព្រហ្មវិហារធម៌ទាំង៤

៣. ទសពិធរាជធម៌ទាំង១០

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកទឹកចិត្ត និងពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋានឱ្យដើរតាមគោលការណ៍ ទាំង៣នេះ។

១. មាតាធិបតេយ្យ

មាតា ឬម្តាយ មាតាធិបតេយ្យមានន័យថា យកម្តាយជាធំ ជាព្រលឹងជាតិខ្មែរដ៏សំខាន់។ ជាតិខ្មែររឹងមាំ ទាល់តែ មានម្តាយល្អ មេដឹកនាំល្អ ដែលអ្នកដឹកនាំប្រៀបដូចជាម្តាយល្អ ដែលចិញ្ចឹមថែទាំបណ្តុះទំនុកបំរុងកូនគ្រប់រូប ជាពិសេសតាមព្រហ្មវិហារធម៌ទាំង៤។

២. ព្រហ្មវិហារធម៌ទាំង៤

  • មេត្តា (Loving, Kindness, Benovelence)៖ មានសេចក្តីស្រឡាញ់រាប់អានទៅរកទាំងអស់គ្នា។
  • ករុណា (Compassion)៖ មានសេចក្តីអាណិតអាសូរ និងជួយសង្គ្រោះមនុស្សទាំងអស់គ្នា។
  • មុទិតា (Emthathetic Joy)៖ មានសេចក្តីអំណរនិងគេបានសុខចម្រើន។
  • ឧបេក្ខា (Equanimity)៖ មានសេចក្តីស្មោះស្ម័គ្រទៅរកមនុស្សគ្រប់គ្នា។

៣. ទសពិធរាជធម៌(Dasavidha-rajadhamma)៖ធម៌ទាំង១០ ឬកាតព្វកិច្ចរបស់ព្រះរាជាក្នុងការដឹកនាំប្រទេសជាតិ

  • ទាន (Dana = Charity)៖ ការធ្វើអំណោយលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍ អ្នកដទៃ។
  • សីល (Sila = Morality)៖ ការរក្សាសីល មានសីលធម៌ល្អ និងជាគំរូល្អដល់អ្នកដទៃ។
  • បរិច្ចាគ (Pariccage = Altriusm)៖ ការចំណាយទ្រព្យសម្បត្តិទំនុកបំរុងប្រទេស មានចិត្តទូលាយ ចំពោះអ្នកដទៃមិនអាត្មានិយម។
  • អាជ្ជវៈ (Ajjava = Honesty)៖ សេចក្តីត្រង់ បំពេញកិច្ចការប្រកបដោយភាពស្មោះត្រង់ និងភក្តីភាព
  • មទ្ទវៈ (Maddava = Gentleness)៖ សេចក្តីទន់ភ្លន់ មានសេចក្តីទន់ភ្លន់ ស្លូត សុភាពរាបសារមិន ក្រអឺតក្រទម។
  • តបៈ (Tapa = Self-Controlling)៖ ការកាន់ឧបោសថ បំពេញកិច្ចការដោយគ្រប់គ្រងអារម្មណ៍ខ្លួន ឯងបានល្អ។
  • អកោធៈ ឬអរក្តោធនៈ(Akkodha = Non-Anger)៖មិនក្តៅក្រហាយនឹងអ្នកដទៃ មិនខឹងមិនច្រឡោត រក្សាភាពភស្ងាត់ស្ញៀមបានល្អក្នុងពេលស្ថានភាពច្របូកច្របល់។
  • អរិហឹសា (Avihmsa = Non-Violence)៖ មិនបៀតបៀន និងសងសឹកធ្វើបាបអ្នកដទៃ។
  • ខន្តី (Khanti = Forbearance)៖ អត់ធន់ មានភាពអត់ធ្មត់ខ្ពស់។
  • អវិរោធនៈ (Avirodhana = Uprightness)៖ មិនបំពានលើច្បាប់ មានភាពទៀងត្រង់ គោរពមតិសាធារណៈ និងលើកស្ទួយសុខដុមរមនា។

យើង យល់ឃើញថាព្រហ្មវិហារធម៌ទាំង៤ និងទសពិធរាជធម៌នេះហើយ ដែលនាំឱ្យព្រះមហាក្សត្រខ្មែរសម័យអង្គរ ជាពិសេសព្រះបាទជ័យវរ្ម័នទី៧ មានភាពជោគជ័យក្នុងការដឹកនាំប្រទេស។

យើងនឹងធ្វើការជំរុញគោលការណ៍ខ្មែរបុរាណទាក់ទងទៅនឹងភាពជាមេដឹកនាំឲ្យបានទូលំទូលាយ ក្នុងបរិបទ សង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តផ្ទៃក្នុងបក្ស និងឈានទៅដល់ការអនុវត្តទូទាំងប្រទេស ចាប់ផ្តើមតាំងពីភូមិទៅ។

Comments
Loading...