គោលនយោបាយដោះស្រាយបញ្ហាទុនជូនកសិករ

0 36,672

គោលបំណងនៃកម្មវិធីឥណទានកសិកម្ម គឺធានាឱ្យកសិករទទួលបានទុន ដែលមានការប្រាក់ទាប (ទាបជាង ឬស្មើនឹង ០,៥% ក្នុង១ខែ) និងមានសមត្ថភាពប្រើប្រាស់ទុន ដើម្បីបង្កើនប្រាក់ចំណូលខ្ពស់តាមរយៈការផ្សាភ្ជាប់កម្មវិធីឥណទានជាមួយការគាំទ្របច្ចេកទេស ទីផ្សារ និងប្រព័ន្ធធារាសាស្ត្រ (គោលការណ៍ទឹក ទុន ទីផ្សារ និងបច្ចេកទេសកសិកម្ម)។ ខាងក្រោមនេះ ជាចំណុច សំខាន់ៗទាក់ទងកម្មវិធីឥណទានកសិកម្មរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៖

១. កសិករត្រូវបានគាំទ្រឲ្យចងក្រងជាសហគមន៍ដោយមានមន្ត្រីជំនាញជួយការងារគ្រប់គ្រងសហគមន៍។ រដ្ឋាភិបាលមានបញ្ជូនមន្ត្រីជំនាញ (គ្រូកសិកម្ម) ជួយដល់កសិករ ក្នុងការអភិវឌ្ឍមុខរបរកសិកម្មផ្សាភ្ជាប់មកទីផ្សារ។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

២. រដ្ឋាភិបាល តាមរយៈកម្មវិធីឥណទានកសិកម្ម ផ្តល់ទុនកម្ចីដល់សហគមន៍ ដែលមានការប្រាក់ ២%ក្នុង១ឆ្នាំ ហើយសហគមន៍អាចឲ្យសមាជិកខ្ចីដោយយកការប្រាក់តែ ៦% ក្នុង១ឆ្នាំ ឬ ០,៥%ក្នុង ១ខែ។

អត្ថបទ៖ ២៩ កក្កដា ២០១៨ ជាឱកាសថ្មីមួយទៀតសម្រាប់កម្ពុជា

៣. រដ្ឋាភិបាល ក៏សហការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយផ្តល់ទុនដែលមានការប្រាក់ ២%ក្នុងមួយឆ្នាំ ដើម្បីឲ្យស្ថាប័នផ្តល់កម្ចីដល់កសិករ ដែលមានការប្រាក់ទាបជាង ១% ក្នុង ១ខែ ឬទាបជាង ១២% ក្នុង ១ឆ្នាំ។ មន្ត្រីឥណទានរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងសហការជាមួយមន្ត្រីជំនាញកសិកម្ម (គ្រូកសិកម្ម) ក្នុងការធានាឲ្យកសិករទទួលបានទុន និងប្រើប្រាស់ទុនចំទិសដៅ និងមានសមត្ថភាពទទួលបានប្រាក់ចំណូលខ្ពស់។

អត្ថបទ៖ បន្តជំពូកនយោបាយចាស់ ឬផ្តើមជំពូកនយោបាយថ្មី ?

Comments
Loading...