សត្រូវរបស់ដំណាំនិងវិធានការកំចាត់ (ភាគ២)

0 1,018

វិធានការកំចាត់

ការកើនឡើងនៃសត្រូវរបស់ដំណាំជាបញ្ហាយ៉ាងធ្ងន់ធ្ងរក្នុងវិស័យកសិកម្ម​បច្ចុប្បន្ន​នេះ។ថ្វីបើកសិករបានប្រើប្រាស់ថ្នាំគីមីសម្រាប់កំចាត់វាក៏ដោយប៉ុន្តែបញ្ហានៅតែពុំទាន់បានដោះ​ស្រាយរួចជាងនេះទៅទៀតស្ថានភាពកាន់តែដុនដាបឡើងៗ។ការការពារជានិច្ចជាកាលតែងតែ​មាន​តម្លៃ​ថោកជាងនិងមានប្រសិទ្ធភាពជាងការព្យាបាល។សត្រូវរបស់ដំណាំជាទូទៅវាសញ្ញា​មួយបង្ហាញឲ្យដឹងមានបញ្ហាផ្សេងៗដទៃទៀតកើតឡើងសត្វល្អិតភាគច្រើនមានប្រយោជន៍​ណាស់នៅក្នុងធម្មជាតិប្រសិនបើចំនួនសត្វល្អិតកើនឡើងហើយក្លាយជាកត្តាចង្រៃចំពោះ​ដំណាំ​នោះវាបង្ហាញឲ្យដឹងថាមានតុល្យភាពគ្នារវាងសត្វល្អិតមានប្រយោជន៍និងកត្តាចង្រៃ​ដែល​ត្រូវ​ការកែសំរួល។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

មានវិធានការជាច្រើនព្រមទាំងមានក្លិនក្រអូប​ និងការធ្វើឲ្យដីមានជីជាតិល្អ។សត្វល្អិតមានប្រយោជន៍វាកើតមាននៅក្នុងធម្មជាតិស្រាប់ដូចជាពីងពាងគ្រប់ប្រភេទកន្ទុំរុយស្រឹងទឹកកន្ដូបអង់តែងវែងអណ្ដើកមាស។ល។សត្វមានប្រយោជន៍ទាំងនេះវាស៊ីពងដង្កូវដង្កូវនិងកូនសត្វល្អិតចង្រៃផ្សេងៗ។

ការស្វែងយល់ពីសុខភាពដំណាំនិងសត្រូវបំផ្លាញដំណាំអាចជួយកសិករឲ្យជ្រើសរើសវិធានការណ៍ការពារដំណាំដ៏សមស្របនិងមានប្រសិទ្ធភាពដោយមិនចំណាយថវិកាមិនប៉ះពាល់ដល់សុខភាពនិងបរិស្ថានសង្គម។មានវិធានការណ៍ជាច្រើនដែលកសិករគួរយល់ដឹងនិងប្រើប្រាស់ដើម្បីកំចាត់សត្រូវរបស់ដំណាំមានដូចខាងក្រោម៖

វិធានការដាំដុះ

ជាវិធានការដ៏សាមញ្ញដែលកសិករអាចធ្វើទៅបានដោយមិនប្រើប្រាស់សារធាតុពុលនិងមិនចំណាយថវិកាច្រើន។

ក.ការដាំដំណាំបង្វិល

        ដំណាំដែលជាប្រភេទដូចគ្នាមិនគួរដាំនៅលើក្បាលដីជាប់គ្នាទេ​ ហើយក៏មិនត្រូវដាំនៅកន្លែង

ដូចគ្នា​ សម្រាប់រដូវ២បន្តបន្ទាប់ដែរ។ ដំណាំឬសខ្លី​និងដំណាំឬសវែង ដែលចូលចិត្តពន្លឺព្រះអាទិត្យ​និងដំណាំដែលចូលចិត្តម្លប់ ដំណាំខ្ពស់និងដំណាំទាប ជានិច្ចកាលត្រូវបានដាំជាមួយគ្នាទៅតាមសេចក្តីត្រូវការទឹកសារធាតុចិញ្ចឹម និងចន្លោះដីទំនេរ​ ហើយដំណាំទាំងនេះអាចជួយធ្វើឲ្យសត្វល្អិតចង្រៃមិនហ៊ានចូលមកជិតឬច្រឡំកន្លែង។

អត្ថបទ៖ គ្នាច្រើនអន្សមខ្លោច

ខ.​​ ដាំដំណាំបណ្តេញ (ដំណាំគ្រឿងទេស និងមានក្លិនក្រអូប )

ដំណាំដែលមានក្លិនក្រអូបឈូលនៅលើស្លឹក​ ដើម ផ្កា ឫស មើម។ល។ ជាដំណាំដែលគេយកទៅ​ធ្វើថ្នាំ​ និងធ្វើឲ្យសត្វល្អិត​មិនហ៊ានចូលជិត។ ការដាំជីអង្កាម ជីនាងវង​​​ ស្លឹកគ្រៃ​ ផ្កាស្បៃរឿង រំដេង ខ្ញីខ្ទឹមបារាំង។ល។​នៅចន្លោះដំណាំមានសារៈសំខាន់ក្នុងការការពារមិនឲ្យសត្វល្អិតចង្រៃចូលមកជិត។

គ. ការដាំដំណាំអន្ទាក់

មធ្យោបាយនេះ មានន័យថា គេដាំដំណាំមួយមុខផ្សេងទៀតនៅក្នុងចំការ​​ ដើម្បីទាក់ទាញសត្វល្អិតចង្រៃឲ្យចេញឆ្ងាយពីមុខដំណាំដែលគេចង់ដាំបានផលសម្រាប់បរិភោគ​ ឬក៏លក់ដូរនៅទីផ្សារ ឧទាហរណ៍ គេដាំដំណាំស្ពៃខៀវជាងស្ពៃក្តោប។

ឃ. ការជ្រើសរើសគ្រាប់ពូជ

ជំងឺជាធម្មតាកើតឡើងដោយសារគ្រាប់ពូជមិនល្អ។ ការជ្រើសរើសគ្រាប់ពូជដាំបានល្អ​ យើងអាចកាត់បន្ថយជំងឺក្នុងវិសាលភាពមួយយ៉ាងធំ។ជំងឺខ្លះកើតឡើងដោយសារដីមានជំងឹស្រាប់​ឬដីខ្សត់​ជីជាតិ។ ដីដែលមានខ្យល់ចេញចូលល្អ ពោលគឺ ដីធូរ និងការដាក់ជីកំប៉ុស្ត​​ ជីបៃតង ( ជីស្រស់​ )អាចធ្វើឲ្យដីមានជីជាតិឡើងវិញ។ការជ្រើសរើសគ្រាប់ពូជដែលធន់នឹងជំងឺគឺជាកត្តាមួយសំខាន់បំផុតដើម្បីជៀសវាងការកើតជំងឺ។

ង.​ការសម្អាតគ្រាប់ពូជមុនពេលដាំ

ការសំអាតគ្រាប់ដោយលាយជាមួយទឹកនោមគោ​ លាមករាវ។ល។​​ ឬក៏សំដិលហាលថ្ងៃរយៈពេល​២ឬ៣ម៉ោងមុនពេល​​យកទៅដាំអាចធ្វើឲ្យគ្រាប់មានកំលាំងក្នុងការដុះលូតលាស់។​កូនដំណាំដុះលូតលាស់ល្អ​ពុំសូវមានការបំផ្លាញពីសត្វល្អិត។

ច.  ការភ្ជួររាស់ដី

ការភ្ជួររាស់ដីមានសារៈសំខាន់ណាស់ក្នុងការកំចាត់ជំងឺសត្វល្អិតណេម៉ាតូត​និង​ជាពិសេសកំចាត់ស្មៅចង្រៃដែលជាជំរកសត្វល្អិត និងជំងឺ។ មានសត្វល្អិតខ្លះ​រស់នៅក្នុងដីនៅដំណាក់កាលដង្កូវ​ ឬជាដុកឌឿ ហើយក៏មានភ្នាក់ងារជាច្រើនដែលរស់នៅជាជីវិតក្រាំងក្នុងដី។ ប្រភេទភ្នាក់ងារចង្រៃមួយចំនួនបានបន្សល់ទុកនូវការលូតលាស់របស់វានៅក្នុងដីអាចត្រូវបានកំចាត់យ៉ាងងាយស្រួលបំផុតនៅពេលដែលគេភ្ជួរដី។

ឆ.​ការប្រើជីធ្វើឲ្យដី និងដំណាំមានសុខភាពល្អ

ជីមានឥទ្ធិពលទៅលើការបំផ្លាញរបស់សត្វល្អិត និងជំងឹ។​ រុក្ខជាតិដែលមានកំលាំងលូតលាស់ខ្លាំង អាចធន់ឬទប់ទល់នូវការបំផ្លាញរបស់សត្វល្អិត​និងជំងឹបាន។​​ ផ្ទុយទៅវិញ​ដំណាំដែលលូតលាស់មិនល្អ​ តែងតែទទួលរងការរាតត្បាតពីសត្វល្អិត​ និងជំងឺ។ ជីដែលល្អសម្រាប់ឲ្យដី​ និងដំណាំមានសុខភាពល្អ​ គឺជាប្រភេទជីធម្មជាតិមានដូចជា ជីកំប៉ុស្ត ជីបៃតងស្រស់ជីលាមកសត្វពុកផុយ។ល។​ ការប្រើប្រាស់ជីសរីរាង្គជាវិធីមួយអាចជួយកាត់បន្ថយកត្តាចង្រៃដូចជា៖

  • បង្កើនចំនួនអតិសុខុមកាយ និងសកម្មភាពនៅក្នុងដីនោះ​ អាចបន្ថយចំនួនភ្នាក់ងារបង្ករោគ និងជំងឹផ្សិត
  • ធ្វើឲ្យមានស្ថេរភាពទំរង់ដី ដែលធ្វើឲ្យប្រសើរឡើងដោយមានខ្យល់ចេញចូល និងការជ្រាបទឹកបានល្អ
  • ផ្តល់សារធាតុ​ជំនួយដល់ដំណាំអាចការពារខ្លួនបាន។

ជ.ការដាំដុះទាន់ពេលវេលា និងការដាំតាមចន្លោះគុម្ពត្រឹមត្រូវ

ការកំណត់ពេលវេលាដាំដុះញឹកញាប់​ អាចជៀសវាងការបំផ្លាញដោយសត្វល្អិតចង្រៃ។​ការ

ជ្រើសរើសពូជដាំឲ្យចំពេលចំរដូវកាលមានសារៈសំខាន់ណាស់​ ដែលអាចកែប្រែមិនឲ្យស្របពេលគ្នា រវាងដំណាក់កាលលូតលាស់របស់ដំណាំដែលឆាប់ទទួលការរាតត្បាត​ និងដំណាក់កាលបំផ្លាញរបស់សត្វចង្រៃ​​ ឬកត្តាចង្រៃ។ តាមធម្មតា វាមានកំឡុងពេលកំណត់មួយដែលសត្វល្អិតភាគច្រើនពងជាអតិបរមាប្រសិនបើមានជំរកត្រឹមត្រូវ  គឺនៅចំពេលដែលដំណាក់កាលដំណាំឆាប់ទទួលការរាតត្បាតមានលក្ខណៈអំណោយផលចំពោះសត្វល្អិតទាំងនោះ។ម្យ៉ាងទៀតយើងគួរទុកចន្លោះគុម្ពដំណាំមួយទៅមួយ​ឲ្យបានសមស្រប ដើម្បីបន្ថយការរាលដាលរបស់ជំងឺ​ ដោយសារមានខ្យល់ចេញចូលបានល្អ និងមានពន្លឺគ្រប់គ្រាន់ធ្វើឲ្យស្លឹកដំណាំងាយស្ងួត​ដែលអាចជៀសផុតពីការលាក់បំពួនការលូតលាស់របស់ភ្នាក់ងារបង្កជំងឺ និងរោគឆ្លង។

. ការគ្រប់គ្រងទឹក

គោលបំណងសំខាន់នៃការគ្រប់គ្រងទឹក​ គឺលៃយ៉ាងណាកុំឲ្យដីស្ងួតពេក​​ និងកុំឲ្យមានទឹកដក់ជាប់​ ឬជាំពេក។​ បរិមាណទឹកដែលយើងត្រូវប្រើប្រាស់ស្រោចលើដំណាំអាស្រ័យលើប្រភេទដំណាំរដូវកាល​ និងលក្ខណៈធម្មជាតិរបស់ដី។​ ការគ្រប់គ្រងទឹកបានល្អជួយកាត់បន្ថយការបំផ្លាញពីសត្វល្អិត​ និងជំងឺបានយ៉ាងប្រសើរ។

.ការធ្វើអនាម័យមិនឲ្យឆាប់រាលដាល

នៅពេលសង្កេតឃើញមានការបំផ្លាញពីសត្វល្អិត​ និងជំងឺនៅលើដំណាំ​ ត្រូវកាត់​ឬបេះយកផ្នែកដែលបំផ្លាញចេញ (​ស្លឹក​ ផ្លែ​ មែក​។ល។) ពីចំការ​ដើម្បីការពារ​រាលដាលនៃជំងឺនិងយកកាកសំណល់ដំណាំមានជំងឺចេញបន្ទាប់ពីប្រមូលផលហើយ។​ការរក្សាទុកស្មៅចង្រៃច្រើននៅក្នុងចំការ​ ឬនៅក្នុងស្រែដែលជាជំរករបស់សត្វល្អិតចង្រៃនិងជំងឹធ្វើឲ្យសត្វល្អិតបង្កបង្កើតកូនចៅច្រើននៅក្នុងជំរករបស់វា​ ដែលធ្វើឲ្យមានការរាតត្បាតដល់ដំណាំ។

.ការជ្រើសរើសពូជធន់និងមានសុខភាពល្អ

ការជ្រើសរើសពូជដំណាំដែលធន់​និងស៊ាំនិងលក្ខខណ្ឌបរិស្ថាន​ ដូចជាកំដៅ​ ជីជាតិដី​​ កត្តាចង្រៃនិងជំងឺជាកត្តាមួយសំខាន់បំផុតអាចឲ្យដំណាំដុះលូតលាស់​ និងមានសុខភាពល្អអាចទប់ទល់ពីការបំផ្លាញរបស់សត្វល្អិតនិងជំងឺ។ជាទូទៅជំងឺកើត​ឡើងដោយសារគ្រាប់ពូជមិនល្អ។ការជ្រើសរើសគ្រាប់ពូជនិងកូនដំណាំឲ្យបានប្រុងប្រយ័ត្នអាចកាត់បន្ថយជំងឺក្នុងវិសាលភាពមួយដ៏ធំ។​ដើម្បីធា​នា​ថាយើងបានពូជល្អមកដាំបន្ត​គឺយើងត្រូវជ្រើសរើសនិង​ទុកដាក់ពូជដោយខ្លួនឯង​ឬសហការជា​មួយ​កសិករក្នុងភូមិ។

វិធានការណ៍មេកានិច

.អន្ទាក់អង្កប់និងរបាំង

ប្រដាប់ការពារនេះអាចធ្វើឲ្យចំនួនសត្វល្អិតចង្រៃថយចុះ។ជាទូទៅបរិមាណដ៏ច្រើននៃកត្តាចង្រៃដូចជាកណ្តុរសត្វស្លាបស្រមោចខ្យងដង្កូវកាត់ស្លឹក។ល។ភ្នាក់ងារចង្រៃមួយចំនួនដែលបានបន្សល់ទុកនូវការលូតលាស់របស់វានៅក្នុងដីអាចត្រូវបានកំចាត់យ៉ាងងាយស្រួលបំផុតនៅពេលដែល​គេភ្ជួរដី។

.ការរុំការពារផ្លែ

ដើម្បីការពារផ្លែឈើទុំមួយចំនួនពីការបំផ្លាញរបស់សត្វល្អិត​ ឬពីការពងដាក់របស់មេអំបៅឬ

រុយគេប្រើស្បោងក្រណាត់ក្រដាសរុំការពារពីខាងក្រៅ។

.ការប្រើអន្ទាក់ភ្លើង

ការប្រើអន្ទាក់ភ្លើងនៅពេលសត្វចង្រៃកើតឡើងខ្លាំង​  គឺអាចកាត់បន្ថយបរិមាណសត្វល្អិតបានយ៉ាងច្រើន (ឧទាហរណ៍​​ សត្វមមាចមេអំបៅនិងដង្កូវស៊ីរូងដើមស្រូវ)។

. ការកំចាត់ដោយដៃ

អត្ថបទ៖ អ្នកមិនអាចដឹកនាំបានទេ ពេលអ្នកភ័យខ្លាច

ការកំចាត់សត្វល្អិតចង្រៃទៅតាមដំណាក់កាលលូតលាស់របស់វាដោយដៃគឺជាវិធីសាស្រ្តអនុវត្តយ៉ាងសំខាន់និងមានប្រសិទ្ធភាពពីព្រោះវាមិនប៉ះពាល់ដល់សុខភាព​​​ និងបរិស្ថាន។

វិធានការណ៍ជីវសាស្រ្ត

វិធានការនេះ​​ សំដៅលើសត្វល្អិតមានប្រយោជន៍ដែលមាននៅក្នុងធម្មជាតិ។សត្វល្អិតមានប្រយោជន៍ទាំងនេះវាជួយស៊ីសត្វចង្រៃបំផ្លាញដំណាំនៅក្នុងចំការរបស់យើង។ឧទាហរណ៍អណ្តើក​មាសកណ្តូបអង់តែនវែង​ ស្រឹងគោក​ ពីងពាង។ល។

សត្វល្អិតមានប្រយោជន៍ទាំងនោះមានប្រសិទ្ធភាពឋិតថេរ​ មិនធ្វើឲ្យពុលដល់សត្វរុក្ខជាតិនិងមនុស្ស​ហើយក៏មិនមានឥទ្ធិពលអាក្រក់ទៅលើបរិស្ថាន។ដូច្នេះយើងត្រូវផ្តល់ជំរករស់នៅនិងបន្តពូជដល់សត្វល្អិតទាំងនោះដោយដាំដំណាំឲ្យបានច្រើនមុខនៅក្នុងចំការនិងជៀសវាងការប្រើសារធាតុគីមី (ថ្នាំពុលការពារដំណាំ)។

អត្ថបទ៖ គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ១)

Comments
Loading...