សត្រូវរបស់ដំណាំនិងវិធានការកំចាត់ (ភាគ១)

0 7,674

អ្វីទៅជាសត្រូវរបស់ដំណាំ?

សត្រូវរបស់ដំណាំរួមមានសត្វល្អិតចង្រៃស្មៅនិងភ្នាក់ងារបង្កជំងឺ (ធ្វើឲ្យរុក្ខជាតិមានជំងឺ)

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

  • សត្វល្អិតដែលស៊ីបំផ្លាញដំណាំនិងនាំរោគដល់ដំណាំធ្វើឲ្យទិន្នផលថយចុះ
  • រុក្ខជាតិស្មៅដែលរស់ប្រណាំងប្រជែងដណ្តើមជីជាតិពីដំណាំហើយក៏ជាជំរកសត្វស្អិតនិង​ជំងឺផងដែរ
  • ភ្នាក់ងារបង្កជំងឺមានដូចជាវីរុសបាក់តេរីផ្សិត។ភ្នាក់ងារបង្កជំងឺទាំងនេះធ្វើឲ្យរុក្ខជាតិកើតជំងឺដែលធ្វើឲ្យដំណាំលូតលាស់មិនល្អខូចខាតនិងមិនបានទទួលផល។

មូលហេតុដែលធ្វើឲ្យមានការកើតនៃសត្រូវរបស់ដំណាំ

មានកត្តាជាច្រើនដែលធ្វើឲ្យមានឥទ្ធិពលទៅលើការកកើតសត្រូវរបស់ដំណាំដែលកសិករគួរយល់ដឹងនិងជៀសវាងទៅលើកត្តាទាំងនោះកុំឲ្យកើតមានដូចជា៖

អត្ថបទ៖ គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ១)

  • ការដាំដុះនូវដំណាំមួយប្រភេទ (ឧទាហរណ៍ពោតប៉េងបោះស្ពៃ។ល។) នៅលើដីដដែលៗវាផ្តល់លក្ខណៈអំណោយផលដល់ការកើតក៏ដូចការលូតលាស់នូវប្រភេទសត្វល្អិតចង្រៃពិសេសណាមួយ។
  • ការប្រើថ្នាំពុលសម្លាប់សត្វល្អិតជាបន្តវាសម្លាប់សត្វល្អិតមានប្រយោជន៍នៅក្នុងធម្មជាតិនិងបណ្តោយឲ្យប្រភេទសត្វល្អិតចង្រៃមួយចំនួនបង្កើនភាពធន់នឹងថ្នាំពុលហើយបង្កើតកូនចៅបានយ៉ាងរហ័ស។ដូច្នេះវាអាចបង្កការរាលដាលបានយ៉ាងរហ័សប្រសិនបើទីតាំងភូមិសាស្រ្តមានលក្ខណៈអំណោយផលសម្រាប់ការលូតលាស់របស់វា។
  • លក្ខណៈអាកាសធាតុផ្លាស់ប្តូរមិនសមស្របគឺស្ងួតឬក្តៅពេកឬទឹកភ្លៀងជោគជាំពេកធ្វើឲ្យមានការផ្ទុះឡើងនូវសត្វល្អិតចង្រៃនិងជំងឺច្រើន។
  • សត្វល្អិតបំផ្លាញរុក្ខជាតិដោយបានទុកស្នាមរបួសនៅលើសរីរាង្គរុក្ខជាតិធ្វើឲ្យមេរោគងាយជ្រៀតចូល។
  • ការបាត់បង់នូវសត្វមានប្រយោជន៍ដូចជាកង្កែបគីង្គក់ពីងពាង។ល។
  • ការប្រើខុសរបៀបជាពិសេសការប្រើជីគីមីច្រើនពេកដូចជាជីស (ជីអ៊ុយរ៉េ) បង្កលក្ខណៈឲ្យ

ដំណាំដុះលូតលាស់ល្អពេកដែលអាចអូសទាញឲ្យសត្វល្អិតបំផ្លាញដែរ។

  • ដីខ្វះជីជាតិបង្កឲ្យដំណាំដុះលូតលាស់មិនបានល្អងាយស្រួលការបំផ្លាញ។
  • ដីមានភាពជាំទឹកច្រើនពេកក៏បង្កឲ្យដំណាំលូតលាស់មិនបានល្អងាយស្រួលទទួលការបំផ្លាញពីកត្តាចង្រៃ។

អត្ថបទ៖ គ្នាច្រើនអន្សមខ្លោច

(នៅមានភាគបន្ត )

Comments
Loading...