គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – សហប្រតិបត្តិការអន្តរជាតិ

0 998

គោលនយោបាយសហប្រតិបត្តិការអន្តរជាតិ

គោលបំណងសំខាន់ នៃគោលនយោបាយនេះ គឺលើកស្ទួយមុខមាត់កម្ពុជាលើ ឆាកអន្តរជាតិ ជាពិសេសជាប្រទេសមួយដែលមានអធិបតេយ្យពេញលេញ និង មានតួនាទីសំខាន់ក្នុងការកសាងសន្តិភាព កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេស ជិតខាងជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។ កម្មវិធីនយោបាយ សំខាន់មានដូចខាងក្រោមនេះ៖
117) ប្រកាន់យកនូវគោលនយោបាយអធ្យាក្រឹត្យភាព និងមិនចូលបក្សសម្ព័ន្ធ យោធា និងមិនចំណុះឳ្យមហាអំណាចណាមួយ ក៏ដូចជាមិនលូកដៃចូល ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ។ មិនអនុញ្ញាតឳ្យមានទីតាំងយោធា បរទេស និងចលនាកម្លាំងប្រដាប់អាវុធបរទេសនៅលើទឹកដីកម្ពុជា។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

118) ពង្រឹកពង្រីកតួនាទីកម្ពុជា ក្នុងការចូលរួមកសាងសហគមន៍អាស៊ាន ជា ពិសេសចូលរួម ជំរុញឳ្យមានការសហការគ្នាល្អរវាងស្ថាប័នរដ្ឋាភិបាល រវាង ប្រទេសសមាជិកលើគ្រប់វិស័យ។ កម្ពុជា នឹងដើរតួនាទីសំខាន់ពង្រឹងពង្រីក ឳ្យមានកម្មវិធីផ្លាស់ប្តូរយុវជន និស្សិត អ្នកវិទ្យាសាស្ត្រ និងកសិកររវាង ប្រទេសជាសមាជិកអាស៊ាន។

119) ចូលរួមសហការជាមួយបណ្តាប្រទេសនានាលើពិភពលោក ជាពិសេសតាម រយៈអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងៗ ក្នុងបេសកកម្ម ការពារសន្តិភាព លើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងអភិបាល- កិច្ចល្អជាសកល។

120) ពង្រឹងពង្រីកបេសកកម្មការទូតកម្ពុជា នៅក្រៅប្រទេសដោយបន្ថែមលើ ការងារការទូតលើវិស័យវប្បធម៌ និងទេសចរណ៍ និងវិស័យពាណិជ្ជកម្ម។ ហាមប្រើប្រាស់បេសកកម្មការទូត ដើម្បីបម្រើផលប្រយោជន៍គណបក្សន-យោបាយណាមួយ។ ការកសាងគុណភាពធនធានមនុស្សលើវិស័យការទូត ឳ្យក្លាយជាអ្នកជំនាញការទូតល្អ ដែលមានសមត្ថភាពគ្រប់គ្រាន់តំណាងឳ្យ ជាតិលើវិស័យការទូតអន្តរជាតិ។

អត្ថបទ៖ បន្តជំពូកនយោបាយចាស់ ឬផ្តើមជំពូកនយោបាយថ្មី ?

121) ពិនិត្យសើរើ និងអាចឈានទៅចរចាឡើងវិញនូវកិច្ចសហប្រតិបត្តិការ និង កិច្ចព្រមព្រៀងអន្តរជាតិមួយចំនួនដែលអាចប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ ជាតិ និងអធិបតេយ្យជាតិ។

122) ធ្វើការសហប្រតិបត្តិការជាមួយប្រទេសថៃ វៀតណាម និងប្រទេសផ្សេងៗ ទៀត ដើម្បីធានាថា ជនជាតិដើមខ្មែរ និងជនជាតិខ្មែរ មានសិទ្ធិសេរីភាព គ្រប់គ្រាន់ ជាពិសេសសិទ្ធិខាងវប្បធម៌ សាសនា ជំនឿ និងសិទ្ធិពលរដ្ឋ ផ្សេងៗ។ រៀបចំឳ្យមានបេសកកម្មកុងសុល នៅប្រចាំតំបន់ដែលមានជនជាតិ ខ្មែររស់នៅច្រើន និងបេសកកម្មពីរាជរដ្ឋាភិបាលកម្ពុជាឳ្យបានទៀងទាត់ទៅ តំបន់ដែលមានជនជាតិខ្មែររស់នៅ។

123) ធ្វើការសហការទ្វេភាគីជាមួយបណ្តាប្រទេសនានាលើពិភពលោក ទៅតាម ជំនាញ និងចំណុចខ្លាំងពិសេសរបស់ប្រទេសនីមួយៗ ឈរលើគោលការណ៍ ស្មើភាព និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

អត្ថបទ៖ កាហ្វេក្លែងក្លាយ កាហ្វេធម្មជាតិ កាហ្វេសរីរាង្គ

124) ពង្រឹងពង្រីកការសហការគ្នាឳ្យបានល្អជាមួយប្រទេសនៅតាមដងទន្លេមេគង្គ ជាពិសេសធានាឳ្យការប្រើប្រាស់ និងអភិវឌ្ឍធនធានទឹកប្រកបដោយចិរភាព និងសមធម៌។

125) ជំរុញឳ្យមានការសហការគ្នាឳ្យបានល្អជាមួយប្រទេសជិតខាង មានដូចជា ប្រទេសថៃ ឡាវ និងវៀតណាម ដើម្បីកសាងតំបន់ព្រំដែនជាតំបន់សន្តិភាព សម្បូរសប្បាយ ដោយឈរលើគោលការណ៍ស្មើភាព គោរពអធិបតេយ្យ-ភាព និងបូរណភាពដែនដីគ្នាទៅវិញទៅមក។

Comments
Loading...