គ្នាច្រើនអន្សមខ្លោច

0 2,305

ករណី​ប្រជាពល​រដ្ឋ​ពុល​ទឹក​នៅ​ឃុំ​កន្តួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កាល​ពី​ដើម​ខែ​ឧសភា ២០១៨ ដែល​បណ្តាល​ឲ្យ​មាន​ប្រជាជន​​រងគ្រោះ​ជាង ២០០នាក់  ដែល​ក្នុង​នោះ​មាន​ឈាន​ដល់​ស្លាប់​ចំនួន​ជាង ១០នាក់ មិន​​បានដឹង​​ពី​មូល​ហេតុ​ជា​ផ្លូវការ ដែល​អាច​យក​ជា​ការ​បាន​នៅ​ឡើយ។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

កន្លងមក នៅ​ពេល​កើត​ហេតុ​ដំបូង​ ក្រសួង​សុខា​ភិបាល​បាន​អះ​អាង​ថា ករណី​ពុល​នេះ​មកពី​ការ​ហូប​ស្រា​​ដែល​មាន​ជាតិ​មេតាណុល​ខ្ពស់ និង​ការ​បរិភោគ​ទឹក​ដែល​មាន​ជាតិ​ថ្នាំ​ពុល​កសិកម្ម។ ក្រោយ​មក​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បាន​ចេញ​មក​អះ​អាង​ថា តាម​លទ្ធផល​ស្រាវជ្រាវ​របស់​ខ្លួន ការ​ពុល​នេះ​គឺ​ដោយ​សារ​មក​ពី​ក្នុង​ទឹក​មាន​សារធាតុ​គីមី​ស្សានីដ (Cyanide) ដែល​គេ​ប្រើ​សម្រាប់​បន្សុទ្ធ ឬ​លាង​សម្អាត​មាស។ តែ​ក្រោយ​មក​ទៀត រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​​មក​អះ​អាង​ថា ការ​ពុល​របស់​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ក្រចះ គឺ​​បណ្ដាល​មក​ពី​ពុល​ស្រាស និង​ទឹក​ដែល​មាន​ថ្នាំ​ពុល​កសិកម្ម។

អត្ថបទ៖ អ្នកមិនអាចដឹកនាំបានទេ ពេលអ្នកភ័យខ្លាច

ករណី​ប្រជា​ពល​រដ្ឋ​ពុល​ស្លាប់ នៅខេត្តក្រចេះ និង​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​ក្រសួង​ពាក់ព័ន្ធ បង្ហាញ​ឲ្យ​​ឃើញ​ថា មន្ត្រី​ជំនាញ​នៅ​ស្រុក​ខ្មែរ​ទាំង​ថ្នាក់​មូល​ដ្ឋាន និងថ្នាក់ជាតិ មិន​មាន​ការ​សហការ​គ្នា​ល្អ​ ក្នុង​ការ​ធ្វើ​ការ​បម្រើ​ប្រជា​ពលរដ្ឋ។ មាន​ស្ថាប័ន​ជា​ច្រើន ដែល​អាច​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ដូច​ជា​​ក្រសួង​​សុខាភិបាល ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និង​ថាមពល ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និង​ក្រសួង​មហាផ្ទៃ (អភិបាលស្រុក អភិបាលខេត្ត) ហើយ ក្រសួង​នីមួយៗ មាន​មន្ទីរ​ជំនាញ​តាម​ខេត្ត និង​ការិយា​ល័យ​ជំនាញ​តាម​ស្រុក​ថែម​ទៀត។ របៀប និងប្រសិទ្ធភាព​ធ្វើការ​របស់​មន្ត្រី​ជំនាញ​ទាក់ទងនឹង​បញ្ហា​ពុល​ទឹក​នេះ និង​ការ​ដោះ​ស្រាយ​បញ្ហា ​ផ្សេងៗ​ទៀត​ជូន​​ប្រជា​ពល​រដ្ឋ​ ដូច​ជា​មិន​ខុស​​គ្នា​ពី​ពាក្យ​ចាស់​ខ្មែរ​ពោល​ថា «គ្នា​ច្រើន​អន្សម​ខ្លោច»។

អត្ថបទ៖ គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ១)

ដើម្បី​ការពារ​កុំ​ឲ្យ​បញ្ហា​ទាំង​នេះ​កើត​មាន​ឡើង​ រដ្ឋាភិបាល​គួរ​តែ​កាត់​បន្ថយ ឬ​ច្របាច់​ក្រសួង​ចូល​​គ្នា បង្កើន​ធនធាន​មនុស្ស និង​ថវិកា​ដល់​មន្ត្រី​ជំនាញ​ធ្វើការ​ឲ្យ​បាន​ដិត​ដល់​នៅ​តាម​មូល​ដ្ឋាន និង​​សម្រប​សម្រួល​ឲ្យ​មាន​ការ​សហការ​គ្នា​ល្អ​រវាង​ស្ថាប័ន​ជំនាញ ដើម្បី​រួម​គ្នា​ធ្វើ​ការ​បម្រើ​ប្រជា​ពល​រដ្ឋ។ អភិបាលស្រុក មាន​តួ​នាទី​សំខាន់​ក្នុង​ការ​ដឹក​នាំ​សម្រប​សម្រួល​ការ​សហការ​នេះ ជា​ពិសេស​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុម​ការងារ​ឃ្លាំ​មើល និង​សម្រប​សម្រួល​ការ​អភិវឌ្ឍ និង​អភិរក្ស​តំបន់​ជុំវិញ​ព្រែក អូរ ស្ទឹង និងទន្លេ។ អ្វី ដែល​សំខាន់​បំផុត​ជាង​នេះ​ទៅ​ទៀត គឺ​ការ​ធានា​ឲ្យ​ប្រជាជន​ខ្មែរ​គ្រប់​រូប និង​គ្រប់​ភូមិ ទទួល​បាន​ទឹក​ស្អាត​​បរិភោគ និង​មាន​គ្រូ​ពេទ្យ​ល្អ​ធ្វើ​ការ​បម្រើប្រជា​ជន​គ្រប់​​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ជា​កាតព្វ​កិច្ច​របស់​រដ្ឋាភិបាល។

Comments
Loading...