គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – ការពារជាតិ (ភាគ១៤)

0 706

គោលនយោបាយការពារជាតិ និងសន្តិសុខជាតិ (ភាគបន្ត)

110) អនុវត្តច្បាប់អន្តោប្រវេសន៍ឳ្យមានប្រសិទ្ធិភាពដោយអនុលោមតាមច្បាប់អន្តោប្រវេសន៍ជាតិ និងអន្តរជាតិ។ បណ្ដុះបណ្ដាលនគរបាលស្ថិតិ និងរៀបចំមន្ត្រីនៅថ្នាក់ឃុំ-សង្កាត់ ដើម្បីឳ្យមានសមត្ថភាពគ្រប់គ្រងជនអន្តោប្រវេសន៍។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

111) ចរចា និងទាក់ទងឳ្យម្ចាស់ប្រទេសទទួលយកជនអន្តោប្រវេសន៍របស់ខ្លួនត្រឡប់ទៅវិញ។ បណ្ដេញចោល និងដាក់ទោសចំពោះសមត្ថកិច្ច ដែលផ្សំគំនិតឳ្យជនអន្តោប្រវេសន៍ខុសច្បាប់ចូលមកកម្ពុជា និងអនុញ្ញាតឳ្យស្នាក់នៅ។ ដាក់ទោស និងបិទក្រុមហ៊ុន និងសហគ្រាសទាំងឡាយណាដែលទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់ឳ្យធ្វើការ។

112) បង្កើតក្រុមជំនាញបច្ចេកទេសច្បាប់អន្តរជាតិ ប្រវត្តិសាស្រ្ត និងផែនទីដើម្បីផ្តល់យោបល់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។

113) ធានាឳ្យកងកម្លាំងប្រដាប់អាវុធ ការពារដែនសមុទ្រ និងដែនអាកាស មាន សមត្ថភាព និងធនធានគ្រប់គ្រាន់សម្រាប់ការពារ និងឆ្លើយតបរាល់ការ រំលោភបូរណភាពទឹកដី។

អត្ថបទ៖ កាហ្វេក្លែងក្លាយ កាហ្វេធម្មជាតិ កាហ្វេសរីរាង្គ

114) ពង្រឹងកិច្ចសហការល្អជាមួយប្រទេសជិតខាងក្នុងស្មារតីគោរពគ្នាទៅវិញទៅមកបម្រើផលប្រយោជន៍រួមគ្នាដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គោរព បូរណភាពដែនដី និងទំនាក់ទំនងមិត្តភាពដោយស្មើភាព។

115) ធានាឳ្យនគរបាលមានសមត្ថភាព ធនធាន និងសេរីភាពធ្វើការបម្រើប្រជា-ពលរដ្ឋនាំមកនូវ សន្តិសុខ សុវត្តិភាព និងសហគមន៍ ធ្វើការលុបបំបាត់ ចោលការជួញដូរ និងប្រើ ប្រាស់គ្រឿងញៀន បងធំបងតូច(ជនទំនើង) និងផ្សារចោរ។ នគរបាលគ្រប់រូប ទទួលបានប្រាក់បៀវត្សចាប់ពី២លានរៀល ឡើងទៅ និងមានមធ្យោបាយធ្វើការដូចជា ម៉ូតូ រថយន្ត និងទូរសព្ទទំនាក់ ទំនងទាន់សម័យ។

អត្ថបទ៖ អ្នកមិនអាចដឹកនាំបានទេ ពេលអ្នកភ័យខ្លាច

116) រៀបចំឳ្យមានពានរង្វាន់នគរបាលល្អថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយក្រុមនគរបាលល្អថ្នាក់ខេត្តទទួលបានរង្វាន់ចាប់ពី ២៥លានរៀល ក្រុមនគរបាលល្អ ថ្នាក់ជាតិទទួលបានរង្វាន់ចាប់ពី ១០០លានរៀលឡើងទៅ។ ប្រធានប៉ុស្តិឃុំ- សង្កាត់ ដែលទទួលបានរង្វាន់នឹងទទួលបានអាទិភាពក្នុងការតំឡើងបុណ្យ សក្តិបន្ថែមទៀត។

(នៅមានភាគបន្ត)

Comments
Loading...