គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – ការពារជាតិ (ភាគ១៣)

0 957

គោលនយោបាយការពារជាតិ និងសន្តិសុខជាតិ

104) អនុវត្តកម្មវិធីពិសេសសម្រាប់ការអភិវឌ្ឍតំបន់ព្រំដែន មានដូចជា ហេដ្ឋា-រចនាសម្ព័ន្ធ ធារាសាស្រ្ត អប់រំ សុខភាព និងទីផ្សារកសិផល។ ពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសជិតខាង ឳ្យក្លាយជា ព្រំដែនសន្តិភាព និងពាណិជ្ជកម្ម។

អត្ថបទ៖ អ្នកមិនអាចដឹកនាំបានទេ ពេលអ្នកភ័យខ្លាច

105) ដាក់ឳ្យដំណើរការនូវរថយន្តពន្លត់អគ្គីភ័យ និងរៀបចំក្រុមស្ម័គ្រចិត្ត សម្រាប់ការងារពន្លត់អគ្គីភ័យនៅគ្រប់ស្រុក-ក្រុង-ខណ្ឌ។ បំពាក់ឧទ្ធម្ភាគចក្រពន្លត់ អគ្គីភ័យសម្រាប់រាជធានីភ្នំពេញ។

106) កាត់បន្ថយចំនួនអ្នកទោស និងមណ្ឌលកែប្រែ ដោយបង្កើនការអប់រំ តាម រយៈកម្មវិធីជាតិពលរដ្ឋល្អ។ បែងចែកអ្នកទោសប្រើប្រាស់គ្រឿងញៀនឳ្យ ដាច់ចេញដោយឡែកពីអ្នកទោសព្រហ្មទណ្ឌផ្សេងទៀត។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

107) កំណែទម្រង់ និងអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធឳ្យមានប្រសិទ្ធីភាព មាន វិន័យ មានប្រាក់បៀវត្សសមរម្យ និងមានគ្រឿងយុទ្ធោបករណ៍ទំនើប។ បញ្ឈប់ការផ្ដល់ស្លាកលេខយាន្តយន្តរដ្ឋនគរបាល កងយោធពលខេមរភូមិន្ទ សម្រាប់យានយន្តទាំងឡាយដែលមិនមែនជារបស់រដ្ឋ នរគបាល និងកង យោធពលខេមរភូមិន្ទ។ ធានាឳ្យកងកម្លាំងប្រដាប់អាវុធជារបស់ជាតិ មិន មែនរបស់គណបក្សនយោបាយ។

108) ផ្ដល់ប្រាក់ឧបត្ថម្ភ និងសម្ភារសម្រាប់កងកម្លាំងប្រដាប់អាវុធ ឳ្យទាន់ពេល វេលា ដោយធានាមិនឳ្យមានការកាត់ ឬកឹបកេង។ ដាក់ទោសដល់មន្ត្រី ប្រដាប់អាវុធ ដែលកេងប្រវ័ញ្ចប្រាក់កងកម្លាំងប្រដាប់អាវុធ។

អត្ថបទ៖ សូមខ្មែរ កុំបែកបាក់គ្នាដោយរឿងបោះឆ្នោត

109) លើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារកងកម្លាំងប្រដាប់អាវុធ តាមរយៈការ បែងចែកកម្មសិទ្ធិដីធ្លី កសាងលំនៅដ្ឋានជូនគ្រួសារកងទ័ពនៅតាមតំបន់ព្រំដែន និងអភិវឌ្ឍព្រំដែនឳ្យក្លាយជា គោលដៅខ្សែក្រវ៉ាត់យុទ្ធសាស្រ្តការពារជាតិ។ ធានាឳ្យកូនរបស់កងកម្លាំងប្រដាប់អាវុធការពារទល់ដែន ទទួលបានការអប់រំល្អ និងទទួលបានការឧបត្ថម្ភបន្ថែមពីរដ្ឋ។ ប្រជាពលរដ្ឋ ខ្មែរដែលមិនមានសញ្ជាតិខ្មែរពីកំណើត គឺអាចបម្រើក្នុងវិស័យកងកម្លាំង ប្រដាប់អាវុធត្រឹមសក្តិ៥ប៉ុណ្ណោះ។

អត្ថបទ៖ កាហ្វេក្លែងក្លាយ កាហ្វេធម្មជាតិ កាហ្វេសរីរាង្គ

Comments
Loading...