គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ១២)

0 1,358

គោលនយោបាយកសាងជាតិរបស់ (គ ប ម) ផ្តោតលើការកែទម្រង់ និងអភិវឌ្ឍវិស័យសំខាន់ៗប្រាំ (អ៥)៖

  • អភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារ
  • អភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើវិស័យសុខាភិបាល សិក្សាធិការ និងសង្គមកិច្ច
  • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
  • អភិរក្សធនធានធម្មជាតិ និងវប្បធម៌
  • អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសេវាសាធារណៈ

ខាងក្រោមនេះ ជាកម្មវិធីនយោបាយទាក់ទងទៅនឹងការកសាងជាតិ៖ (ភាគបន្ត)

97) ពង្រឹង និងពង្រីកបណ្តាញអគ្គិសនីដើម្បីធានាថាប្រជាជនគ្រប់រូបទទួលបាន ភ្លើងអគ្គិសនីប្រើប្រាស់ក្នុងតម្លៃសមរម្យ (៤៥០រៀលក្នុង១គីឡូវ៉ាត់)។ ធានា នូវ ឯករាជ្យភាពនៃថាមពល ដោយមិនអាស្រ័យលើបរទេស តាមរយៈការ ផលិតថាមពលអគ្គិសនីក្នុងស្រុក។ ជំរុញការអភិវឌ្ឍ និងលើកកម្ពស់ដល់ការវិនិយោគ ការស្រាវជ្រាវថាមពលអគ្គិសនីដែលកើតឡើងវិញ ដូចជាវារី អគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ ថាមពលវាយោ និងថាមពលជីវឧស្ម័ន ។ល។ ជាពិសេសនៅតំបន់ដាច់ស្រយាល។ សិក្សា និងកែសម្រួលបណ្ដាញ ផ្គត់ផ្គង់អគ្គិសនីនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាក្រុងសំខាន់ៗមួយចំនួន ទៀតដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់បណ្ដាលមកពីអគី្គភ័យ និងបង្កើនសោភ័ណភាព។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

98) លើកស្ទួយ និងគាំទ្រសកម្មភាពសិក្សាស្រាវជ្រាវ និងតែងនិពន្ធអំពីវប្បធម៌ សិល្បៈប្រពៃណី អរិយធម៌ និងចំណេះដឹងបុរាណខ្មែរ។ ថែរក្សា និងលើក ស្ទួយពហុវប្បធម៌នៅកម្ពុជា ដោយគាំទ្រស្នាដៃសិល្បៈ សូនរូប និងរបាំ ប្រពៃណីរបស់ជនជាតិដើមភាគតិចនៅកម្ពុជា។ ពង្រឹង និងការពារកម្មសិទ្ធិ បញ្ញាសម្រាប់ស្នាដៃអក្សរសិល្ប៍ វប្បធម៌ ការស្រាវជ្រាវ និងរបកគំហើញ វិទ្យាសាស្រ្ត។

99) វិភាជថវិកាជាតិ សម្រាប់ការការពារ អភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ដោយរួមទាំងបង្កើតវិទ្យាស្ថានជាតិអង្គរសម្រាប់កេរ្តិ៍ដំណែល។ ជំរុញនូវ ការផ្សព្វផ្សាយពីទេសចរណ៍ វប្បធម៌ និងធម្មជាតិទៅបណ្តាប្រទេសដទៃលើ ពិភពលោក។

អត្ថបទ៖ កាហ្វេក្លែងក្លាយ កាហ្វេធម្មជាតិ កាហ្វេសរីរាង្គ

100) ថែរក្សា និងពង្រឹងតួនាទីសាសនា ក្នុងការងារអប់រំសីលធម៌ ផ្សព្វផ្សាយ បរិស្ថាន អភិវឌ្ឍជនបទ និងការងារសង្គមផ្សេងទៀតដូចជា ការគាំទ្រវត្ត អារាមឳ្យក្លាយជាកន្លែងសម្រាប់អាចថែទាំកុមារកំព្រា និងចាស់ជរាគ្មានទីពឹង។ គោរពសេរីភាពនៃជំនឿសាសនា លើកស្ទួយការជជែកពិភាក្សារវាងសាសនា ផ្សេងៗដើម្បីលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក។

101) រៀបចំឳ្យមានវេទិកាជាតិ ដែលមានការជួបជុំរវាងតំណាងជនជាតិដើមភាគ តិច ខ្មែរឥស្លាម និងជនជាតិភាគតិចផ្សេងទៀតជាមួយតំណាងរដ្ឋាភិបាល។ រៀបចំឳ្យមាននាយកដ្ឋាន ទំនាក់ទំនងកិច្ចការជនជាតិដើមភាគតិច និងជន ជាតិភាគតិច ដែលនាយកដ្ឋាននេះស្ថិតនៅក្រោមសភាជាតិ។

102) គាំទ្រ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ជនជាតិជាខ្មែរឥស្លាម ជនជាតិដើម ភាគតិច និងជនជាតិភាគតិចផ្សេងទៀត ទាក់ទងជំនឿ សាសនា ប្រពៃណី ទំនៀមទំលាប់ក៏ដូចជាសិទ្ធិសេរីភាពខាងសេដ្ឋកិច្ច និងនយោបាយ។

អត្ថបទ៖ សូមខ្មែរ កុំបែកបាក់គ្នាដោយរឿងបោះឆ្នោត

103) ពង្រឹងពង្រីកតួនាទីព្រះសង្ឃ និងវត្តអារាមនៅក្នុងសហគមន៍ និងសង្គមជាតិ ទាំងមូល ជាពិសេសលើការអប់រំសីលធម៌ បរិស្ថាន និងការងារសង្គមកិច្ច។ ផ្តល់ឱកាសឳ្យព្រះសង្ឃគ្រប់ព្រះអង្គទទួលការសិក្សាបន្ថែម ដោយមានទាំង ការសិក្សាតាមរយៈប្រព័ន្ធអ៊ីនធើណែត។ គាំទ្រដល់ការពង្រឹងពង្រីកការបណ្តុះ បណ្តាលបន្ថែមជាប្រចាំដល់អាចារ្យវត្ត។

(នៅមានភាគបន្ត …..)

Comments
Loading...