គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ១១)

0 1,289

89) បង្កើតតំបន់ការពារពិសេសចំពោះតំបន់ដែលនៅមានព្រៃឈើ (ព្រៃឡង់ ជួរ ភ្នំក្រវាញ ជូរភ្នំបូកគោ តំបន់កន្ទុយនាគ) និងផ្តល់សិទ្ធិ និងអំណាចឳ្យ សហគមន៍មូលដ្ឋាន ចូលរួមការពារ និងទទួលផលពីធនធានធម្មជាតិ។ មិន អនុញ្ញាតឳ្យយកភ្នំ និងកោះធ្វើជាកម្មសិទ្ធិឯកជន។

90) ការពារ និងដាំព្រៃឈើឡើងវិញនៅតំបន់ការពារធម្មជាតិ ទីជម្រាល និង ព្រៃលិចទឹក ជាពិសេស តំបន់បឹងទន្លេសាប ទន្លេមេគង្គ បឹង ស្ទឹង ព្រែក ដើម្បីការពារការហូរច្រោះ និងជំរកត្រី។ ជំរុញការថែរក្សាធនធានធម្មជាតិ និងការស្ដារឡើងវិញនូវគម្របព្រៃឈើតាមផ្ទះ សាលារៀន វត្តអារាម ដងផ្លូវ និងបង្កើតសហគមន៍ព្រៃឈើតាមភូមិ ឃុំ ដែលមានដីព្រៃ។ រៀបចំឳ្យមាន ពានរង្វាន់ជាតិសម្រាប់បុគ្គល សហគមន៍ ឬក្រុមហ៊ុនដែល មានស្នាដៃល្អក្នុង ការដាំដើមឈើឡើងវិញ។

អត្ថបទ៖ សូមខ្មែរ កុំបែកបាក់គ្នាដោយរឿងបោះឆ្នោត

91) កែប្រែដីស្រែលិចទឹកប្រមាណយ៉ាងតិចបំផុត ១សែនហិកតា ឳ្យទៅជាតំបន់ អភិរក្សមច្ឆាជាតិដោយផ្តល់សំណងសមស្រប និងសិទ្ធិនេសាទត្រីដល់កសិករ ម្ចាស់ដី។ កាត់បន្ថយការប្រើប្រាស់ជីគីមីនៅតំបន់ទីជម្រាល និងលិចទឹក ដើម្បីបង្ការការបំពុលទឹក និងត្រី។ បង្កើតតំបន់អភិរក្សមច្ឆាជាតិ ខ្នាតធំ មធ្យម និងខ្នាតតូចតាមសហគមន៍។ ស្ដារស្ទឹង បឹងបួរ ព្រែក អូរ ដើម្បី ថែរក្សាប្រភពទឹកធម្មជាតិ។

អត្ថបទ៖ ចូលរួម ឬមិនចូលរួមការបោះឆ្នោត?

92) បង្កើតឳ្យមាន និងគាំទ្រឳ្យដំណើរការប្រកបដោយប្រសិទ្ធីភាពនូវក្រុមការងារ គ្រប់គ្រង តំបន់ជំរាល (Watershed)មានដូចជាតំបន់ទន្លេ ស្ទឹង ព្រែកសំខាន់ៗ ដែលហូរចូលប្រព័ន្ធទន្លេមេគង្គ បឹងទន្លេសាប និងដែនសមុទ្រ ដើម្បីការពារ នូវការកើតមានឡើងនូវហានិភ័យផ្សេងៗទាក់ទងបរិស្ថាន និងសុខភាពក៏ ដូចជាធានាឳ្យមានការប្រើប្រាស់ទឹកប្រកបដោយសមធម៌ និងនិរន្តរភាព។

93) កាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ តាមរយៈការរៀបចំ និង អនុវត្តផែនការសកម្មភាពជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការ ប្រែប្រួលអាកាសធាតុ ដោយរួមទាំងវិភាជថវិកាជាតិប្រមាណ៥០លានដុល្លារ ១ឆ្នាំ ឬប្រមាណ១%នៃថវិកាជាតិ សម្រាប់គម្រោងផែនការសកម្មភាពបន្ស៊ាំ ការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

អត្ថបទ៖ កាហ្វេក្លែងក្លាយ កាហ្វេធម្មជាតិ កាហ្វេសរីរាង្គ

94) ធ្វើការពង្រីកវិស័យដឹកជញ្ជូនឳ្យបានទូលំទូលាយ ដោយសហការជាមួយ វិស័យឯកជន ដើម្បីឳ្យប្រជាពលរដ្ឋជាអ្នកធ្វើដំណើរទទួលបានសេវាល្អប្រកប ដោយផាសុខភាព សុវត្ថិភាព និងតម្លៃសមរម្យ។ ធ្វើការឧបត្ថម្ភធនបន្ថែមដល់ ក្រុមហ៊ុនឯនជនដើម្បីធានាកុំឳ្យមានការឡើងថ្លៃសំបុត្រធ្វើដំណើរនៅពេល ថ្ងៃឈប់សម្រាកមានបុណ្យទាន។

95) រៀបចំឳ្យមានកញ្ចប់ថវិកា និងប្រព័ន្ធថែទាំ និងជួសជុលផ្លូវ ស្ពាន កំពង់ផែ និងអាកាសយានដ្ឋាន ដើម្បីធានាគុណភាពល្អជាប់ជានិច្ច។ ពង្រឹង និង ពង្រីកប្រព័ន្ធផ្លូវជនបទ និងស្ពានដើម្បីតភ្ជាប់ភូមិ ឃុំ គ្រប់ទីកន្លែង។ ពន្លឿន ការធ្វើស្ពានថ្មើរជើង នៅតាមទីប្រជុំជនមួយចំនួនពិសេសនៅរាជធានីភ្នំពេញ។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

96) ពង្រឹង និងពង្រីកបណ្តាញប្រព័ន្ធផ្លូវដែកឳ្យបានទូទាំងប្រទេស ជាពិសេស តំបន់ទំនាបកណ្តាល និងតភ្ជាប់ជាមួយប្រទេសជិតខាង និងប្រព័ន្ធផ្លូវទឹក តាមដងទន្លេមេគង្គ ទន្លេសាប ស្ទឹង និងប្រឡាយធំៗ។

(នៅមានភាគបន្ត…..)

 

Comments
Loading...